The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ឥណ្ឌា​​ ប្រើ​ខ្សែ​ភ្លើង​រុក​រន្ធនោម​​ ដុត​​ចំណង់​ផ្លូវភេទ​ ត្រូវ​វេជ្ជបណ្ឌិត​បង្ខំចិត្ត​ប្រើ​ឡាស៊ែរ​បាញ់​

យុវជន​ឥណ្ឌា​​ ប្រើ​ខ្សែ​ភ្លើង​រុក​រន្ធនោម​​ ដុត​​ចំណង់​ផ្លូវភេទ​ ត្រូវ​វេជ្ជបណ្ឌិត​បង្ខំចិត្ត​ប្រើ​ឡាស៊ែរ​បាញ់​

Content image - Phnom Penh Post

យុវជន​ឥណ្ឌា​​ ប្រើ​ខ្សែ​ភ្លើង​រុក​រន្ធនោម​​ ដុត​​ចំណង់​ផ្លូវភេទ​ ត្រូវ​វេជ្ជបណ្ឌិត​បង្ខំចិត្ត​ប្រើ​ឡាស៊ែរ​បាញ់​

ក្រុង​ញូវដែលី: ក្រុម​វេជ្ជបណ្ឌិត បាន​ប្រើ​ឡាស៊ែរ​វះ​កាត់​ខ្សែ​លួស​ដែល​ជាប់​ក្នុង​ប្លោកនោម​យុវជន​អាយុ ១៨ ឆ្នាំ​ម្នាក់ ក្រោយ​ពី​បាន​ប្រើ​រុក​ក្នុង​រន្ធ​នោម​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ​ខ្លួន​ឯង។

យុវជន​មិន​ត្រូវបាន​បង្ហាញ​អត្ដ​សញ្ញាណ មក​ពី​រដ្ឋ​អ៊ុតតា ប្រាដេស ប្រទេស​ឥណ្ឌា ឈឺ​ចាប់​ និង​ហួល​ខ្លាំង​ពេល​នោម​ តែ​អត់​ហ៊ាន​សារភាព​ប្រាប់​អ្នក​ជំនាញ​បស្សាវវិទ្យា​អំពី​មូល​ហេតុ​ទុក្ខ​កង្វល់​នេះ។

ករណី​ដ៏​កម្រ​នេះ ត្រូវបាន​លាត​ត្រដាង​ថា វេជ្ជបណ្ឌិត​ដ៏​ប៉ិន​ប្រសប់​បាន​​ឈ្លិច​រក​មូលហេតុ​ និង​បាន​ដឹង​ថា វា​មិន​មែន​ជា​លើក​ដំបូង​ដែល​បុរស​រូប​នេះ​រុក​ខ្សែ​លួស​ចូល​តាម​រន្ធ​នោម។

សរុបមក​ ពួកគេ​សន្និដ្ឋាន​ថា យុវជន​អាយុ ១៨ ឆ្នាំ​នេះ បាន​ញុក​វត្ថុ​ផ្សេង​​ទៀត​ចូល​ក្នុង​រន្ធ​ប្រដាប់​ភេទ​ និង​បាន​ធ្វើ​តេស្ដ​ស្គេន​ ដែល​បាន​បង្ហាញ​ពី​រូប​ភាព​ខ្សែ​លួស​មួយ​ដុំ​ដូច​សរសៃ​មី​ក្នុង​ប្លោក​នោម។

ក្រុម​បស្សាវវិទ្យា ដែល​បង្ខំ​ចិត្ដ​ប្រើ​កាំ​រស្មី​ឡាស៊ែរ​បាញ់​បំបែក​ខ្សែ​លួស​ជា​បំណែក​តូច​ៗ​ដើម្បី​ទាញ​យក​ចេញ​ មិន​បាន​ប្រាប់​ថា វា​មាន​ប្រវែង​ប៉ុន្មាន​នោះ​ទេ។

វេជ្ជ​បណ្ឌិត​ដឹក​នាំ​ការ​វះ​កាត់ អាចាយ អាកហ្គាវ៉ាល់ បាន​អះអាង​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​នេះ មិន​កើត​ជំងឺ​ផ្លូវ​ចិត្ដ​ដោយសារ​ការ​វាយ​តម្លៃ​ពី​ស្ថាន​ភាព​មិន​បាន​បញ្ជាក់​ពីភាព​អវិជ្ជមាន​ទេ។

ការ​វះ​កាត់​ទទួល​បាន​ជោគ​ជ័យ ហើយ​យុវជន​រូប​នោះ ត្រូវ​សម្រាក​តែ​ ២៤ ម៉ោង​ក្រោយ​ការ​វះ​កាត់។ វា​មិន​មែន​ជា​លើក​ដំបូង​ដែល MailOnline បាន​រាយ​ការណ៍​ពី​វត្ថុ​ប្លែក​ៗ​ត្រូវបាន​យក​ចេញ​ពី​ប្លោក​នោម​នោះ​ទេ។

កាល​ពី​ខែ​មិនា បុរស​អត់​បង្ហាញ​អត្ដ​សញ្ញាណ​ម្នាក់​អាយុ​ខ្ទង់ ៣០ ឆ្នាំ មក​ពី​តៃវ៉ាន់ ត្រូវបាន​វះ​កាត់​យក​ឧបករណ៍​សិច​ប្រវែង ២,៥០ សង់ទីម៉ែត្រ​ក្រោយ​ពី​រុក​ចូល​រន្ធ​នោម។

លោក​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ភាគ​នីរតី​កោះ​តៃវ៉ាន់ ដោយ​ចំណាយ​ពេល​សម្រាក​ ២ ថ្ងៃ​ទាំង​នៅ​ជាប់​ឧបករណ៍​ប្លាស្ទីក​ក្នុង​រន្ធ​លិង្គ​៕ HR

ប្រភព dailymail.co.uk

អត្ថបទគួរចាប់អារម្មណ៍