ភ្នំពេញ: ក្រោយ​​ស្ងប់ស្ងាត់ បញ្ចេញ​កាយវិការ​លែង​សម្ផស្ស​ដើមទ្រូង បង្អួត​ភ្នែកបុរសៗ រំពេច​​នេះ​ក៏​លេច​ធ្លាយ​ថា រា​ជនី​ដើមទ្រូង​សិច​ស៊ី នាង រតនៈ ពិសី កំពុងមាន​បញ្ហា​សុខភាព​ធ្វើទុក្ខ​ខ្លាំង។ ដោយ​ទ្រាំ​នឹង​ជំងឺ​យាយី​រាងកាយ​ដ៏​ស្រស់​សិច​ស៊ី​នោះ​មិនបាន តារា​ចម្រៀង​ស្រី​សិចស៊ី​រូបនេះ​ក៏​រត់ទៅរក​គ្រូ​ពេទ្យ​បន្ទាន់​ដល់​ទៅ​ប្រទេស​ថៃ​ ​យ៉ាង​តក់ក្រហល់។

ពី​ការ​លេច​ធ្លាយ​ថា នាង រតនៈ ពិសី ជួប​បញ្ហា​សុខភាព ទាំង​មិន​នេះ​មិន​ធ្លាប់មាន​លេច​ឮថា នាង​បញ្ហា​ប្រឈម​នឹង​​រោគា​​អ្វី​នោះ មជ្ឈដ្ឋាន​ជាច្រើន​ដែល​ចាប់អារម្មណ៍​តែ​នឹង​​សម្ផស្ស​ដើមទ្រូង​សិច​ស៊ី​នោះ ក៏សង្ស័យ​​នឹង​ព័ត៌មាន​ផ្ទុះឡើង​ពី​ក្រុម​មាត់ចាប មាត់​ព្រាប​ថា «ទំនង​​ ​ជា​កាលដែល​នាង​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ទាំង​មិន​ធ្លាប់​ល្បី​ថា មាន​ជំងឺ​អី​ផង​មុន​នេះ មានតែ​នាង​មាន​បញ្ហា​ដើមទ្រូង​ដែល​នាង ប្រឹង​ធ្វើ​វា​ឲ្យ​ស្រស់ស្អាត​សិច​ស៊ី​នោះ ធ្វើទុក្ខ​នៅ​ចំណុច​ណាមួយ​ហើយ»។

តែ​យ៉ាងណា ចម្លើយ​ពី នាង រតនៈ ពិសី លើ​ជុំវិញ​សុខភាព​មាន​បញ្ហា​នោះ មិន​ដូច​នូវ​អ្វីដែល​មតិ​នានា​បង្ហាញ​ការសន្និដ្ឋាន​នោះទេ។

បន្ថែម​ពី​ការបដិសេធ​យ៉ាង​ដាច់អហង្ការ លើ​បញ្ហា​សុខភាព​ដើមទ្រូង នាង​ប្រាប់ថា៖ «មិន​ដូច​អ្វីដែល​គេ​គិត​នោះទេ​។ ខ្ញុំ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​នោះ មិនមែន​មកពី​បញ្ហា​ដើម​ទ្រូង​ទេ នោះ​គឺ​ដោយសារ​ខ្ញុំ​កើតមាន​ជំងឺ គីស​ក្នុង​ឆ្អឹងខ្នង»។

នាង​បាន​បង្ហាញថា៖ «ដោយសារ​តែមាន​បញ្ហា​នេះ ខ្ញុំ​ក៏​រៀង​ឃ្លាត​រយាល​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ខ្លី​មុននេះ ហើយ​មិនអាច​បណ្តែតបណ្តោយ​វា​ តទៅទៀតបាន ទើប​សម្រេចចិត្ត​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស ​ថៃ ព្រោះ​ទីនោះ​មាន​ក្រុមគ្រូពេទ្យ​ជំនាញ​ខ្ពស់ និង​មាន​ទំនុកចិត្ត»។

បើទោះជា​យ៉ាងណា ស្រី​ស្រស់ ដែល​រមែង​បង្ហាញ​សម្រស់​ដើមទ្រូង​សិច​ស៊ី​មិន​សំចៃ នាង រតនៈ ពិធី បាន​អះអាងថា៖ «អាកា​រៈ​ក្នុង​ខ្លួន​នាង​មិន​ធ្ងន់ធ្ងរ​ទេ ព្រោះ​នាង​បានដឹងភ្លាមៗ និង​ចេញ​ទៅ​ព្យាបាល​ទាន់ពេលវេលា»។

ប៉ុន្តែ​នាង​ក៏បាន​បង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា៖ « តាម​គ្រូពេទ្យ​ឯកទេស​នៅ​ថៃ គេ​បាន​ប្រាប់​ខ្ញុំ​ថា ជំងឺ​ខ្ញុំ​នេះ​ត្រូវ​ព្យាបាល​ដោយ​បាញ់​កាំរស្មី​ដល់​ទៅ​បី​ដំណាក់កាល ទើបបានជា​សះស្បើយ»។

នាង​ក៏បាន​អះអាង​ទៀតថា៖​ «ក្រៅពី​ដឹង​ទាន់ពេល ហើយ​សុខភាព​របស់ខ្ញុំ​ក៏​នៅ​ធម្មតា ទាំង​សម្រស់​ក៏មាន​អ្វី​មក​រំខាន​ឲ្យ​ប្រែប្រួល​នោះដែរ ទោះជា​ឆ្លង​វគ្គ​បាញ់​កាំរស្មី​លើ​ទីមួយ​ហើយ​ក្តី»។

នាង​ រតនៈ ពិសី ក៏បាន​បញ្ជាក់ដែរថា៖​ «បាន​បាញ់​កាំរស្មី​បាន​មួយ​លើក​ហើយ នឹង​ត្រៀម​ចេញទៅ​លើក​ទី​ពីរ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ លុះ​លើក​ទី​បី ពេទ្យ​ថា​នឹង​ជាសះស្បើយ ៕​