ក្រុងប៊ុយការ៉េស: ក្រុមយុវវ័យដែលបាននាំគ្នាស្រាតខោវែងចេញ ឈររង់ចាំរថភ្លើងក្រោមដី ខណៈចូលរួមកម្មវិធី «ជិះរថភ្លើងគ្មានខោទាំងអស់គ្នា» កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០១៥។
នៅប្រទេសរូម៉ានីបានរៀបចំឲ្យមានថ្ងៃបុណ្យនេះលើកដំបូងរបស់ខ្លួននៅទីក្រុងប៊ុយការ៉េសផងដែរ។
គួរបញ្ជាក់ថា The No Pants Subway Ride នេះគឺពិធីបុណ្យប្រចាំឆ្នាំមួយនៅតាមបណ្តាទីក្រុងនានាទូទាំងពិភពលោកក្នុងខែមករា ខណៈដើមឡើយមានមនុស្សតែ៧នាក់បានប្រារឰធ្វើឡើង ហើយវាកាន់តែពេញនិយមខ្លាំងឡើងៗ រួមទាំងក្រុងបង់ហ្គាលូរូប្រទេសឥណ្ឌា។
ចំពោះឥទ្ធិពលនៃការជិះរថភ្លើងផ្លូវក្រោមដីក្នុងឈុតលីអូនារដូវរងានេះបានផ្ដើមពីអ្នកដំណើរមួយចំនួននៅតាមចំណតនីមួយៗ។
ចំណែកនៅទីក្រុងឡុងដ៍គេហៅឈ្មោះថា No Trousers On The Tube Day ខណៈពេលនៅក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកវិញក៏មានក្រុមអ្នកដំណើរស្លៀកចំហល្វែងក្រោមសល់លីអូនេះដែរ៕PR