The Phnom Penh Post Search

Search form

រតនៈ ពិសី ចាយ $៥ ពាន់​ធ្វើ​ខួប​ចែកទាន​កុមារ​កំព្រា

Content image - Phnom Penh Post
តារា​ចម្រៀង រតនៈ ពិសី បាន​អញ្ជើញ​កុមារ​កំព្រា​ ៣០ នាក់មក​ទទួលទាន​អាហារ​ថ្ងៃខួប​កំណើត​នាង​។ វុទ្ធី

រតនៈ ពិសី ចាយ $៥ ពាន់​ធ្វើ​ខួប​ចែកទាន​កុមារ​កំព្រា

ភ្នំពេញ: តារា​ចម្រៀង​រាង​តូច​ច្រឡឹង កញ្ញា រតនៈ ពិសី នា​រាត្រី​ថ្ងៃទី ១៥ ខែ​មីនា បាន​ប្រារឰ​ពិធី​ខួប​កំណើត​គម្រប់​អាយុ ២៤ ឆ្នាំ និង​បាន​អញ្ជើញ​កុមារ​កំព្រា ៣០ នាក់​មក​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ​ដោយ​អង្គុយ​រួមតុ​ស្មើ​នឹង​ភ្ញៀវ​កិត្ដិយស​ទាំងអស់។

លើស​ពីការ​កោត​សរសើរ​នេះ​ម្ចាស់​ខួបក៏​ប្រកាស​ទៀត​ថា៖ «ចំណង​ដៃ​ទទួល​បាន​ពីពិធី​នេះ​នឹង​ប្រគល់​ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់»។

បន្ទរ​ពីស​ម្ដីហូរ​ចេញពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នារាត្រី​ដ៏មាន​អត្ថន័យ​ជីវិត ដែល​ប្រារឰធ្វើ​នៅក្នុង​ភោជនីយដ្ឋាន​ដែល​នាង​ច្រៀង​ឈ្មោះ «អឺរបេន» ម្តុំ​ក្បែរ​ផ្លូវភ្លោះ​អូរឫស្សី​នោះ​ម្ចាស់​ខួបជា​តារា​ចម្រៀង ក៏ឆក់​ប្រជាប្រិយភាព​ល្បី​ខ្លាំង​ពីការ​ស្លៀក​ពាក់​សិចស៊ី​ខើច​ក្រោម​ចំហ​ទ្រូង​រូបនេះ​ក៏បង្ហាញ​ទៀត​ថា៖ «ខ្ញុំមិន​ខ្វល់​ពីការ​ចំណាយ​ខ្ទង់ ៥ ពាន់ដុល្លារ​សម្រាប់​ពិធី​ខួប​នេះទេ»។

ពិធី​ខួប​កំណើត​របស់​កញ្ញា រតនៈ ពិសី អាច​ចាត់​ទុកថា​ខុសប្លែក​ពី​តារា​សិល្បៈ​ដទៃ​ដែល​នាង​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ទទួល​បាន​ការទាក់ទាញ​ជាខ្លាំង​ពាក់ព័ន្ធ​នឹង​ការរៀបចំ​អាហារ​ជូន​ដល់​ក្មេង​កំព្រា និង​ប្រគល់​ចំណង​ដៃ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

Content image - Phnom Penh Post

ម្ចាស់​ខួបជា​តារា​ចម្រៀង​និយម​តែងខ្លួន​សិចស៊ី ដែល​ទើប​បង់ប្រាក់​ជាង​ពីរពាន់​ដុល្លារ បញ្ចប់​កុងត្រា​ពី​ផលិតកម្ម​ចម្រៀង​បុត្រា កញ្ញា រតនៈ ពិសី​ក៏​ពន្យល់​ថា៖ «ការធ្វើ​ខួបកំណើត​យ៉ាង​ពិសេស​សម្រាប់​ឆ្នាំនេះ​គឺ​ដើម្បី​បាន​ជួបជុំ​កុមារ​កំព្រា មិត្តភក្ដិ​ក្នុង​សិល្បៈ និងអ្នក​រាប់អាន​ជិតស្និទ្ធ ជាពិសេស​ខ្ញុំធ្វើ​ឡើង​ដើម្បី​អបអរ​មុនពេល​ខ្ញុំចេញ​ទៅ​សម្ដែង​នៅ​កាណាដា​ក្នុងពេល​ឆាប់ៗ​នេះ​ដែល​ត្រូវ​ចំណាយ​ពេល​កន្លះ​ឆ្នាំ»។

យ៉ាងណា​នាង​បញ្ជាក់ថា​មិនបាន​ទាញយក​ប្រជាប្រិយភាព​ពី​ពិធីការ​រៀបចំ​អាហារ​ឲ្យកុមារ​កំព្រា​ទទួលទាន និងការ​ប្រកាស​ផ្តល់ប្រាក់​ចំណងដៃ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះទេ។

កញ្ញា​ប្រាប់ថា៖ «ខ្ញុំ​ឃើញ​បងប្អូន​កុមារកំព្រា​ជួបការ​លំបាក​ខ្ញុំ​ក៏ចង់​ឲ្យ​ពួកគាត់​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​មួយពេល​សម្រាប់​ថ្ងៃ​ខួបកំណើត​របស់​ខ្ញុំ​ដែល​ផុសចេញ​ចិត្ត​ស្មោះ​បរិសុទ្ធ​ខណៈ​ដែល​ខ្ញុំ​ក៏បាន​ជូននូវ​សម្ភារ​សិក្សា និង​ថវិកា​មួយ​ចំនួន​ដល់​ពួកគាត់​ផងដែរ»។

តារា​ចម្រៀង​កញ្ញា រតនៈ ពិសី ក៏​បង្ហាញ​ទៀតថា៖ «ក្នុងនោះ ខ្ញុំ​ក៏មាន​គម្រោង​យក​ចំណង​ដៃ​ដែល​ទទួល​បាន​ពី​កម្មវិធី​របស់ខ្ញុំ​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ ក៏​ព្រោះថា​មន្ទីរពេទ្យ​នេះជា​រៀងរាល់​ថ្ងៃបាន​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​យើង​រាប់រយ​នាក់​ដោយ​ឥត​គិត​ថ្លៃ»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​