ក្រុង​ញូវយ៉ក : ឯតទគ្គកម្ម​ហ្គីណេសពិភព​លោក បាន​ប្រាប់​ស្ដ្រី​រដ្ឋ​អាកាន់សាស់​ម្នាក់​ ដែល​បង្ហាញ​សមត្ថភាព​ដោះ និង​ពាក់​ឈុត​ជ្រមុជ​ទឹក​ដោយ​ប្រើ​ឋេរវេលា​តិច​ជាងមួយ​នាទី​ថា ​នាង​បាន​បង្កើត​កំណត់​ត្រា​ពិភព​លោក​។

លីនសេ ស្កុត មក​ពី​​ហ្វាយេតតេវីល បាន​និយាយ​ថា នាង​ទទួល​បាន​អុីមែល​ពី​ហ្គីណេស​ខែ​នេះ​ដែល​បាន​អបអរ​សាទរ​នាង​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ចំពោះ​ការ​ពាក់ និង​ដោះ​សម្លៀក​បំពាក់​ឈុត​ជ្រមុជ​ទឹក​បាន​លឿន​ជាង​គេ​។

ស្កុត បាន​ប្រាប់កាសែត​ Time Record ថា​៖ «​ក្រោយ​ពី​បញ្ចប់​ការ​បង្ហាញ​សមត្ថភាព ខ្ញុំបន្ដ​រង​ចាំ​រហូត​ដល់​ខ្ញុំ​ទទួល​អុីមែល​បញ្ជាក់​ច្បាស់​ពី​កំណត់​ត្រា​ថ្មី​នេះ​»។

កញ្ញា ស្កុត បាន​ដាក់​ភ័ស្ដុតាង​ពី​កំណត់​ត្រា​ទៅកាន់​អង្គការ​ពិភព​លោក​នេះ ក្រោយ​ថត​វីដេអូ​ប៉ុន​ប៉ង​បង្កើត​កំណត់​ត្រា​ផ្លូវ​ការ​នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា​នៅ​អគារ ​HPER នៃ​សាកលវិទ្យា​ល័យ​អាកាន់សាស់ នៅ​ក្រុង​ហ្វាយេតតេវីល​។ នាង​មាន​បំណង​ធ្វើ​នូវ​ឋេរវេលា ៦០ វិនាទី​ តែ​វេលា​ផ្លូវ​ការ​របស់​នាង​ធ្វើ​បាន​រហ័ស​ដែល​មាន​រយៈ​ពេល​ត្រឹ​ម

​តែ ៤៣,១៣ វិនាទី​ប៉ុណ្ណោះ​។

នាង​បាន​និយាយ​ថា ការ​ទទួល​ស្គាល់​របស់​ហ្គីណេស​បាន​សម្រេច​ចូល​ចិត្ដ​បំណង​ដែល​នាង​បាន​បួស​សួង​តាំងពី​ថ្ងៃ​ចូល​ឆ្នាំ២០១៧​៕ HR

ប្រភព៖ www.upi.com