The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ល្បី​ថា​ស្រី​ស្រស់ តូ​តា កើត​រឿង​រកាំរកូស​ចិត្ត​ជាមួយ​ម្ចាស់​ស្នេហ៍

ល្បី​ថា​ស្រី​ស្រស់ តូ​តា កើត​រឿង​រកាំរកូស​ចិត្ត​ជាមួយ​ម្ចាស់​ស្នេហ៍

Content image - Phnom Penh Post
​សារ​មិន​សប្បាយ​ចិត្ត​របស់​​​កញ្ញា តូតា បែប​រកាំរកូស​ចិត្ត​​បែកចេញពី​កញ្ញា គង់ វង្សយ៉ាទី​​​​​។ អុីនស្តាក្រាម

ល្បី​ថា​ស្រី​ស្រស់ តូ​តា កើត​រឿង​រកាំរកូស​ចិត្ត​ជាមួយ​ម្ចាស់​ស្នេហ៍

ភ្នំពេញៈ ក្រោយពី​មហាជន​បានដឹង​ឮថា គូស្នេហ៍​រវាង​តារា​សម្តែង​ស្រី និង​ពិធី​ការិនី​រូប​ស្រស់ រាង​តូច​ច្រឡឹង កញ្ញា ម៉ាក់ សែន​សូនីតា ហៅ​កញ្ញា តូតា ហ៊ាន​សម្រេច​ដាក់​ទុន​បេះដូង និង​ធនធាន​រួម​ជាមួយ​ម្ចាស់​ស្នេហ៍​ជា​ថៅកែ​ផលិតកម្ម​អង្គរ​ភិចឈ័រ លោក ប៉ុល វិបូ ហៅ​នីត តាមរយៈ​មុខ​ជំនួញ​បើក​ហាង​លក់​គ្រឿង​សមុទ្រ​ឈ្មោះ «ផែ​សមុទ្រ» ទើប​បាន​មួយរយៈ​សោះ ក៏​លេច​ឮ​ដំណឹង​ថា អ្នក​ទាំង ២ ទំនង​ជា​មាន​រឿង​រកាំ​រកូស​ចិត្ត​នឹង​គ្នា​គួរ​ឲ្យ​ងឿង​ឆ្ងល់​ទៅ​វិញ។

ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែកចេញ​ជា​ពាក្យ​ខ្សិ​ប​ខ្សៀវ​ដែលថា កញ្ញា ម៉ាក់សែន​សូ​នី​តា ហៅ​កញ្ញា តូ​តា និង​លោក ប៉ុល វិ​បូ ហៅ​និត ក៏​ទំនង​ជា​មាន​ពាក់ព័ន្ធ​នឹង​សារ​មួយ​ឃ្លា​ចេញ​ពី​អ៊ីនស្តាក្រាម​របស់​តារា​សម្តែង និង​ពិធី​ការិនី​រូប​ស្រស់​ម្នាក់​ទៀត​គឺ​កញ្ញា គង់ វង្សយ៉ាទី បាន​សរសេរ​ផូស្ត​អម​នឹង​រូប​ថត​មួយ​សន្លឹក​ថា៖ «ពេល Sweet ភ្លេច​ឯង​ឲ្យ​ឈឹង ដល់​ពេល Sad ទើប​បាន​មក​រក​ឯង!»។

តែ​ខណៈពេល​បាន​ជួប​សម្ភាស​នៅតាម​ទូរស័ព្ទ​កញ្ញា តូ​តា បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​អស់​សំណើច​ហួស​ចិត្ត​ទៅ​វិញ​ថា៖ «អូ!​ដូចជា​អត់​មាន​រឿង​រកាំ​រកូស​អ្វី​ទេរ​វាង​ខ្ញុំ និង​គាត់!​តាម​ពិត​ទៅ​រឿង​សារ​របស់​កញ្ញា វង្សយ៉ាទី បង្ហោះ​នោះ គឺ​ដោយសារ​ពេល​ពួក​យើង​ជួប​គ្នា ហើយ​ថតរូប​ជុំគ្នា ២ នាក់ តែ​គាត់​សួរ​ខ្ញុំ​ថា គួរ​ដាក់ Status លេង​យ៉ាង​ម៉េច ទើប​នាង​ខ្ញុំ​បង្ហើប​ប្រាប់​គាត់​ដូចជា​សារ​ដែល​ខាង​បង​បាន​ឃើញ​នោះ​អ៊ីចឹង។ ម្យ៉ាង​វិញ​ទៀត សារ​នេះ​ក៏​ចង់​ពញ្ញាក់​អារម្មណ៍ និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​បងប្អូន​ផង​ដែរ»។

តារា​ស្រី​ស្រស់​សោភា មាន​បបូរមាត់​សិច​ស៊ី​កញ្ញា តូ​តា ក៏​បន្ត​ដែរ​ថា៖ «បើ​មាន​រកាំរកូស​ចិត្តនឹង​ការងារ ដូចជា​ទំនង​ត្រូវ​ជាង តែ​បើ​ថា​មាន​រឿង​រកាំ​រកូស​ចិត្ត​ជាមួយ​នឹង​គាត់​ដូចជា​មិន​មាន​នោះ​ទេ»។

ដោយឡែក​នាពេលថ្មីៗនេះ​ការពង្រីក​សាខា​បន្តបន្ទាប់​នៃ​អាជីវកម្ម​ក្រោម​ស្លាក​យីហោ «ផែ​សមុទ្រ» ដែល​ជា​ការ​ដាក់​ទុន​បេះដូង និង​ធនធាន​រួម​ជាមួយ​នឹង​ម្ចាស់​ស្នេហ៍ តារា​សម្ដែង និង​ម៉ូដែល តូតា និងថៅកែ​ផលិតកម្ម​អង្គរ​ភិចឈ័រ លោក ប៉ុល វិបូ ហៅ​នីត ជា​លក្ខណៈ​បែប​លក់ franchise ជា​លើក​ដំបូង​នៅ​ក្នុង​តម្លៃ​ជិត ១ សែន​ដុល្លារ ជា​សាខា​ទី ៤ នៅ​ម្ដុំ​ផ្សារ​កាប់គោ នោះ​មិន​ទាន់​អស់​ចំហាយ​ល្បី​ផង ក៏​ស្រាប់​តែ​តារា​ស្រី​រូប​នេះ​នាង​ងាក​មក​ផុស​ផុល​ល្បី​នឹង​រឿង​ដាក់​លក់​ដីឡូត៍​ផង​ដែរ។

បើតាម​រយៈ​សារ​ដែល​បង្ហោះ​នោះ​កញ្ញា តូ​តា បានសរសេរថា «ដី​លក់​មាន​ទំហំ ៦០ ម៉ែត្រ x ៩០ ម៉ែត្រ នៅ​ព្រែក​ធំ (ខេត្ត​កំពត) ល្អ​សម្រាប់​គម្រោង​សណ្ឋាគារ និង​រីសត។ ទីតាំង​ស្ថិត​នៅ​តាម​ស្ពាន​កំពត​ថ្មី ចម្ងាយ ៣ គីឡូម៉ែត្រ» លើ​គណនី​ហ្វេសប៊ុក​របស់​តារា​សម្តែង​ស្រី​ស្រស់ បបូរ​មាត់​សិច​ស៊ី កញ្ញា តូតា។

មួយស្របក់​ក្រោយមក ក៏​មានការ​ភ្ញាក់ផ្អើល​លាន់មាត់​ថា «អីយ៉ា!កញ្ញា តូ​តា ពិតជា​មិន​ធម្មតា​មែន ខណៈ​នាង​ទើប​បើក​លក់ franchise ជា​លើក​ដំបូង​ក្នុង​តម្លៃ​ជិត ១ សែន​ដុល្លារ ម្តុំ​ផ្សារ​កាប់គោ ជា​សាខា​ទី ៤ នៃ​ផែ​សមុទ្រ​សោះ ហើយ​ឥឡូវ​នេះ មក​ប្រកាស​លក់​ដីឡូត៍​ជា​ទ្រព្យធន​កើប​ប្រាក់​ស្រួលៗ​មួយ​ទៀត​ហ្ន!។ តើក​ញ្ញា តូតា ប្រកាស​លក់​ដី​នេះ ដើម្បី​យក​ប្រាក់​ទៅ​ពង្រីក​មុខរបរ​រកស៊ី ឬក៏​យ៉ាង​ណា?» ពី​មហាជន​ពី​រឿង​នាង​ប្រកាស​លក់​ដីឡូត៍​នេះ​ភ្លាមៗ​តែ​ម្តង៕

អត្ថបទគួរចាប់អារម្មណ៍