The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រូប​ពលករខ្មែរ គំរូទើបតែ​វិលពីថៃម្នាក់ រស់នៅ​ផ្តាច់ខ្លួនពីគ្រួសារ ដើម្បីបង្ការឆ្លងមេរោគកូវីដ ១៩ កំពុងផ្ទុះពេញបណ្តាញសង្គម

រូប​ពលករខ្មែរ គំរូទើបតែ​វិលពីថៃម្នាក់ រស់នៅ​ផ្តាច់ខ្លួនពីគ្រួសារ ដើម្បីបង្ការឆ្លងមេរោគកូវីដ ១៩ កំពុងផ្ទុះពេញបណ្តាញសង្គម

Content image - Phnom Penh Post
លោក ទួន ពិទូ ដែលជាអ្នក​ផាត់​មុខ​ឲ្យ​តារា​ល្បី​ក្នុង​ប្រទេស​ និង​អ្នកនាង គង់ ច័ន្ទស្រីមុំ​​​ ដែលមាន សារ​ និង​រូប​បុរសជា​ពល​ករ​ខ្មែរ​ទើប​មក​ពី​ថៃ​ ទៅរស់​នៅ​ខ្ទម​ស័ង្កសី​នៅដី​​ចម្ការ​។ រូប ហ្វេសប៊ុក​

រូប​ពលករខ្មែរ គំរូទើបតែ​វិលពីថៃម្នាក់ រស់នៅ​ផ្តាច់ខ្លួនពីគ្រួសារ ដើម្បីបង្ការឆ្លងមេរោគកូវីដ ១៩ កំពុងផ្ទុះពេញបណ្តាញសង្គម

ខេត្ត​ស្វាយ​រៀ​ងៈ ខណៈ​ចំនួន​អ្ន​ក​​​ឆ្លង​ ​មេរោគកូរ៉ូណា ឬ​កូវីដ​១៩ នៅ​ក្នុង​​ប្រទេស​កម្ពុជា ​មាន​ចំនួន​កើន​​ឡើង​​​​ជា​លំដាប់​ជាង ៩០ នាក់​ ហើយ​កាន់​ជា​​ក្តី​កង្វល់​ខ្លាំង​​ ចំពោះ​វត្តមាន​​​បង​ប្អូន​​ខ្មែរ​ ជា​​​​ពល​ករ​​​ធ្វើ​​​ការ​​​នៅ​​​​​ប្រទេស​ថៃ ​យ៉ាង​​ច្រើន​​ដែល​​​ទើ​ប​តែ​បាន​​​វិល​​ត្រឡប់​ចូល​​មក​​​ស្រុ​ក​​កំណើត​​វិញ ​​នា​ពេល​ថ្មីៗ​នេះ ប្រសិន​បើ​ក្នុង​ចំណោម​​ពួក​គាត់​​​​មាន​អ្នក​​ឆ្លង​មេ​រោគ​ ហើយឆាប់​​ទៅ​​រស់​នៅ​ជួបជុំ​គ្រួសារ​វិញ​ ដោយ​មិន​​​បាន​​បង្ការ​​​ខ្លួន​​​សិន​​​​។​

ដោយ​ឡែក​រូប​ថត​ ១ សន្លឹក​របស់​បុរស​ម្នាក់​ក្នុង​ចំណោម​ពល​ករ​វិល​មក​ពី​ប្រទេស​ថៃ ដែល​បាន​ទៅ​ដល់​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ស្វាយ​រៀ​ង ដែល​មាន​ស្មារតី​ខ្ពស់​ នៅ​ក្នុង​ការ​បង្ការ​ខ្លួន​ជា​មុន​ខ្លាច​ក្រែង​លោ​ខ្លួន​អាច​មាន​ឆ្លង​មេរោគ​ទៅ​ដល់​ក្រុម​គ្រួសារ​ជាទី​​​ស្រឡាញ់​។​ ចេញ​​ពី​ហ្វេសប៊ុក​របស់​ជាង​​ផាត់​មុខ​ដ៏​ជំនាញ​ឈ្មោះ​ថា PituPitu ដែល​ធ្លាប់​​​​ផាត់​មុខ​​ឲ្យ​​​​ក្រុម​​អ្នក​​សិល្បៈ​ជា​តារា​សម្តែង និង​​​​ច​ម្រៀង​ស្រី​ល្បី​រួម​មាន​ដូចជា​កញ្ញា សុខ ពិសី អុ្នក​នាង​ សុខ ស្រី​នាង អ្នក​នាង សុគន្ធ នីសា អ្នក​​នាង គង់ ច័ន្ធស្រីមុំ អ្នក​​នាង ខាត់ សុឃីម អ្នកនាង សុខ សោម៉ាវត្តី ក​ញ្ញា ស៊ិន យូប៊ីន កញ្ញា ប៉ាច គីម​​មួយ​ ​កញ្ញា ម៉ៃយ៉ា និង​​​តារា​ស្រី​ជា​ច្រើន​​ទៀត​ ​បង្ហោះ​​រូប​​​ ១ សន្លឹក​​របស់​បុរស​​ម្នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ដែល​​ជា​ពល​​ករ​​​​​​ខ្មែរ​វិល​​ពី​​ប្រទេសថៃ​នោះ​។​

បើ​តាម​គណនី​​ហ្វេសប៊ុក PituPitu បាន​សរសេរ​សារ​អមជាមួយ​នឹង​រូប​ថត​​ ១ ​សន្លឹក​ ដែល​មាន​លើ​គ្រែឫស្សី​​ មាន​ចង​​​មុង​ធ្វើ​​ជាជញ្ជាំង​ ​ក្នុង​​ខ្ទម​​ប្រកប់ស័ង្ក​សី​ នៅ​​ចម្ការនោះ​ថា ៖ « គាត់​​ទើប​​មក​​ពី​ថៃ សម្រេច​ចិត្ត​ស្នាក់​នៅ​ខ្ទម​ ដាច់​ពី​គ្រួសារ ១៤​ ថ្ងៃ ​សូម​​​​​សរ​សើរ​​ គំ​រូ​​ល្អ​​​ស្រ​ឡាញ់​​គ្រួសារ​ ​​អ្នក​​ជុំវិ​ញ​​ខ្លួន​ នឹង​ប្រទេស​ជាតិ» និង​សារ​មួយ​ទៀត ​​ក្រោយ​ពី​រូប​​ខាង​លើ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង និង​​មាន​អ្នក​​ចែក​​រំលែក​​បន្ត​ជិត ៤០០ shares និង​មាន​ការ​ចាប់​​​អារម្មណ៍​ពី​អ្នក​សិល្បៈអ្នកនាង ចន​ ច័ន្ធ​លក្ខិណា ដែល​ជា​ប្រ​ធាន​សមាគម​សិល្បករ​​​ខ្មែរ​​ផង​​ដែរ​នោះ​ថា៖ «​អរ​គុណ​​ច្រើន​ណា​បង​ប្អូន ​សម្រាប់​ការ​ចូល​​រួម​​​ចំណែក​​ទប់​ស្កាត់​ និង​​ការ​ពារ​ជំងឺ​​វីរុស​កូរ៉ូណា ឬ​ Covid-19 និង​​​អរគុណ​សម្រាប់​ការ​ចែក​រំលែក»។​

ជាង​ផាត់​មុខ​​​​ឯករាជ្យ​ឲ្យក្រុមតារាល្បី​​​ ក្នុង​​ប្រទេស​​កម្ពុជា វ័យ ២៤ ​ឆ្នាំ មាន​ឈ្មោះ​ពិត​​លោក ទួន ពិទូ​ ​​បាន​​បង្ហើប​ថា៖ «បុរស​ក្នុង​​រូបថត​នោះ​​ ដែល​មាន​លើ​គ្រែឬស្សីចង​មុងធ្វើ​ជា​ជញ្ជាំង​ ​ក្នុង​​ខ្ទម​​ប្រក់​ស័ង្ក​សី​ នៅ​​​ចម្ការ​​ដំឡូង​​នោះ គឺ​គាត់​ក៏ជាប់សាច់​ញាតិ​​ខាង​​ឪពុក​​​ខ្ញុំ​ដែរ រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ស្រុក​មួយ​​​ក្នុង​​ខេត្ត​ស្វាយរៀង (ដោយសារ​​មិន​ចង់​ឲ្យ​​មាន​ផល​ប៉ះ​​​ពាល់ ឬ​រំខាន​ទៅ​ដល់​គាត់​​​ជា​ម្ចាស់​រូប​​ថត ទើប​មិន​​បាន​​ប្រាប់​ឈ្មោះ និង​តំបន់​ភូមិ​ឃុំ​​របស់​គាត់​ឡើយ​)។​ គាត់​គឺ​​ជា​ពល​ករ​ម្នាក់​​​ក្នុង​ចំណោម​ពល​ករ​ខ្មែរ​ជា​ច្រើននាក់​ ដែល​ទើប​តែ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃខណៈ​ពេល​មាន ​ការ​ផ្ទុះ​ឡើង​នៃ​ការ​រីក​រាល​​ដាល​​នៃ​វីរុស​កូរ៉ូណា នៅ​ប្រទេស​កម្ពុជាក៏​ដូចជា​នៅ​ពាស​ពេញ​ពិភព​លោក​នោះ​»។​

លោក ទួន ពិទូ បញ្ជាក់​ពី​រឿង​រូប​ថត​បុរស​ជា​សាច់​ញាតិ​លោក​នោះ​បន្ត​ថា៖ «​ដោយ​ឡែក​រូប​ថត​នោះ មិន​មាន​ន័យ​ចង់​​បញ្ជាក់​ថា​​ គាត់នឹង​ត្រូវ​ទៅ​រស់​នៅ​​ខ្ទម​​​​ក្នុង​ចម្ការ​ដំឡូង​រហូត​ដល់ ​១៤ ថ្ងៃ​ឡើយ​។ តាម​ពិត​រូប​ថតនោះ​គាត់​​គ្រាន់​តែ​ថត​លេង​ប៉ុណ្ណោះ តែ​គាត់​ក៏​មាន​សារ​សំខាន់​ចង់​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ពល​ករ​​ទាំង​អស់ ដែល​ទើប​វិល​មក​ពី​ប្រទេស​ក្រៅជា​ពិសេស​មក​ពី​​ប្រទេស​​ថៃ​​នា​ពេល​​​ថ្មីៗ​នេះ​តែ​ម្តង។​ សុំ​មេត្តា​កុំ​ទាន់​ទៅស្និទ្ធ​ស្នាល ឬ​ជួបជុំ​​នឹងក្រុម​​គ្រួសារ​អី គឺ​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្រួ​សារ​​ឲ្យ​បាន​ ១៤ ថ្ងៃ​សិន ឬ​ចាំ​មើល​លទ្ធ​ផល​ខ្លួន​ឯងថា​​ មាន​មេរោគកូវីដ​១៩ ឬ​ក៏​អត់​សិនដែរ​ ព្រោះ​ថា​មេរោគ​នេះ គឺ​វា​ងាយ​​​ឆ្លង​​​ណាស់​​ប្រសិន​បើ​យើង​មិន​បាន​​បង្ការខ្លួន​បាន​ល្អ​នោះ»៕​

អត្ថបទគួរចាប់អារម្មណ៍