ភ្នំពេញ៖ ​ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ម្តង​ទៀត​​​នឹង​រឿង​តារា​សម្តែង​ស្រី និង​ពិធី​ការិនី​ទូរទស្សន៍​​ អ្នក​​មេម៉ាយ​​​កូន​ ១ តែ​សម្រស់​ស្អាត​ក្រមុំ​មិន​ដូរ​អ្នកនាង សុខ សោម៉ាវត្តី​ និង​តារា​​​កីឡាករ​​បាល់ទាត់​​​​ខ្មែរ​រូប​សង្ហា​ លី វ៉ាហេដ បន្ត​​​នាំ​គ្នា​ទៅ​​​ថតរូប​ Pre-Wedding​ ដើម្បី​​ត្រៀម​ខ្លួន​​ចូល​រោង​ជ័យ​ ខណៈ​រឿង​ពិត​នៃ​ចំណង​ស្នេហ៍​អ្នក​ទាំង​ ២​ ហាក់​នៅ​​មិន​ទាន់​មាន​អ្នក​បញ្ជាក់​​នៅ​ឡើយ​​។

ចេញ​ពី​អ្នក​គាំទ្រ​​នៃ​បណ្តាញ​​សង្គម​សាជាថ្មី ​ជាមួយ​បណ្តុំ​​រូបថត​​​ឈុត​ប្រពៃណី​​​កូន​កំលោះ​​​កូន​​ក្រមុំ​​នោះ ក៏​ឃើញ​មាន​ការ​​​សាទរ​​​ភ្លាម​​ថា៖​ «​idol​ ទាំង ២ សម​គ្នា​ណាស់​ ជូនពរ​ឲ្យ​​ស្រឡាញ់​​​គ្នា​ដល់​ចាស់​​​កោង​​​ខ្នង​» និង​សារ​មួយ​ទៀត​​ថា៖ «ថ្ងៃ​​ចូល​​​រោងជ័យ ​Idol នរណា​ខ្លះ​ចូលរួម? ​សូម​ឲ្យ​មាន​សុភមង្គល​ពេញ​មួយ​​​​​ជីវិត​ណា​​​អូន​»។​

កាល​​ពី​ខែ​មុន​​នេះ ក៏​មាន​លេច​ចេញ​​​​បណ្តុំ​​រូបថត​​ បែប​ស៊ី​អារម្មណ៍​ផ្អែម​ល្ហែម​​​ខ្លាំង​ពី​​តារា​សម្តែង​ស្រី និង​ពិធី​​​​ការិនី​​​ទូរទស្សន៍ រូប​សម្រស់​​​ផូរផង់​​អ្នក​នាង សុខ សោម៉ាវត្តី និង​កីឡាករ​​បាល់​ទាត់​រូប​​​សង្ហា​ លី វ៉ាហេដ នៅ​​​​ឯ​​តំបន់​​​​ប្រាសាទ​បុរាណ​ នៅ​ឯ​ខេត្ត​សៀមរាប រួច​ម្តង​មក​ហើយ​​ ដែល​ជា​​សេច​ក្តី​បង្ហាញ​ និង​លេច​ឮ​​នូវ​ដំណឹង​ដល់​មហាជន​​ មន្ទិល​ថា​ ​​អ្នក​ទាំង ​២​ គឺ​ ​កំពុង​បន្លាយ​​​​​ចំណង​​​​មិត្តភាព​ស្និទ្ធស្នាល​​ឲ្យ​ក្លាយ​ទៅ​គូ​​ស្នេហ៍​​ពិតៗ​​​ ដ្បិត​អី​ពួក​គេ​​​ក៏​​​ជិត​​ដល់​​កំណត់​ពេល​​វេលា​​រៀបការ​ទៅ​ហើយ​ដែរ​។​

ដោយ​ឡែក​ចំពោះ​​ភាព​​ផ្អែម​ល្ហែម​នឹង​កីឡាករ​បាល់​ទាត់​រូប​សង្ហា​លោក លី វ៉ាហេដ កំពុង​តែ​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​​ដដែលៗ​ថា តារា​​​ស្រី​មេម៉ាយ​កូន ​១ ​អ្នកនាង សុខ សោម៉ាវត្តី កំពុង​​តែ​រឹត​បន្តឹង​នូវ​ទំនាក់ទំនង​​ស្នេហា​​​​បន្ថែម ​ឬ​ក៏​យ៉ាង​ណា ខណៈ​ដែល​គេ​តែងតែ​ឃើញ​ថា​​អ្នក​​ទាំង​ ២ ​បង្ហាញ​​ពី​ភាព​​ស្និទ្ធស្នាល​ខ្លាំង​​ក្រោយ​ពី​​​​ការ​ចាប់​ដៃ​គូ​គ្នា​សម្តែង​​​កុន​​​ដុំ​រឿង «​អ្នក​​ខូច​ចិត្ត​អាជីព​» មក​​នោះ​។​ ​ជា​​​រឿយ​ៗ​នោះ​ អ្នកនាង សុខ សោម៉ាវត្តី ​ក៏​តែងតែ​បាន​ច្រាន​​ចោល​​​​ពី​សម្ព័ន្ធភាព​ស្នេហ៍​​ដ៏​ពិសេស​នេះ​ផង​ដែរ ដោយ​ការ​បញ្ជាក់​ថា ត្រឹមតែ​ជា​មិត្ត​ក្នុង​វិស័យ​សិល្បៈ​។​

រហូត​មក​ដល់​ពេល​នេះ តារា​សម្តែង​ស្រី និង​ពិធី​ការិនី​ទូរទស្សន៍​ អ្នកនាង សុខ សោម៉ាវត្តី ក៏​នៅ​​បាន​​បក​​ស្រាយ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ អំពី​សម្ព័ន្ធភាព​ខ្លួន​ និង​កីឡាករ​ លី វ៉ាហេដ ដដែល​ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​​នាង​​តេ​​​ចូល តែ​គ្មាន​អ្នក​លើក​ទទួល​។​

ភ្ជាប់​នឹង​បណ្តុំ​រូបថត​ជា​ច្រើន​​សន្លឹក​​​បង្កើត​ជា​បរិយាកាស​មួយ​ដ៏​​​សប្បាយ​រីក​រាយ ​​ផ្អែម​ល្ហែម​​បំផុត​ នៅ​​​ឯ​តំបន់​ប្រាសាទ​ ខេត្ត​សៀមរាប​ នៅ​ក្នុង​ពេល​កន្លង​មក​នេះ​ សុខ សោម៉ាវត្តី ក៏​បង្ហើរ​​សារ​​បញ្ជាក់​ពី​ចិត្ត​ថា៖ «​រូប​​​​​​នៅ​សៀមរាប​ មិន​ដឹង​ជា​ post​ មួយ​​ណា​​ទុក​មួយ​​ណា​​ទេ ព្រោះ​​​ស្រឡាញ់​ទាំង​​​អស់​ទឹក​​ដី​អង្គរ​ ដែល​ខ្ញុំ​​ស្រឡាញ់​​ជួប​គ្នា​លើក​​​​ក្រោយ​​ ​ Best​ memories ever​» និង​​សារ​ថា «​ព្រះ​​នាង​​​ម្ចាស់​​ឡឺកឺ នឹង​បង​ប្រហិត​​ ​មាន​ក្តី​សុខ ​និង​សុភមង្គល​ដែល​​កើត​​ចេញ​​ពី​ខ្លួន​​យើង​ទាំង ២​ នាក់!​»​៕​