ក្រុងដាម៉ាស៖ កុមារា អាណាស អាល់-ខាររ៉ាត់ អាយុ ៣ ឆ្នាំ​លើក​ដៃ​ម្ខាង​ឡើង ស្រប​ពេល​រ៉ូប​វែង​ពណ៌​ស​វិល​ប៉ោង​ឡើង​ពេល​ក្មេង​តូច​រូបនេះ​បង្វិលខ្លួន។

ជំនាញ​រាំ​របស់​កុមារា​រូបនេះ​មាន​ដុង​ពី​ក្រុមគ្រួសារ ដែល​ឪពុក​ជា​អ្នករាំ​ឈ្មោះ មូយាដ ក៏​កំពុងតែ​រាំ​ក្បែរ​ខ្លួន នៅមុខ​មហាជន​កំពុង​រំពៃមើល។

ឪពុក បាន​និយាយ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ដាម៉ាស​ថា៖ «អាណាស រៀន​បង្វិលខ្លួន​មុនពេល​រៀន​និយាយ។ គាត់​គឺជា​អ្នករបាំ​អ៊ិស្លាម​ដ៏ក្មេង​បំផុត​នៅ​ស៊ីរី»។

ការបង្វិលខ្លួន ជា​ចលនា​បែប​សមាធិ​តាមរយៈ​ក្រុម​និកាយ​ស៊ូហ្វ៊ី​ព្យាយាម​ទាក់ទង​ជាមួយ​អាទិទេព បាន​បង្ហាញ​ឱ្យឃើញ​អ្នករាំ​បង្វិលខ្លួន​តាម​ចង្វាក់​នៃ​កាយវិការ​អ្នកធ្វើការ​បួងសួង​រហូត​ដល់​ចប់។

ដោយមាន​ការពេញនិយម​នៅ​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និង​តួកគី ការរាំ​ដែលមាន​ប្រភព​ចេញពី​ក្រុម​ស៊ូហ្វ៊ី ការគោរព​ប្រណិប័តន៍​ផ្ដោតលើ​ដួងវិញ្ញាណ​ចំពោះ​សាសនា​អ៊ិស្លាម បង្កើតឡើង​ដោយ​សាវ័ក និង​កវី ចាឡាល់ អាល់-ឌីន រូមី។

ការបង្វិលខ្លួន ជា​ចលនា​បែប​សមាធិ​តាមរយៈ​ក្រុម​និកាយ​ស៊ូហ្វ៊ី​ព្យាយាម​ទាក់ទង​ជាមួយ​អាទិទេព។ AFP

ក្រុមគ្រួសារ ការរ៉ាត់ ជាមាន​កេរ្ដិ៍ឈ្មោះ​មួយ​ក្នុង​ទីក្រុង​ដាម៉ាស និង​បាន​ជំរុញ​បង្កើន​អ្នករាំ​របាំ​សាសនា ២០ នាក់ ដែល​តែងតែ​សម្ដែង​ក្បាច់​រាំ​អំឡុងពេល​រដូវ​បុណ្យ​រ៉ាម៉ាដន​ពិសិដ្ឋ។

លោក មូយាដ ចាប់ផ្ដើម​រៀន​បង្វិលខ្លួន​តាំងពី​កុមារភាព ដែល​បង្រៀន​ដោយ​ជីតា​របស់​លោក បន្ទាប់មក ពូ ចុង​ក្រោយ​នេះ​ឪពុក។

នៅ​អាយុ ២៨ ឆ្នាំ ពេលនេះ​លោក​មាន​ហាង​លក់​គ្រឿងក្រអូប​ក្នុង​ផ្សារ​ដាម៉ាស​ដ៏ល្បី​មួយ តែ​បំណងប្រាថ្នា​ពិតប្រាកដ​របស់លោក​គឺ​ការ​អនុវត្ដ​ការរាំ​សាសនា​របស់​ក្រុម​ស៊ូហ្វ៊ី។

លោក​បាន​និយាយថា៖ «និកាយ​ស៊ូហ្វ៊ី ជាទូទៅ​ផ្ដោត​លើ​ការគោរព​បូជា និង​លើកតម្កើង។ ការបង្វិល​ខ្លី​គ្រាន់តែ​ជា​វិធី​មួយ​ក្នុង​ការជួប​អាទិទេព»។

លោក មូយាដ បាន​បន្ដថា លោក​អាច​បង្វិលខ្លួន​បាន​ច្រើន​ជុំ​ក្នុង ១ នាទី​ដោយ​គ្មាន​រង្គើរ​ចេញពី​អ័ក្ស។ បន្ទាប់មក ពួកគេ​ចុះ​តាម​ជណ្ដើរ​ទៅកាន់​ទីធ្លា​ដើម្បី​ហ្វឹកហាត់​បង្វិល​ខ្លួន​តាម​ចលនា​របស់​អ្នក​បួងសួង​ជាមួយ​បងប្អូន​ប្រុស​លោក មូយាដ គឺ​លោក ម៉ាមូដ។

ឪពុក​ជា​អ្នករាំ​ឈ្មោះ មូយាដ ជា​អ្នក​បង្ហាត់បង្ហាញ​ដល់​កូនៗ​នូវ​របាំ​រាំ​បង្វិលខ្លួន។ AFP

បុរស​វ័យ ៣៤ ឆ្នាំ​រូបនេះ​កំពុង​បង្រៀន​កុមារ​ពី​របៀប​កាន់​ដៃ​គ្នា​ពេល​បង្វិលខ្លួន។

លោក ម៉ាមូដ បាន​និយាយ​ពេល​បង្ហាញ​កាយវិការ​ងើយ​ទៅលើ​មេឃ​ថា៖ «ដោយ​ការលើកដៃ​ឡើងលើ យើង​កំពុងតែ​អង្វរ​សុំ​មេត្ដាធម៌​ពី​អាទិទេព និង​នាំ​អ្នក​បួងសួង​ទៅកាន់​ឋានសួគ៌។ ការដាក់​ដៃ​លើ​ដើមទ្រូង​គឺជា​សញ្ញា​ពី​ការស្ដាប់បង្គាប់ និង​ការបន្ទាបខ្លួន​នៅ​ចំពោះមុខ​ព្រះ​ជា​ម្ចាស់»។

ភោជនីយដ្ឋាន​ដ៏មាន​ប្រជាប្រិយភាព​បំផុត​ភាគច្រើន​ក្នុង​ទីក្រុង​បានផ្ដល់​ការសម្ដែង​ក្បាច់​រាំ​តាម​សាសនា​ ដើម្បី​ទាក់ទាញ​អតិថិជន។

លោក ម៉ាមូដ បាន​បន្ដថា៖ «យើង​រង់ចាំ​រដូវ​បុណ្យ​រ៉ាម៉ាដន​យ៉ាង​អន្ទះសា​ក្នុង​ការចែករំលែក​ក្បួនតម្រា​នេះ​ដល់​មនុស្ស​ដទៃ។ ការបង្វិល​ខ្លួន​គឺជា​ការប្រណិប័តន៍​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង តែ​វា​កាន់តែ​ស័ក្ដិសិទ្ធិ​អំឡុងពេល​បុណ្យ​រ៉ាម៉ាដន»៕ HR

ក្រុមគ្រួសារ ការរ៉ាត់ ជា​មាន​កេរ្ដិ៍ឈ្មោះ​មួយ​ក្នុង​ទីក្រុង​ដាម៉ាស និង​បាន​ជំរុញ​បង្កើន​អ្នករាំ​របាំ​សាសនា ២០ នាក់។ AFP

ក្រុមគ្រួសារ ការរ៉ាត់ ជា​មាន​កេរ្ដិ៍ឈ្មោះ​មួយ​ក្នុង​ទីក្រុង​ដាម៉ាស និង​បាន​ជំរុញ​បង្កើន​អ្នករាំ​របាំ​សាសនា ២០ នាក់។ AFP

ក្រុមគ្រួសារ​ដែល​បន្ត​ប្រពៃណី​របាំ​បង្វិលខ្លួន ជា​ចលនា​បែប​សមាធិ​តាមរយៈ​ក្រុម​និកាយ​ស៊ូហ្វ៊ី។ AFP