ក្រុងម៉ាឌ្រីដ: គេ​ថា មនុស្ស​ក្នុង​លោក​អាចមាន​ភិនភាគ​ស្រដៀង​គ្នា ហើយ​សម្រាប់​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏មាន​ស្ដ្រី​ជន​បទ​អេស្ប៉ាញ​ម្នាក់ មាន​មុខ​មាត់​ស្រដៀង​នឹង​លោក​ដែរ។

អ្នកស្រី ដូ​ឡូ​រ៉េ​ស ឡេស អង់តេ​តូ បានរស់នៅ​ជាមួយ​ស្វាមី​នៅ​កសិដ្ឋាន​ក្នុង​ក្រុង កាបាណាដេ បេហ្គាន់​ទីណូស រយៈពេល ៤០ ឆ្នាំ។ ដ្បិត​អត់​មាន​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ទំនើប អ្នក​ស្រី ទទួល​ប្រជាប្រិយ​ភាព​ខ្លាំង ពេល​អ្នកស្រី​ត្រូវ​បាន​ថតរូប​ដោយ​អ្នក​កាសែត Paula Vazquez។

លោក Paula ប្រាប់​កាសែត​ភាសា​អេស្ប៉ាញ Faro de Vigo ថា៖ «អ្នកស្រី រៀបចំ​ដើរ​ទៅ​កាន់​កសិដ្ឋាន​ដើម្បី​ប្រមូល​ផល​ស្ពៃ​ក្ដោប។ ដូច្នេះ ខ្ញុំ​បាន​ដើរ​ទៅ​ក្បែរ​គាត់ ខណៈ​មិត្ដ​ស្រី​ខ្ញុំ​ថត​រូប​គាត់់»។

មិ​ត្ដ​ស្រី ក៏បាន​បង្ហោះ​រូបនោះ​ចូល​អ៊ីនស្ដាក្រាម ដោយ​នាង​អត់​សម្គាល់​ពី​ភិនភាគ​រវាង​អ្នកស្រី ដូឡូរ៉េស ទៅ​នឹង​មេ​ដឹកនាំ​អាមេរិក​ឡើយ។

ប៉ុន្ដែ​អ្នកដទៃ​ចុច «favorite» ជាង ៨ ពាន់​ដង និង​ចែករំលែក​ជាង ៤ ៧០០ ដង។

កូនស្រី​អ្នកស្រី ឈ្មោះ អាណា បាន​និយាយថា មនុស្សម្នា​ជាច្រើន​ដែល​រស់​នៅ​ក្បែរ​ខាង បាន​នាំ​គ្នា​ហៅ​អ្នកស្រី​ជា បង​ប្អូន​ជីដូន​មួយ​លោក ដូណាល់ ត្រាំ៕

HR