ក្រុងសេអ៊ូលៈ តារាប្រុសរូបសង្ហា លី មិនហូ កាលពីថ្ងៃអង្គារកន្លងមកនេះ បានបដិសេធចំពោះរបាយការណ៍ព័ត៌មានចិនដែលលើកឡើងថា លោកទទួលបានប្រាក់ចំណូល៧៣៤០០០ដុល្លារឯណោះសម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ចិនម្តងៗ។
ទាក់ទិននឹងតួលេខតម្លៃខាងលើភ្នាក់ងារ Starhaus របស់តារាប្រុសវ័យ២៧ឆ្នាំរូបនេះក៏បានបដិសេធទៅនឹងដំណឹងនោះដែរ។
ទីភ្នាក់ងារនេះបន្តថា៖ «យើងមិនដែលទម្លាយពីតួលេខតម្លៃខ្លួនរបស់ លី មិនហូ ដល់ស្ថាប័ននៅចិនទេ។ មែន តម្លៃខ្លួនរបស់តារារូបនេះអាចខ្ពស់ហួសពីការគិត ប៉ុន្តែទំហំទឹកប្រាក់ដែលយើងទទួលក៏វាអាស្រ័យលើប្រភេទនៃកម្មវិធីនោះដែរ»៕ PR