ក្រុង​ឡុងដ៍៖ កសិករ​អង់គ្លេស​ម្នាក់​បាន​នឹក​ឃើញ​គំនិត​ប្លែក​មួយ​ក្នុង​ការ​ជួល​ពពែ​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​ក្នុង​ពិធី​ប្រជុំតាម​រយៈ​​វីដេអូ​ និង​បាន​រក​ឃើញ​ប្រភព​ចំណូល​ពី​បម្រាម​បិទ​ប្រទេស​ដ៏​មិន​គួរ​ឱ្យ​ស្មាន​ដល់។

ពពែ​ត្រចៀក​វែង​ឈរ​មើល​ក្នុង​ក្រសែភ្នែក​ងឿង​ឆ្ងល់​ ពេល​កសិករ Dot McCarthy កាន់​ទូរស័ព្ទ​ដៃ​ថត​សកម្មភាព​ពួកវា​កំពុង​ស៊ី​ស្មៅ​ និង​ដើរ​ជុំវិញ​​ជង្រុក​ស្មៅ។

វីដេអូ​ហ្វូង​ពពែ​បង្ហាញ​កាយ​លើ​ Zoom ខណៈ​អ្នក​ចូលរួម​ ៣​នាក់​ទៀត​បង្ហាញ​ស្នាម​ញញឹម​ ហើយ​អ្នកស្រី McCarthy ប្រាប់ណែនាំ​ឈ្មោះ​ពពែ​ឱ្យ​ស្ដាប់។

ស្រប​ពេល​នោះ បុគ្គលិក​កសិដ្ឋាន​ម្នាក់​ក៏​កំពុង​ថត​សកម្មភាព​ពពែ​ក្នុង​ទម្រង់​ជំនួប​វីដេអូ​ខល​ស្រដៀង​គ្នា​នេះ​ដែរ។

កសិដ្ឋាន​ Cronkshaw Fold បាន​បង្ហាញ​មុខ​ ៥​ នាទី​ នូវ​វត្ដមាន​ពពែ​លើ​វេទិការ​វីដេអូ​ខល​ មានតម្លៃ ៧ ​ដុល្លារ។ ​AFP

កសិដ្ឋាន​ Cronkshaw Fold នៅ Lancashire ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស បាន​បង្ហាញ​មុខ​ ៥​ នាទី ​នូវ​វត្ដមាន​ពពែ​លើ​វេទិការ​វីដេអូ​ខល​ មានតម្លៃ ៧​ ដុល្លារ។

អតិថិជន​អាច​ជ្រើស​រើស​យក​សត្វ​ពពែ ៧ ​ប្រភេទ​ នៅ​លើ​វេប​សាយ​របស់​កសិដ្ឋាន ចាប់​ពី​ពពែ​ម៉ាហ្គារ៉េត​លំដាប់​ខ្ពស់​បំផុតរហូត​ដល់​ពពែ​សម្បុរ​ត្នោត លាយ​ស​ឈ្មោះ កូន លូលូ។

អ្នក​ស្រី McCarthy បាន​បន្ដថា​៖ «​ចង់​និយាយ​ថា យើង​កំពុង​តែ​និយាយ​គ្នា​លើ​វីដេអូ​ខល​ពី​ប្រធាន​បទ​ជំនួញ​ផ្សេង​ៗ ឬ​ប្រហែល​ជំនួប​គ្រួសារ​រយៈ​ពេល​យូរ ដែល​ធ្វើ​ឱ្យ​យើង​ធុញ​ទ្រាន់​»។

ស្ដ្រី​វ័យ ៣២ ​ឆ្នាំ​បន្ថែម​ថា​៖ «​លោក​អ្នក​អាច​កក់​យក​ពពែ​មួយ​ក្បាល​មក​ចូលរួម​ក្នុង​កិច្ច​សន្ននា​របស់​អ្នក​ ហើយ​ចូរ​សង្ខេត​មើល​ថា តើ​សហការី​ណា​ខ្លះ​នាំ​គ្នា​កត់​សម្គាល់​សកម្មភាព​របស់​វា។ សំខាន់​ជំនួប​មុខ​ជំនួញ​កាន់តែ​រស់​រវើក»​។

អតិថិជន​អាច​ជ្រើស​រើស​យក​សត្វ​ពពែ ៧ ​ប្រភេទ​ នៅ​លើ​វេប​សាយ​របស់​កសិដ្ឋាន។ AFP

ដោយសារ​វា​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​ជិត​មួយ​ឆ្នាំ កសិដ្ឋាន​រក​ចំណូល​បានជិត​ ៧​ ម៉ឺន​ដុល្លារ​ ដែល​វា​ពិត​ជា​គួរ​ឱ្យ​អស់​សំណើច​មែន​»។

កសិដ្ឋាន​គ្រួសារ​តូច​នេះ ក៏​ប្រើ​សត្វ​ចៀម និង​មាន់​ផង​ដែរ។ ប្រជា​ប្រិយ​ភាព​សត្វ​ពពែ​លើ​ Zoom បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ងាយ​ស្រួល​ធ្វើ​ការ​ជជែក​ និង​ផ្ដល់​កិច្ចការ​បន្ថែម​សម្រាប់​សហគមន៍​ក្នុង​ស្រុក​ និង​សារសំខាន់​ក្នុង​តំបន់​ជន​បទ។

ជាមួយ​គ្នា​នេះ អ្នកស្រី​មិន​ជ្រួល​ជ្រើម​ចំពោះ​ភាព​ជោគជ័យ​នូវអ្វីដែល​អ្នកស្រី​បាន​ហៅថា «​រលក​នៃ​កម្មវិធី​ហៅ​ទូរស័ព្ទ​តាម​រយៈ​វីដេអូ​ជាមួយ​សត្វ​ពពែ​» នោះទេ។

អ្នកស្រី បាន​និយាយ​ទាំង​អស់​សំណើច​ថា​៖ «​ខ្ញុំ​បាន​និយាយ​ពាក្យ​នេះតាំងពី​ចាប់​ផ្ដើម​ដាក់​បម្រាម​ប្រទេស​ដំបូង តែ​ខ្ញុំ​ពិត​ជា​គិត​ថា នេះ​គ្រាន់តែ​ចំណូល​បន្ទាប់​បន្សំ។ ច្បាស់​ណាស់ យើង​នៅតែ​បន្ដ​ផ្ដល់​សេវាកម្ម​នេះ​ ដរាប​ណា​មនុស្ស​ត្រូវ​ការ​ពពែ យើង​នៅតែ​នាំ​សត្វ​ពពែ​ជួប​ពួកគេ​»៕ AFP/HR

ដោយសារ​វា​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​ជិត​មួយ​ឆ្នាំ កសិដ្ឋាន​រក​ចំណូល​បានជិត​ ៧​ ម៉ឺន​ដុល្លារ​ ពីការ​ឲ្យ​សត្វពពែ​ចូល​វីដេអូ Zoom។ AFP