The Phnom Penh Post Search

Search form

យុវជន​អូស្ដ្រាលី ​ធ្លាក់​ខ្លួន​ពិការ ​ក្រោយ​ពី​ចិត្ដ​សឿង​ហ៊ាន​លេប​​ខ្យង​​​ទាំង​មូល​

Content image - Phnom Penh Post

យុវជន​អូស្ដ្រាលី ​ធ្លាក់​ខ្លួន​ពិការ ​ក្រោយ​ពី​ចិត្ដ​សឿង​ហ៊ាន​លេប​​ខ្យង​​​ទាំង​មូល​

ក្រុង​ស៊ីដនី: យុវជន ​សេម បាល់ឡាដ តារា​បាល់​ឱប​មក​ពី​ក្រុង​ស៊ីនដី ប្រទេស​អូស្ដ្រាលី មិន​ដែល​នឹក​ស្រមៃ​រឿង​ស្មោគ​គ្រោក​ ដូចជា ការ​លេប​ខ្យង​សួន​ នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​​​បាន​បញ្ចប់​អនាគត​ខ្លួន​ និង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ជន​ពិការ​។

ជីវិត​របស់​ សេម ជួប​គ្រោះ​ហ៊យ​កាល​ពី​ឆ្នាំ​២០១០​។ លោក​កំពុង​ផឹក​ស្រា​ក្រហម​ក្នុង​ពិធី​ជប់​លៀង​មិត្ដភក្ដិ ពេល​​​មានមិត្ត​ភក្ដិ​ម្នាក់​យក​ខ្យង​សួន​​ឥត​សម្បក​​​ ធម្មតា​ ហើយ​​ជំរុញ​ឲ្យ​ សេម លេបវា​ទាំង​មូល​ ​។

មិត្ដភក្ដិ​របស់​លោក​ទទូច​ថា​៖ «​ញ៉ាំវា​ទៅ! ខ្ញុំ​ជឿ​ថា ឯង​ប្រាកដ​ជាហ៊ាន​» ខណៈ​គ្មាន​នរណាហ៊ាន​។

លោក សេម សម្រេច​លេប​ខ្យង​ចូល​ទាំង​មូល​ ហើយ​ក្រោយ​ពី​លេង​សើច​ក្អាក​ក្អាយ​ជាមួយ​មិត្ដភក្ដិ​ រួច​ជប់​លៀង​បន្ដ​ទៀត។

យុវជន​រូប​នេះ មិន​យូរ​ប៉ុន្មាន ក៏​ធ្លាក់​ខ្លួន​ឈឺ​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ដែល​ក្រុម​វេជ្ជ​បណ្ឌិត រក​ឃើញ​ថា លោក​បាន​ឆ្លង​ជំងឺ​ដង្កូវ​សួត​កណ្ដុរ ដោយសារ​តែ​ខ្យង​នោះ​ទំនង​ជា​ប៉ះពាល់​លាមក​សត្វ​កណ្ដុរ​ឆ្លង​រោគ​។

ដោយ​ស្គាល់​ជា Angiostrongylus cantonensis ជា​ដង្កូវ​សួត​កណ្ដុរ មិន​សូវ​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​នោះទេ តែ​ក្នុងករណី​កម្រ ដូចជា លោក សេម​ នេះ វា​អាច​បង្ក​ជា​ជំងឺ​ឆ្លង​ទៅ​កាន់​ខួរ​ក្បាល​។ លោក​បាន​ដេក​ស្ដូកស្ដឹង​រយៈ​ពេល ៤២០ ថ្ងៃ​។ ពេល​លោក​ដឹក​ខ្លួន​វិញ លោក​ក៏​ក្លាយ​ជា​មនុស្ស​ខ្វិន​។

រយៈ​ពេល ៨ ឆ្នាំ ក្រោយ​ គឺ​នៅឆ្នាំ ២០១៨ នេះ ចិត្ដ​សឿង​ដ៏​ឆ្កួត​លីលា​ប្រែ​ក្លាយ​ជា​សុបិន​ដ៏​អាក្រក់​ បុរស​ ដែល​បច្ចុប្បន្ន​ចម្រើន​វ័យបាន​ ២៨ ឆ្នាំ​រូប​ហើយ​ នៅ​តែ​បន្ដ​បំលាស់​ទី​នៅ​លើ​រទេះ​រុញ​ មិន​កម្រើក ឬ​និយាយ​បាន​។ លោក​ត្រូវ​បញ្ចុះ​អាហារ​តាម​បំពង់​ មិន​អាច​គ្រប់​គ្រង​សីតុណ្ហភាព​រាងកាយ និង​កើត​អាការ​ប្រកាច់​ថែម​ទៀត​។

ជា​អកុសល កាល​ពី​ខែ​កញ្ញា ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​របស់​លោក សេម ពី​គម្រោង​ធានា​រាប់​រង​ជាតិ ត្រូវបាន​កាត់​ពី ៤៩២០០០ មក​ត្រឹម ១៣៥០០០ ដុល្លារ​ ដែល​មិន​គ្រប់​សម្រាប់​ចំណាយ​ឡើយ​។ អ្នកស្រី ខេត ជា​ម្ដាយ​របស់​លោក​បាន​ និយាយ​ថា ពួកគេ​បាន​ជំពាក់​បំណុល​សេវាកម្ម​ថែទាំ​ ៤២០០០ ដុល្លារ​ រួច​ទៅ​ហើយ​៕ HR

ប្រភព Odditycentral.com

អត្ថបទគួរចាប់អារម្មណ៍