សៀមរាប: ស្រ​បពេល​ដែល​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ទទូច​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​បម្រើ​ការងារ​របស់​ខ្លួន​ ពីព្រោះ​សៀមរាប​នៅ​តែ​មាន​ភ្ញៀវ​ដើរ​ទស្សនា​ជា​បន្ដ​បន្ទាប់ សម្ព័ន្ធ​សណ្ឋាគារ​ ម៉េម័រ​ បាន​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​តាម​រយៈ​ការ​ផ្ដល់​នូវ​យ៉ាង​ពិសេស​សម្រាប់​ការ​ស្នាក់​នៅ​សណ្ឋាគារ​ណា​មួយ​របស់​ខ្លួន​។

យោងតាម​សេចក្ដី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​ម៉េម័រ បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​ចូលរួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ និង​ដើម្បី​ទទួល​ភ្ញៀវជាតិ-អន្ដរជាតិ​ សណ្ឋាគារ​ម៉េម័រ​យើង​ខ្ញុំ​នឹង​ផ្ដល់​ជូន​នូវ​ប្រមូសិន​ពិសេស​សម្រាប់​បង​ប្អូន​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​មក​ទស្សនា​ខេត្ដ​សៀមរាប​ក្នុង​ឱកាស​នេះ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​ ២០២០​»។

ប្រភព​ពី​សម្ព័ន្ធ សណ្ឋាគារ​ម៉េម័រ បាន​បង្ហាញ​ថា ម៉េម័រ ផាឡេស រីសត និងស្ប៉ា បាន​បញ្ចុះ​តម្លៃយ៉ាង​ពិសេសមក​ត្រឹម​ ៧៥០ ដុល្លារ​ សម្រាប់​ការ​ស្នាក់​នៅ​រយៈ​ពេល ១០​យប់ ឬ​បន្ទប់​​។ សណ្ឋាគារ ម៉េម័រសៀមរាប ហូថែល មាន​តម្លៃតែ​ ២៨០ ដុល្លារ សម្រាប់​​រយៈ ពេល ១០ យប់ ឬ​បន្ទប់​​ ខណៈសណ្ឋាគារ ម៉េម័រ ដឺអង្គរ ប៉ូទិច ហូថេល តម្លៃពិសេស ៣៥០ ដុល្លារ សម្រាប់ ១០ យប់​ ឬ​បន្ទប់​។

លោកសេងសេរីវុទ្ធជា​ប្រធាន​ផ្នែក​ទីផ្សារ​​សណ្ឋាគារ​ម៉េម័រ ផាឡេស រីសត និងស្ប៉ា បាន​ឲ្យ​ដឹងថា​៖ «ភ្ញៀវ​អាច​ជ្រើស​រើស​ការ​ស្នាក់​នៅ​មួយ​ដង​ ១០​ បន្ទប់​តែ​មួយ​រាត្រី​ក្នុង​លក្ខណៈ​ជា​ក្រុម​គ្រួសារ ឬ​ស្នាក់​ម្ដង​មួយ​បន្ទប់​ ហើយ​ថ្ងៃ​ក្រោយ​មក​ស្នាក់​ទៀត​ក៏​បាន រហូត​ដល់​អស់​មួយ​កញ្ចប់ ១០ បន្ទប់​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​»។

សណ្ឋាគារ ម៉េម័រ ផាឡេស ដែល​មានរចនាប័ទ្ម​អគារស្រស់ស្អាត ព័ទ្ធអាងទឹកដ៏ធំ។ហេង ជីវ័ន

បើ​ទោះបីជា​ពិភពលោក​កំពុង​តែ​ប្រកាស​អាសន្ន​នូវ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរូណា​ ដែល​បាន​កាត់​ផ្ដាច់​គោល​ដៅ​ទេសចរណ៍​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ស្ដីពី​ការ​ទស្សនា​បាតុភូតសមរាត្រី (Equinox) ដែល​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាង្គ​ប្រាសាទ​អង្គរ ជាមួយ​វត្ដមាន​ភ្ញៀវ​ទេសចរ​ជាង ៣០០ នាក់​។

ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍ បាន​សរសេរ​ថា​៖ «​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ​ ២០២០ មាន​ព្រឹត្ដិការណ៍​មួយ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ ឯ​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ​ គឺ​ព្រះ​អាទិត្យ​រះ​ចំ​ពី​ក្រោយ​កំពូល​កណ្ដាល​ប្រាសាទ​អង្គរវត្ដ​ក្នុង​ថ្ងៃ​សមរាត្រី (Equinox) ដែល​យប់ និង​ថ្ងៃ​មាន​រយៈ​ពេល​ស្មើ​គ្នា​។ ក្នុង​នោះ​ដែរ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ប្រមាណ​ជាង ៣០០ នាក់​»។

សម្រាប់​ព័ត៌មាន​លម្អិត សុំ​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ 069 285 888/ 069 290 888 / 069 230 888 ឬ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ព័ន្ធ​សណ្ឋាគារ​នីមួយៗ​៕

សណ្ឋាគារ ម៉េម័រ ផាឡេស ដែល​មានរចនាប័ទ្ម​អគារស្រស់ស្អាត ព័ទ្ធអាងទឹកដ៏ធំ។ហេង ជីវ័ន