ក្រុងឡូសអេនជឺលេស: មើលទៅសម្ព័ន្ធភាពរវាងនាង ម៉ាយលី សាយរ៉ឺស និងប៉ាទ្រីក ស្កាវ៉ាហ្សិនណេហ្គើរ បោះជំហានទៅមុខទៀតហើយ។
ថ្មីៗនេះ អ្នកទាំងពីរបានញ៉ាំអាហារពេលល្ងាចឯភោជនីយដ្ឋាន ឡូរ៉ែល ហាដវែរ ក្រុងវ៉េសហូលីវូដ រដ្ឋកាលីហ្វ័រនីញ៉ា ជាមួយនឹងអ្នកស្រី ម៉ារៀ ស្រីវើរ ជាម្ដាយប៉ាទ្រីក។ បើតាមរបាយការណ៍ឲ្យដឹងថា ម៉ាយលី ទំនងជាទទួលបានភ្លើងខៀវពីអ្នកស្រី ម៉ារៀ ក្រោយស្រឡាញ់គ្នាទើបតែបានប៉ុន្មានខែ។ ប្រភពមួយបានប្រាប់ E! News ថា៖ «ពួកគេល្អូកល្អិនណាស់ និងនិយាយសើចក្អាកក្អាយទៀត។ មើលទៅ ម៉ារៀ ហាក់ត្រូវចិត្ត ម៉ាយលី ណាស់»៕ PR