The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រឿង Jailbreak ប្រជុំ​តារា​ខ្មែរ និង​អតីត​តារា​សិច​បារាំង​




រឿង Jailbreak ប្រជុំ​តារា​ខ្មែរ និង​អតីត​តារា​សិច​បារាំង​

Content image - Phnom Penh Post
​ឈុត​ទ្រង់ ស៊ី​សុវត្ថិ សិរីវុឌ ជា​បង​ធំនៅ​ក្នុង​ពន្ធនាគារ​វាយ​តប់​គ្នា​ជាមួយ​កងឆ្មាំ​គុក​។ Athena Zelandonii

រឿង Jailbreak ប្រជុំ​តារា​ខ្មែរ និង​អតីត​តារា​សិច​បារាំង​

ភ្នំពេញ: នៅក្នុង​អគារ ៣ ជាន់​ដ៏ចាស់​ទ្រុឌ​ទ្រោម​ឯ​សង្កាត់​ជ្រោយ​ចង្វារ​កាលពី​ ២ សប្ដាហ៍​មុន ទ្រង់​ ស៊ីសុវត្ថិ សិរីវុឌ ដែលមាន​មាឌធំ​ដ៏​ក្រអាញ​លេង​រូបសាក់​កណ្ដាល​ក្បាល​ត្រងោល​ បាន​បង្ហាញ​ពីការ​សម្ដែង​ក្បាច់​វាយ​ប្រហារ​ជាមួយ​នឹង​សន្ដិសុខ​ឆ្មាំគុក​ដោយ​ប្រើ​ដំបង។

ទ្រង់​ សិរីវុឌ ជាសាច់​សាលោ​ហិត​រាជវង្ស​ និងជា​តារា​សម្ដែង​ដ៏ជំនាញ​ម្នាក់ គឺជា​តួអង្គ​ដ៏សំខាន់​មួយរូប​ក្នុងភាព​យន្ដ​កំប្លែង​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ជីមមី ហេនឌ័រសុន ជា​ផលិតករ​សញ្ញាតិ​អ៊ីតាលី ក្រោម​ចំណង​ជើងថា «ហែក​គុក​» (Jailbreak) រៀបរាប់​អំពី​មន្ដ្រី​ប៉ូលិសពីរ​នាក់​ដែល​ត្រូវ​ខំពុះពារ​រំដោះ​ខ្លួនចេញ​ពី​ពន្ធនាគារ​នៅពេល​អ្នក​ទោស​បាន​កាន់កាប់។

ដំណើរ​ការថត​រឿង​របស់​ផលិតកម្ម​ Kongchak Pictures ចាប់​ផ្ដើម​នៅខែ​នេះ​ ឬ​ដើម​ខែសីហា​ខាង​មុខ។អំឡុង​ពេល​សម្រាក​ពីការ​ថត​ ទ្រង់​ សិរីវុឌ បាន​ប្រែ​ជាទឹក​មុខ​ញញឹម​ពព្រាយ​ក្រោយ​ពីត្រូវ​សម្ដែង​ជា​ទឹក​មុខមាំ​ និងលើក​ដៃ​សំពះ​ស្វាគមន៍​ភ្ញៀវ​។

លោក​សើច​ពេល​សួរពី​ការសម្ដែង​ជា​តួអង្គ​ដ៏​ម៉ឺង​ម៉ាត់​ ជា​បងធំ​ម្នាក់នៅ​ក្នុង​ពន្ធនាគារ ដែល​បាន​ប្ដូរមក​ស្លៀក​ឯក​សណ្ឋាន​ឆ្មាំគុក​ពេល​គ្រប់គ្រង​មន្ទីរ​ឃុំ​ឃាំង។ លោក​បាន​ប្រាប់ថា លោក​សម្ដែង​ស្ទើរ​តែគ្រប់​ប្រភេទ​តួអង្គ​ចាប់ពីព្រះ​សង្ឃ​រហូត​ដល់​ស្ដេច​ជ័យវរ័ន្ម​ទី ៧ ។

លោក​បាន​និយាយថា៖ «​ចំពោះ​ខ្ញុំ សំណេរ​និពន្ធ​ពិតជា​ល្អ​។ ដូច្នេះ ខ្ញុំ​រីករាយ​ក្នុងការ​សម្ដែង​ជា​តួអង្គ​ណាក៏​បាន»។

Content image - Phnom Penh Post
លោក ហេន​ឌ័រសុន (ឆ្វេង)​។ Athena Zelandonii

ទាំង​តួអង្គ និង​ក្រុម​ផលិត​រឿង «ហែកគុក​» នេះពិតជា​សហការ​គ្នា​បានល្អ។ លោក លី ជេនផូល​ ជា​អតីត​គណ​នេយ្យករ​ប្រែជា​តួអង្គ​វាយ​តប់​ កាន់​សញ្ជាតិ​ខ្មែរ​បារាំង​ និងតារា​គុន​ល្បុក្កតោ​មុខ​ឃ្យូត​លោក អ៊ូ តារា ដើរ​តួអង្គ​ពីរ។

លោក សុវណ្ណ ហ្វីលីព ជា​តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង​ និងជា​សប្បុរសជន​ ដើរតួ​អង្គ​ចិត្ដ​អាក្រក់​ ខណៈ​អតីត​តារា​សិច​បារាំង​ សេលីន ត្រាន់ សម្ដែង​ជា​បងស្រី​ធំ។ ពួកគេ​ទាំងអស់​ត្រូវបាន​ដឹក​នាំ​ដោយ​ផលិតករ ហេន​ឌ័រសុន ដែល​​ផលិត​ភាពយន្ដ​ថវិកា​តិចតួច​ប្រកប​ដោយ​ជោគ​ជ័យ។

ខណៈ​រូបភាព​ផ្សព្វ​ផ្សាយ​សម្រាប់​ភាពយន្ដ​រឿង «​ហែក​គុក» ដែល​លោក​សហការ​ជាមួយ​ មីឆែល ហូដសុន ទំនងជា​រំលេច​ចេញ​ទៅជា​ភាពយន្ដ​បែប​វាយ​តប់គ្នា​ស្រដៀង​ទៅនឹង​រឿង «The Raid» លោក ហេនឌ័រសុន បាន​និយាយ​ថា ភាពយន្ដ​ថ្មីនេះ​មិន​ខុស​ប្លែកពី​ភាពយន្ដ​​បែបហិង្សា​ឆ្នាំ ២០១៥ «​Khmersploitation» រឿង «​ហនុមាន» និង​បែប​រន្ធត់រឿង​ «The Forest Whisperers»។

Content image - Phnom Penh Post
អ្នកនាង សេលីន ត្រាន អតីត​តួកុន​សិច​។ រូប សហការី

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​ចំណាយ​ពេល​បន្ដិច​ដើម្បី​ស្វែងរក​គុណភាព​។ ខ្ញុំ​ចង់រក្សា​នូវភាព​អស្ចារ្យ​របស់​តួអង្គ​លើសពី​ធម្មជាតិ​ដោយ​តម្រូវ​ទៅតាម​ទីផ្សារ​ភាពយន្ដ​ចំពោះ​ឈុតឆាក​វាយ​តប់»។លោក ហេន​ឌ័រសុន បាន​ឲ្យ​ដឹងថា ទីតាំងថត​នៅ​ជ្រោយ​ចង្វារ​សម្រាប់​ឈុតឆាក​វាយ​ប្រហារ​គ្នា​គឺជា​បញ្ហា​ដ៏ស្មុគ​ស្មាញ​មួយ។

ផលិតករ​ដែល​មកពី​អ៊ីតាលី​រូបនេះ បាន​​បញ្ជាក់​ថា៖ «​យើង​ចំណាយ​ពេល​រាប់ខែ​ដើម្បី​ស្វះ​ស្វែង​រក​ទីតាំង​ស័ក្ដិសម​។ យើង​ត្រូវរក​សាលារៀន​ដែលគេ​បោះបង់​ចោល​រយៈ​ពេលតែ ២ ខែ​មុន​ពេល​ចាប់​ផ្ដើម​ថត ហើយ​យើង​ត្រូវ​តែ​ប្រញាប់​ប្រញាល់​ធ្វើ​ឲ្យទាន់​ពេល​វេលា»៕ HR

អត្ថបទគួរចាប់អារម្មណ៍