The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុវតី​ចិន​វះកាត់​សម្ផស្ស​ដូច​ ហ្វាន​ ពីងពីងបេះបិត​ សូម្បី​ជាង​ថតរូប AFP ចាប់​ច្រឡំ​

យុវតី​ចិន​វះកាត់​សម្ផស្ស​ដូច​ ហ្វាន​ ពីងពីងបេះបិត​ សូម្បី​ជាង​ថតរូប AFP ចាប់​ច្រឡំ​

Content image - Phnom Penh Post

យុវតី​ចិន​វះកាត់​សម្ផស្ស​ដូច​ ហ្វាន​ ពីងពីងបេះបិត​ សូម្បី​ជាង​ថតរូប AFP ចាប់​ច្រឡំ​

ក្រុង​ប៉េកាំង: អ្នក​និយម​សម្រស់​ក្រោម​ផ្លែ​កាំបិត​រមែង​ធ្វើ​ការវះកាត់​យក​សម្រស់​លំនាំតាម​តារា​សំណព្វ​ចិត្ដ​របស់​ពួកគេ តែ​បុគ្គល​តិច​តួច​បំផុត​ដែល​ធ្វើ​វះ​កាត់​ជោគ​ជ័យ​ដោយ​មាន​រូប​រាង​ដូច​តារា​ល្បីៗ​។ ករណី​មួយ​គឺថា កញ្ញា ហេ ឆេងស៊ី ជា​យុវតី​ចិន​ដែល​ព្យាយាម​វះកាត់​ឲ្យ​ដូច​តារា​ភាពយន្ដ​ល្បី​ ហ្វាន ពីង​ពីង ​ស្ទើរ​តែ​ចាប់​ច្រឡំ​។

ទោះ​ទើប​ត្រូវបាន​ស៊ើប​អង្កេត​រឿង​កេង​កិប​ប្រាក់​ពន្ធ ហ្វាន ពីងពីង នៅតែ​ជា​កំពូល​តារា​ភាពយន្ដ​ល្បី​បំផុត​នៅ​ប្រទេស​ចិន​ម្នាក់​។ នាង​ជា​តារា​ភាពយន្ដ ជា​ផលិតករ ​ជា​តារា​ចម្រៀង និង​ជា​និម្មិតរូប​ហ្វាសសិន​​ដ៏​ជោគ​ជ័យ​ម្នាក់​។

រូបរាង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​របស់​នាង​បាន​ក្លាយ​ជា​សម្រស់​ក្នុង​ក្ដី​សុបិន​របស់​យុវតី​ចិន និង​ពិភព​លោក​​រាប់​លាន​នាក់​។ ដូច្នេះ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​នារី​ជា​ច្រើន​នាំ​គ្នា​ជ្រួល​ជ្រើម​ចង់​មាន​សម្រស់​ដូច​នាង​ឡើយ​។ នារី​ជា​ច្រើន​បាន​ព្យាយាម​វះ​កាត់ តែ​មិន​ច្រើន​ទេ ដែល​អាច​ទទួល​ជោគ​ជ័យ​ ដូចជា ករណី​កញ្ញា ហេ​ ឆេងស៊ី អាយុ​ ២៣ ឆ្នាំ ជា​តារា​បណ្ដាញ​សង្គម​ដែល​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​វះ​កាត់​កែ​សម្ផស្ស​រយៈ​ពេល ៨ ឆ្នាំ ដើម្បី​ឲ្យ​រូប​រាង​ដូច​តារា​ចិន​។

​ឆេងស៊ី ក្លាយ​ជា​ជន​ល្បី​លើ​ឆាក​អន្ដរជាតិ​ចំពោះ​រូប​សម្រស់​ដូច​ ហ្វាន​ ពីងពីង កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ ក្រោយ​ពី​បង្ហាញ​វត្ដមាន​លើ​កម្មវិធី​ប្រកួត​ចម្រៀង​ចិន «Super Girl» ដែល​នាង​ធ្វើ​ឲ្យ​គណកម្មការ និង​ទស្សនិកជន​ស្រឡាំង​កាំង​។ យុវតី​រូប​នេះ​ស្រាប់​តែ​បាន​ក្លាយ​ជា​បុគ្គលិក​ល្បី​មួយ​រំពេច​។

បណ្ដាញផ្សព្វផ្សាយ​ចិន​ចាប់​ផ្ដើម​ស្វែង​រក​ ហេ ឆេងស៊ី និង​បាន​រាយ​ការណ៍​ថា នាង​បាន​វះ​កាត់​កែ​សម្ផស្ស ៨ ឆ្នាំ​ដើម្បី​ឲ្យ​មាន​រូបរាង​ដូច ហ្វាន ពីងពីង។

Content image - Phnom Penh Post
តារាស្រី Fan bingbing ពិត

និយាយ​ថា នាង​មិន​មែន​ជា​ ហ្វាន ពីងពីង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ រួមទាំង​ ជាង​រូប​ថត​ AFP ដែល​ទើប​បង្ហោះ​រូប​ថត​នាង ឆេង​ស៊ី និង​បាន​ដាក់​ឈ្មោះ​នាង​ថា ហ្វាន ពីង​ពីង​។ រូប​ភាព​នេះ​ត្រូវបាន​ថត​នៅ​មហោស្រព​ភាពយន្ដ​ក្រុង​កាន ជា​ទី​កន្លែង​តារា​ទាំង​ពិត និង​មិន​ពិត​បង្ហាញ​វត្ដមាន​ ហើយ​ជាង​រូប​ថត​មើល​មិន​ស្គាល់​ថា​ មួយ​ណា​ពិត និង​មួយ​ណា​មិន​ពិត​។

ដោយ​មាន​អ្នក​គាំទ្រ​ជាង ១,២ លាន​នាក់​លើ​បណ្ដាញ​សង្គមចិន Weiboកញ្ញា ហេ ឆេងស៊ី ជា​តារា​បណ្ដាញ​សង្គម​ល្បី​ម្នាក់​ ហើយ​បើ​ទោះបីជា​មាន​ប្រជាប្រិយ​ភាព​ដោយសារ​តែ​រូប​សម្ផស្ស​ដូច ហ្វាន ពីង​ពីង ពេល​នេះ នាង​អះអាង​ថា នាង​ចង់​ឲ្យ​គេ​ស្គាល់​នាង​តាម​រយៈ​ខ្លួន​នាង​ផ្ទាល់​។

កញ្ញា​បាន​ប្រាប់ told Inkstone Newsថា​៖ «​ខ្ញុំ​តែងតែ​ប្រាប់​ពួកគេ​ថា ខ្ញុំ​​ចូលចិត្ដ​ ហ្វាន ពីង​ពីង ហើយ​ខ្ញុំ​មាន​រូបរាង​ដូច​នាង​ តែ​មិន​មែន​ជា ហ្វាន​ ពីង​ពីង​ ទេ​។ នៅ​លើ​ឆាក​អន្ដរជាតិ ខ្ញុំ​សង្ឃឹម​ថា មនុស្ស​ម្នា​មើល​មក​ខ្ញុំ​ចាត់​ទុក​ជា​បុគ្គល​ម្នាក់​ផ្សេង​ទៀត​»៕ AFP/HR

Content image - Phnom Penh Post
តារា​ស្រី​ដែល​កែ​មុខ​ដូច Fan bingbing

Content image - Phnom Penh Post
តារា​ស្រី​ដែល​កែ​មុខ​ដូច Fan bingbing និងរូបពិត Fan bingbing

អត្ថបទគួរចាប់អារម្មណ៍