ក្រុងសេអ៊ូលៈ តារាប្រុសកូរ៉េ លី ជុងស៊ុក បង្ហើបប្រាប់តាមអនឡាញថា ខ្លួនពិតជាមានចេតនាចែចង់តារាស្រីនាង ផាក ស៊ីនហេ នៅក្រៅឆាកមែន។
ពេលជួបសម្ភាសន៍ជាមួយកម្មវិធី SBS Drama Awards កាលពីចុងឆ្នាំ ពិធីករបានចោទសួរតារាប្រុសវ័យ២៥ឆ្នាំរូបនេះថា៖ «ឮថាលោក តែងចែចង់ និងព្យាយាមចូលជិតនាង ផាក ស៊ីនហេ នៅក្រៅកាមេរ៉ាមែនទេ?»។ តារាប្រុសរូបនេះបានឆ្លើយភ្លាមថា៖ «ពិតមែនហើយ»។
គួរបញ្ចាក់ថា នាង ផាក ស៊ីនហ៊ី តារាស្រីវ័យ២៤ឆ្នាំនេះ គឺជាតួឯកស្រីដើរតួក្នុងរឿងភាគ Pinocchio ជាមួយនឹងតួប្រុស លី ជុងស៊ុក ផងដែរ៕ PR