ក្រុងញូវយ៉កៈ តារាចម្រៀងស្រីវ័យចំណាស់អាមេរិកនាង ម៉ាដូណា មិនដាច់ចិត្តបណ្ដោយកូនស្រី ឡូដេស ចាកចេញពីខ្លួននៅពេលនាងត្រូវបន្តថ្នាក់មហាវិទ្យាល័យឡើយកាលពីឆ្នាំទៅ។
ស្រ្តីជាម្តាយកូនបួននាក់រូបនេះ បាននិយាយទាំងក្តុកក្តួលអារម្មណ៍ក្នុងនាមជាម្ដាយស្រឡាញ់កូនក្នុងកម្មវិធី Today Show នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៨ ខែមករា ថា៖ «វាហាក់ដូចជាបាត់ដៃម្ខាងអ៊ីចឹង ពេលឃ្លាតពីកូនស្រីមួយនេះ»។
គួរបញ្ជាក់ថា កូនស្រីឈ្មោះ ឡូដេស គឺជាចំណងស្នេហ៍របស់ម៉ាដូណា ជាមួយតារាភាយន្ដ និងជាគ្រូបង្វឹកកាយសម្ព័ន្ធ លោក កាឡូស ឡេអុន។ ពេលនេះកូនស្រីរបស់នាងមានវ័យ១៨ឆ្នាំហើយ ដែលនឹងបន្តការសិក្សានៅសាកលវិទ្យាល័យមីឈីហ្គែនឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០១៥ បន្ទាប់ពីបញ្ចប់ការសិក្សា The Fame School ក្នុងទីក្រុងញូវយ៉ករួចមក៕ PR