The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រ៉ឺម៉កស្គី​ចល័ត​​ផ្ដល់​ឱកាស​ដល់​កុមារ​គ្មាន​លទ្ធភាព​រៀន​ជំនាញ

រ៉ឺម៉កស្គី​ចល័ត​​ផ្ដល់​ឱកាស​ដល់​កុមារ​គ្មាន​លទ្ធភាព​រៀន​ជំនាញ

គ្រូ​ស្ម័គ្រ​បង្ហាញ​ពី​ការ​ជិះស្គី​ដល់​កុមារ​ក្រីក្រ​​​ និង​រូបភាព​រ៉ឺម៉ក​ដឹក​ផ្លូវ​ស្គី​។
គ្រូ​ស្ម័គ្រ​បង្ហាញ​ពី​ការ​ជិះស្គី​ដល់​កុមារ​ក្រីក្រ​​​ និង​រូបភាព​រ៉ឺម៉ក​ដឹក​ផ្លូវ​ស្គី​។ រូបថត SKATEISTAN និង Bennett Murray

រ៉ឺម៉កស្គី​ចល័ត​​ផ្ដល់​ឱកាស​ដល់​កុមារ​គ្មាន​លទ្ធភាព​រៀន​ជំនាញ

ភ្នំពេញ: អង្គការ​ Skateistan ដែល​ប្រើ​ការ​ជិះ​ស្គី​មក​ទាក់ទាញ​​យុវជន​​​បាន​ផលិត​​រ៉ឺម៉កស្គី​ចល័ត​ដំបូង​គេ​ក្នុង​លោក​ ដើម្បី​អាច​ទៅ​ដល់​តំបន់​កុមារ​ក្រីក្រ​រស់​នៅក្នុង​រាជធានី​ដែល​​គ្មាន​លទ្ធភាព​ទៅ​មជ្ឈមណ្ឌល​របស់​អង្គការ​ក្បែរ​បឹងត្របែក​។

នាយកប្រតិបត្ដិ​​ Skateistan ប៊េនចាមីន ភេកឃ្វៀរ​ បាន​និយាយ​ថា​៖ «​វា​អាច​ចូល​ទៅ​ដល់​ទីកន្លែង​រស់នៅ​ដ៏ក្រីក្រ​បំផុត​»។ រ៉ឺម៉ក​ដែល​ត្រូវ​បាន​រចនា​ដោយ​អង្គការ​ Building Trust International ភ្ជាប់​ផ្លូវ​លេង​ស្គី​ដែល​អាច​បត់​បាន​៣​បន្ទះ​ខាង​ក្រោយ​តួ​រ៉ឺម៉ក​។ វា​មាន​ប្រវែង​​ប្រមាណ ១ ​ម៉ែត្រ​ និង​មាន​មុំ​ ២០ ​ដឺក្រេ​ ផ្លូវ​ជម្រាល​សម្រាប់​លេង​ស្គី​ទាំង​នេះ​ត្រូវ​បាន​​រចនា​ដោយ​អ្នក​អត់​មាន​បទពិសោធ​​ទាល់​តែ​សោះ​។

រ៉ឺម៉ក​ស្គី​​បាន​បើក​ដំណើរការ​កាលពី​ខែ​មុន​ និង​​ធ្វើ​ដំណើរ​ជុំវិញ​ក្រុង​ ៣ ​ដង​ក្នុង ១ ​សប្ដាហ៍​​ដើម្បី​ឲ្យ​កុមារ​ដែល​គ្មាន​លទ្ធភាព​មាន​ឱកាស​លេង​ស្គី​។

ផ្ដើម​ពី​ឆ្នាំ​មុន ​Skateistan បាន​ប្រើ​ទីធ្លា​វត្ដ​​​ជា​កន្លែង​​ហ្វឹកហាត់​ ជាមួយ​លោក​ ភេកឃ្វៀរ និង​គ្រូស្ម័គ្រ​ចិត្ដ​ដទៃ​ទៀត​ក្នុង​ការ​បង្ហាត់​បង្ហាញ​កុមារ​ពី​មូលដ្ឋានគ្រឹះ​។ ប៉ុន្ដែ​លោក ភេកឃ្វៀរ ​​ថា មែនទែន​ទៅ ទីធ្លា​វត្ដ​មិនមែន​ជា​កន្លែង​ស័ក្ដិសម​​​ឲ្យ​អ្នក​លេង​ស្គី​វ័យក្មេង​នោះ​ទេ​។

លោក ភែកូវីក​ បាន​និយាយ​ថា រ៉ឺម៉កស្គី​ហាក់​ទទួល​បាន​ប្រជាប្រិយភាព​គ្រាន់បើ ហើយ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ កុមារ​ជាច្រើន​នាក់​​​នាំ​គ្នា​មក​វត្ដចាស់​​​ត្រើយ​ម្ខាង​ស្ពាន​ជ្រោយចង្វារ។ ​ពួកគេ​សុទ្ធតែ​គ្មាន​​​បទពិសោធ​ជិះស្គី​នេះ​ពី​មុន​មក​ទេ​។

លោក​​ថា​៖ «​ពួកគេ​​ឮ​ព័ត៌មាន​រ៉ឺម៉កស្គី​ពី​មិត្ដភក្ដិ ប៉ុន្ដែ​​វា​ជា​លើក​ទី​១​សម្រាប់​​ពួកគេ​ហើយ​»។

Content image - Phnom Penh Post

គួរ​បញ្ជាក់​ថា Skateistan ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ឆ្នាំ​ ២០០៧ ដោយ​លោក អូលីវើរ ភែកូវិក ជនជាតិ​អូស្ដ្រាលី​ដែល​មាន​គោលបំណង​ក្នុង​ការ​ចូល​ទៅ​ដល់​សហគមន៍​យុវជន​ក្រីក្រ​នៅ​ទីក្រុង​កាប៊ុល​។

ជាមួយ​យុទ្ធសាស្ដ្រ​​បង្រៀន​ជិះស្គី​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ​​គោលបំណង​គឺ​ចង់​ផ្ដល់​ទីកន្លែង​សុវត្ថិភាព​សម្រាប់​កុមារ​អាហ្វហ្គានីស្ថាន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ប្រចាំ​ជីវិត​របស់​ខ្លួន​។ រីឯ​នៅ​​​កម្ពុជា​ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​​ក្នុង​ឆ្នាំ​ ២០១១​ រួច​ទើប​មជ្ឈមណ្ឌល​ Johannesburg កាលពី​ឆ្នាំ​មុន​។

កាលពី​ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៣ អង្គការ​នេះ​បាន​នាំ​​​អ្នក​ជំនាញ​​ជិះស្គី​ ថូនី ហោក មក​កាន់​​រាជធានី​​​ដើម្បី​ឲ្យ​បង្រៀន​ការ​ជិះ​ស្គី​នៅ​មជ្ឈមណ្ឌល​របស់​ខ្លួន​។

លោក ភេឃ្វៀរ បាន​និយាយ​ថា មាន​គម្រោង​ជាច្រើន​ក្នុង​ការ​បង្កើត​រ៉ឺម៉ក​ដឹក​ផ្លូវ​សម្រាប់​លេងស្គី​បន្ថែម​ទៀត ខណៈ​​ Skateistan ចង់​ពង្រីក​លទ្ធភាព​ទៅ​​​ក្រុង​ព្រះសីហនុ​។

លោក ​បញ្ជាក់​ថា​៖ «​យើង​កំពុង​តែ​ធ្វើការ​ជាមួយ Building Trust និង​ដៃគូ​មួយ​ទៀត​ដើម្បី​បង្កើត​រ៉ឺម៉ក​សូឡា​ ពីព្រោះ​យើង​គិត​ថា វា​​​ជា​ការ​​ជួយ​បរិស្ថាន​»៕ HR

អត្ថបទគួរចាប់អារម្មណ៍