ក្រុង​ប៉ារីស៖ ដោយ​អត់​បាន​​ជម្រាប​​ដល់​អតិថិជន​បង់​ប្រាក់​មុន មេ​ចុងភៅ​ Thierry Drapeau កម្រិត​ស្ដង់ដា​ផ្កាយ Michelin ស្រាប់​តែ​ចាកចេញ​​ពី​ភាគ​ខាង​លិច​ប្រទេស ​បារាំង និង​ធ្វើ​ដំណើរ​មក​បង្កើត​ភោជនីយដ្ឋាន​ Asia Thierry Drapeau ក្នុង​តំបន់​អាស៊ី​​ធ្វើ​ព្រងើយ​។

ស្ដ្រី​​​ម្នាក់​ដែល​​បាន​ត្រៀម​​ប្រារឰ​ខួប​​កំណើត​ ៥០ ឆ្នាំ​របស់​ខ្លួន បាន​រំឭក​ពី​បំណង​ទទួល​ទាន​អាហារ​នៅ McDonald''s ក្រោយ​ពី​អ្នក​ស្រី​ និង​ស្វាមី​ធ្វើ​ដំណើរ​ប្រមាណ ៤៥ នាទី ​ក្នុង​សម្លៀក​បំពាក់​ស្អាត​បាត​បំណង​ស្វែងរក​​ភោជនីយដ្ឋាន​ដែល​បាន​បិទ​ទ្វារ​ទៅ​ហើយ​​។

ស្ដ្រី​រូប​នោះ​​ បាន​ប្រាប់ AFP ថា ពួក​គេ​បាន​ចំណាយ​ប្រាក់​កក់​យក​ឱកាស​ដ៏​វិសេស​នេះ​មុន​។ ប៉ុន្ដែ​​មេ​ចុងភៅ​ Drapeau បាន​បិទ​ភោជនីយដ្ឋាន Logis de La Chabotterie នៅ Saint-Sulpice-le-Verdon និង​សណ្ឋាគារ​ផ្កាយ ៤ ឈ្មោះ​ដូច​គ្នា​នេះ​របស់​លោក​ថែម​ទៀត​នៅ​ថ្ងៃទី ២ ខែ មីនា ​កន្លង​ទៅ​។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ត្រូវ​បាន​ជម្រាប​ដំណឹង​អំពី​ការ​បិទ​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចូល​ផ្លូវ​ការ​។

មេ​ចុងភៅ ដែល​បាន​បាត់បង់​ផ្កាយ​ទី២ Michelin Guide កាល​ពី​ឆ្នាំ​មុន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា លោក​​បាន​សម្រេច​ចិត្ដ​រួម​រស់​ជាមួយ​ភរិយា​ឈ្មោះ គីម នៅ​ប្រទេស​កំណើត​វៀតណាម​របស់​នាង​ និង​បាន​ជួប​មុខ​កូន​ប្រុស តាន់​ ផង​ដែរ​។

លោក​បាន​ប្រកាស​ថា​ លោក​នឹង​បើក​​ភោជនីយដ្ឋាន​អត្ដសញ្ញាណ​របស់​លោក​ Thierry Drapeau នៅ​ក្រុង​បាងកក ខណៈ​ក្ដី​សុបិន​ថ្មី​ដែល​ចាប់​ផ្ដើម​ និង Le Cheval Blanc របស់​លោក Thierry Drapeau នៅ​កម្ពុជា​ផង​ដែរ។ ​

មេ​ចុងភៅ​រូប​នេះ Thierry Drapeau បាន​អះអាង​ថា​៖ «​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​ការ​បិទ​ភោជនីយដ្ឋាន​ភ្លាមៗ​នេះ ខ្ញុំ​ក៏​មាន​ការ​លំបាក​ចំពោះ​ការ​សម្រេច​ចិត្ដ​នេះ​ផង​ដែរ​»៕ AFP/HR