The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដូវ​រងា​លំៗ ​ធ្វើ​ឱ្យ​ផ្លូវ​​ទន្លេទឹកកកនៅ​កាណាដាពិបាក​ទ្រទម្ងន់​រថយន្ត​ធំៗ




រដូវ​រងា​លំៗ ​ធ្វើ​ឱ្យ​ផ្លូវ​​ទន្លេទឹកកកនៅ​កាណាដាពិបាក​ទ្រទម្ងន់​រថយន្ត​ធំៗ

Content image - Phnom Penh Post
ដើម្បីធានា​ថា​ផ្លូវ​ទឹកកក​ក្រាស់ល្មម​អាចរថយន្ត​បើកបរ​បាន ដុំ​ទឹកកក​លើ​ដង​ទន្លេ​ត្រូវបាន​កាត់​ចេញ​ នឹង​វាស់​វែង​​​​កម្រាស់​ចាប់ពី​​ ៣៥ ​សង់ទីម៉ែត្រឡើង។ AFP

រដូវ​រងា​លំៗ ​ធ្វើ​ឱ្យ​ផ្លូវ​​ទន្លេទឹកកកនៅ​កាណាដាពិបាក​ទ្រទម្ងន់​រថយន្ត​ធំៗ

ក្រុង​ម៉ុង​ត្រេអាល់៖ ហ្គីលប៊ឺត ខាឌិន ជនជាតិ​កាណាដា បាន​បារម្ភ​ពី​អនាគត​វិថី​ទឹកកក​ ដែល​លោក​បាន​ថែទាំ​រៀង​រាល់​រដូវ​វងា​នៅ​លើ​ដង​ទន្លេ​កក​ភាគ​ខាង​លិច​ទីក្រុង​ម៉ុងត្រេអាល់។

លោក​បាន​ប្រាប់ AFP ថា​៖ «​ពេល​ខ្លះ វា​ច្បាស់​ណាស់​ថា យើង​នឹង​មិន​អាច​បើកបរ​លើ​វា​បាន បើ​រដូវ​លំៗ​បែប​នេះ​នៅតែ​បន្ដ​»។

តាំងពីថ្ងៃទី ១៤ ខែ​កុម្ភៈ វិថី​ប្រវែង ៩០០ ម៉ែត្រ​ សុទ្ធតែព្រឹលទឹកកក និង​កត់​ចំណាំដោយ​ដើម​ឈើ​អម​សង​ខាង បាន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​បើកបរ​ចន្លោះ​ភូមិ​ពីរ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​អូតាវ៉ា ដោយ​មិន​ចាំ​បាច់​ឆ្លង​ស្ពាន​រហូត​ដល់​ចម្ងាយ​ ៤០​ គីឡូម៉ែត្រ។

Content image - Phnom Penh Post
លោក ​ហ្គីលប៊ឺត ខាឌិន​ ខួង​ផ្លូវ​ទឹកកក​ដើម្បីធ្វើការ​វាស់ជម្រៅ​ថា​​តើ​វា​ក្រាស់ល្មម​អោយ​រថយន្ត​បើក​បរ​លើ​បាន​ដែរ​ឫទេ។ AFP

ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ទន្លេ​កក​ធ្លាប់​ទ្រ​ទម្ងន់​ក្បាល​រថភ្លើង​ដែល​រថភ្លើង​លើ​ផ្លូវ​បណ្ដោះ​អាសន្ន​ឆ្លង​កាត់​ទន្លេ​ Saint Lawrence River ចន្លោះ​កោះ​ម៉ុងត្រអាល់ និង​សហគមន៍ South Shore ទោះបីជា​ក្បាល​ម៉ាស៊ីន​ចំហាយ​ទឹក​មួយ​ធ្លាប់​បាន​ធ្លាក់​ផុង​ចូលទឹក។

វិថី​ទឹកកក​របស់​លោក ខាឌីន រវាង​ភូមិ Pointe-Fortune និង​ Saint Andrew d'Argenteuil គឺជា​វិថី​មួយ​ចំណោម ៣​ នៅ​តំបន់​ម៉ុង​ត្រេអាល់​ដែល​បាន​បើក​ដំណើរ​ការ​នា​ឆ្នាំ​នេះ។

លោក​បាន​និយាយ​ដោយ​ផ្ដោត​លើ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ និង​អាកាសធាតុ​ត្រជាក់​ខ្សោយ​នា​ឆ្នាំ​នេះ​ថា​៖ «​រដូវ​រងា​ឆ្នាំ​នេះ​ យើង​បើក​ដំណើរ​ការ​ផ្លូវ​នេះ​យឺត​មួយ​ខែ​»។

Content image - Phnom Penh Post
ហ្គីលប៊ឺត ខាឌិន ជនជាតិ​កាណាដា បាន​បារម្ភ​ពី​អនាគត​វិថី​ទឹកកក​ ដែល​លោក​បាន​ថែទាំ​រៀង​រាល់​រដូវ​វងា​។ AFP

ដុំ​ទឹកកក​លើ​ដង​ទន្លេ​ត្រូវបាន​កាត់​ចេញ​ និង​ត្រូវបាន​វាស​កម្រាស​របស់​វា​នូវ​ទំហំ​កម្រាល​ ៣៥​ សង់ទីម៉ែត្រ។ វា​ក្រាស​ល្មម​សម្រាប់​ឱ្យ​រថយន្ដ​បើកបរ​ឆ្លង​កាត់​ទន្លេ​ តែ​មិន​សម្រាប់​រថយន្ដ​ធុន​ធំ​ឡើយ។ កាលពី​រដូវ​រងា​ឆ្នាំ​មុន​ៗ ទឹក​កក​មាន​កម្រាស​រហូត​ដល់ ១​ ម៉ែត្រ​ឯនោះ។

លោក​បាន​ឱ្យ​ដឹងថា​៖ «​រាល់​ដង​ យើង​នឹង​ឃើញ​ទឹកកក​កម្រាល ៦៥​សង់ទីម៉ែត្រ​»។

បច្ចុប្បន្ន អ្នក​បើកបរ​រថយន្ដ​ប្រមាណ ៣០ ​គ្រឿង​ ក្នុង​មួយ​ថ្ងៃ​ ដែល​ចុះ​ថយ​ពី​ចំនួន​រាល់ដង ១០០​ គ្រឿង។

Content image - Phnom Penh Post
​វិថី​ទឹកកក​ ត្រូវបានកំណត់ល្បឿន​បើកបរ ដើម្បី​រក្សា​សុវត្ថិភាព​​។ AFP

អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទឹកកក​ អេរីច ដេស្កាមស៍ បាន​និយាយ​ថា​៖ «​ពេល​ខ្ញុំ​បាន​ដឹង​ថា វា​បើក​ដំណើរ​ការថ្ងៃនេះ។ ខ្ញុំ​អាច​និយាយ​ថា នេះ​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​តែ​នៅ​»។

លោក​បាន​ចំណាយ​ប្រាក់ ៥,៥៥ ​ដុល្លារ​ ដើម្បី​អាច​ប្រើ​ប្រាស់​ផ្លូវទឹកក​របស់​លោក ខាឌីន បំណង​បញ្ចៀស​ការ​បើកបរ​ឆ្លង​ស្ពាន​បន្ថែម​ប្រមាណ ៥០ ​គីឡូម៉ែត្រ។

លោក​បាន​សន្និដ្ឋាន​ថា​៖ «​វា​ថោក​ជាង​ថ្លៃ​សាំង​ ជាពិសេស ចំពោះ​រថយន្ដ​មួយ​បាំង​កន្លះ»៕ AFP/HR

Content image - Phnom Penh Post
រថយន្ត​របស់​លោក ហ្គីលប៊ឺត ខាឌិន​ ដឹក​ឧបករណ៍​ពិនិត្យ​មើល​ទឹកកក។ AFP

អត្ថបទគួរចាប់អារម្មណ៍