ក្រុងឡូសអេនជឺលេសៈ បន្ទាប់ពីបានបណ្តើរគ្នាមួយរយៈខ្លីកន្លងមកតារាចម្រៀងសម្បុរ ស្រអែមអាមេរិកនាង រីហាណា និងតារាចម្រៀង ប្រុស ដ្រេក ទំនងជាបែកគ្នាហើយ។
បើតាមប្រភពសារព័ត៌មាន Us Weekly បានឲ្យដឹងថា៖ «រីហាណា និង ដ្រេក ទំនងជាឈ្លោះគ្នាទៀតហើយ»។
តារាស្រីវ័យ២៦ឆ្នាំ និងប្រុសវ័យ២៧ឆ្នាំដែលមានចំណងស្នេហ៍ម្ដងផ្អែមម្ដងល្វីង ដាក់គ្នានេះ មិនបានបង្ហាញខ្លួនរួមគ្នាក្នុងកម្មវិធី Met Gala កាលពីដើមខែឧសភាឡើយ ហើយប្រភពមួយបានទម្លាយថា អ្នកទាំងពីរឈ្លោះគ្នាទៀតហើយ ដោយលើកនេះទំនងជាពិបាកផ្សះផ្សាឡើងវិញទៀតផង៕