The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យោគៈ​ក្នុង​តង់​ពពុះ ​បង្កើត​ការ​ចាប់​អារម្មណ៍​​នៅ​ប្រទេស​កាណាដា​

យោគៈ​ក្នុង​តង់​ពពុះ ​បង្កើត​ការ​ចាប់​អារម្មណ៍​​នៅ​ប្រទេស​កាណាដា​

Content image - Phnom Penh Post
សិស្ស​ធ្វើចលនា​ពត់​រាងកាយ ក្នុង​តង់ពពុះ នៅបរិវេណទល់មុខ​សណ្ឋាគារ X ក្រុង​តូរ៉ុនតូ។ រូបថត AFP

យោគៈ​ក្នុង​តង់​ពពុះ ​បង្កើត​ការ​ចាប់​អារម្មណ៍​​នៅ​ប្រទេស​កាណាដា​

ក្រុង​តូរ៉ុនតូ៖ នៅ​ក្នុង​ទីក្រុង​តូរ៉ុនតូ ព្រឹត្ដិការណ៍​ខ្លី​ថ្មី​មួយ​បាន​​អនុញ្ញាត​ឲ្យ​អ្នក​និយម​យោគៈ​​តាម​កម្មវិធី Zoom រៀងៗ​ខ្លួន ដែល​ពិត​ជា​រក្សា​គម្លាត​យ៉ាង​មាន​ប្រសិទ្ធភាព ជា​ថ្នាក់​រៀន​ត្រូវ​បាន​បាំង​បិទ​ដោយ​រនាំង​បាល់​។

ស្ថិត​នៅ​ក្បែរ​មាត់​បឹង​អុងតារីយ៉ូ ទល់​មុខ​សណ្ឋាគារ Hotel X មាន​តង់​ពពុះ​ថ្លា​ប្រមាណ ៥០ គ្រាប់ កម្ពស់​ជាង ២ ម៉ែត្រ​ និង​ទំហំ​ជិត ៤ ម៉ែត្រ​ និង​រួម​ទាំង​​ប្រព័ន្ធ​កម្ដៅ ​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​ស្ទីឌីយោ​យោគៈ​។

ក្រោយ​​​បញ្ចប់​ថ្នាក់​រៀន តង់​ពពុះ​​​​ទាំង​នេះ​ ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

លោក Steve Georgiev អ្នក​​រៀបចំ​ព្រឹត្ដិការណ៍​ដែល​នឹង​បញ្ចប់​នៅ​ទី ៣១ ខែ​កក្កដា បាន​​​និយាយ​ថា​៖ «​តង់​គឺ​ជា​គំនិត​​ឌីហ្សាញ​របស់​យើង។ យើង​​​ពិត​ជា​បាន​បង្កើត​វា​ឡើង​នៅ​​កាណាដា​»។

តង់​ពពុះ​​ត្រូវ​បាន​ប្រើប្រាស់​ឡើង​វិញ​ពី​ជំនួញ​មួយ​ផ្សេង​ទៀត​។ លោក​និយាយ​ថា វា​ត្រូវ​ប្រើ​សម្ភារ​ប្រមាណ ១៤៦ ដុំ និង​ជិត ៨ ម៉ោង​ ដើម្បី​ផ្គុំ​ចូល​គ្នា​។ លទ្ធផល ​គឺ​បង្កើត​ជា​បរិវេណ​ធំ​ទូលាយ​ ប្រមាណ ១០ ម៉ែត្រ​ការ៉េ​។

ថ្នាក់​រៀន​យោគៈ​បណ្ដោះ​អាសន្ន​នេះ​ ដែល​ចាប់​ផ្ដើម​បើក​កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ Lmnts Outdoor Studio សហការ​ជាមួយ​ស្ទូឌីយោ ៦ ផ្សេង​ទៀត​ ដើម្បី​បន្ធូរ​បន្ថយ​ស្ដ្រេស​ពី​ការ​រឹត​បន្ដឹង​។

លោក​ Georgiev បាន​និយាយ​ថា​៖ «​មនុស្ស​គ្រប់​រូប​ពិត​​ជា​ជួប​ការ​លំបាក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ និង​​មិន​អាច​ចេញ​ក្រៅ​បាន​។ នេះ​​បាន​ធ្វើ​ឲ្យ​យើង​រិះ​រក​វិធី​សុវត្ថិភាព​ ដែល​អ្នក​គ្រប់គ្នា​រីករាយ​។ នោះ​ជា​សកម្មភាព​ហាត់​ប្រាណ​ជា​ក្រុម​ក្នុង​បរិស្ថាន​​ដាច់​ដោយ​ឡែក​»។

Content image - Phnom Penh Post

ក្នុង​ខេត្ដ​អុងតារីយ៉ូ ជា​ទីដែល​ក្រុង​តូរ៉ុនតូ​ស្ថិត​នៅមាន​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ចំនួន ៣៣ ​៤៧៦ ករណី និង​បាន​សម្លាប់​មនុស្ស ២ ៦០៦ នាក់​ ដោយ​មាន​​អ្នក​ជា​សះស្បើយ ២៨ ៧១៩ នាក់ ​បើ​គិត​ត្រឹម​សប្ដាហ៍​មុន​។

អ្នកស្រី​និយាយ​ថា​៖ «​តង់​ពពុះ ពិត​ជា​ស្រស់​ស្អាត ហើយ​មាន​​​ក្រសែ​ភ្នែក​​សិស្ស​​ជា​ច្រើន​​នាក់​បាន​មើល​មក​ខ្ញុំ​»។

ទោះបី​ជា​អ្នកស្រី​មិន​អាច​នៅ​ក្បែរ​​ក្រុម​​សិស្ស​ទាំង​នោះ​ និង​ជួយ​​កែ​កុន​កាយវិការ​របស់​ពួក​គេ​បាន វា​ពិត​ជា​ងាយ​ស្រួល​​ក្នុង​ការ​ចង្អុល​បង្ហាញ​ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​។

ប្រាកដ​ណាស់ សិស្ស​ទាំង​នោះ​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ផង​ដែរ​។

ស្ថិត​ក្នុង​តង់​ពពុះ​ហូលែន ហ្វីលផុត ជា​សិស្ស​ម្នាក់ បាន​និយាយ​ថា​៖ «ពិត​ជា​អស្ចារ្យ ពី​ព្រោះ​ខ្ញុំ​នឹក​គ្រា​យើង​ប្រាស្រ័យ​​ទាក់ទង​គ្នា​។ ​វា​ពិត​ជា​ស្អាត​ ខ្ញុំ​ពិត​ជា​រីករាយ​នឹង​​សម្រក់​​ញើស និង​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​»៕ HR

Content image - Phnom Penh Post
ក្រោយពីហ្វឹកហាត់​រួច តង់ពពុះ​នឹង​ត្រូវ​សម្អាត​មេរោគ។ រូបថត AFP

អត្ថបទគួរចាប់អារម្មណ៍