The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រមាំង​យក្ស​ ស ស្គុស​ដ៏​កម្រ មក​ប៉ះ​ម៉ាស៊ីន​កាត់​ស្មៅ នៅ​ស៊ុយអែត

រមាំង​យក្ស​ ស ស្គុស​ដ៏​កម្រ មក​ប៉ះ​ម៉ាស៊ីន​កាត់​ស្មៅ នៅ​ស៊ុយអែត

Content image - Phnom Penh Post
រមាំ​ង​ពណ៌​ស មិន​មែនភឿក ជាពូជ​ដ៏កម្រ​ដែល​កើត​ឡើង​​ដោយសារ​ហ្សែន​របស់វា​​។

រមាំង​យក្ស​ ស ស្គុស​ដ៏​កម្រ មក​ប៉ះ​ម៉ាស៊ីន​កាត់​ស្មៅ នៅ​ស៊ុយអែត

ក្រុង​ស្ដុក​ខូ​លម៍: សត្វ​រមាំង​យក្ស​ស ១ ក្បាល ក្នុងប្រទេស​ស៊ុយអែត បាន​មក​ពើប​ប្រទះ​នឹង​ម៉ាស៊ីន​កាត់​ស្មៅ​ស្វ័យ​ប្រវត្ដិ។

វីដេអូ​អំពី​ឧ​ប្ប​ត្ដិ​ហេតុនេះ​ត្រូវបាន​ថត​ដោយ​ម៉ា​រី​យ៉ាន នី​ក្លាស​សុន ដែល​ប្រទះឃើញ​រមាំង​ស ខណៈ​អ្នក​ស្រី​កំពុង​បើកបរ។ អ្នកស្រី នី​ក្លាស​សុន បាន​ប្រាប់ SVT News Varmland ថា៖ «ខ្ញុំ​មិន​គិត​ថា មួយ​ឆាក​ជីវិត​ខ្ញុំ បាន​ឃើញ​នូវ​អ្វី​បែប​នេះ​ឡើយ»។

រមាំង ដែល​បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួន​រាយការណ៍​ច្រឡំ​ជា​សត្វ​ភឿ​ក តាមពិត​វា​គឺជា​សត្វ​សម្បុរ​ស​ពី​កំណើត​តែ​ម្ដង។

លោក ហ្គូ​រ៉ា​ន អេ​រិច​សុន សាស្ដ្រាចារ្យ​ផ្នែក​រមាំង និង​ប្រើស​ពីសា​កលវិទ្យាល័យ​វិទ្យាសាស្ដ្រ​កសិកម្ម​ស៊ុយអែត ពន្យល់​ប្រាប់​ថា រមាំង​ពណ៌​ស ពិត​ជា​មាន​នៅ​លើ​លោក​នេះ​មែន ហើយ​វា​កើត​ចេញ​ពី​គំរូ​ហ្ស៊ែន​ខ្សោយ​ម្យ៉ាង​របស់​វា៕

អត្ថបទគួរចាប់អារម្មណ៍