The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បី​ភរិយា​តារា​ចម្រៀង​លោក​​ កែវ វាសនា ប្រាថ្នា​បុត្រ​​ទី​៣​




ល្បី​ភរិយា​តារា​ចម្រៀង​លោក​​ កែវ វាសនា ប្រាថ្នា​បុត្រ​​ទី​៣​

Content image - Phnom Penh Post
តារាចម្រៀង​ កែវ វាសនា និង​ភរិយា​ថៅ​ក​ែ​អនឡាញ ព្រម​​ទាំង​កូនប្រុសស្រី​​​ទាំង​ ២ នាក់​។ រូបថត ហ្វេសប៊ុក

ល្បី​ភរិយា​តារា​ចម្រៀង​លោក​​ កែវ វាសនា ប្រាថ្នា​បុត្រ​​ទី​៣​

ភ្នំពេញ៖ ​ខណៈ​គិត​​​មក​ត្រឹម​ឆ្នាំ ​២០២០ ​នេះ ​កូន​​ប្រុស​​ទី​១ ​មាន​វ័យ ៣ ឆ្នាំ​ និង​កូន​ស្រី​​ទី​២ មាន​​វ័យ ២ ឆ្នាំ​​ សម្រាប់​​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ប្រុស​ កែវ វាសនា និង​ភរិយា​ ដែល​ជា​​អ្នក​មក​​ពី​ខេត្ត​បន្ទាយមានជ័យ អ្នកនាង ​លឹម សុគន្ធារី ហៅ​ឈីឈី​ មាន​រយៈពេល​ត្រឹម​តែ​​​ ​៤​ ឆ្នាំ​សោះ ក៏​ស្រាប់​​តែ​ថ្មីៗ​នេះ​ ក៏​​​លេច​ឮ​​ថា​ ប្រពន្ធ​​​លោក​ព្រលយ​ថា ចង់​បាន​បុត្រ​ទី​៣​ បន្ថែម​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​សា​ជា​ថ្មី។​

មហាជន​ជា​​អ្នក​គាំទ្រ​ដូច​នៅ​ចាំ​បាន​ និង​ធ្លាប់​លាន់​មាត់​ស្ញប់ស្ញែង​​​ខ្លាំង​ បន្ទាប់​ពី​​ប្តី​​ប្រពន្ធ​​​មួយ​គូ​​​នេះ សម្រាល​បាន​កូន​ប្រុស​​ច្បង​មិន​បាន​ប៉ុន្មាន​ខែ​ផង ភរិយា​របស់​តារា​ចម្រៀង​​​​លោក​ កែវ វាសនា ក៏​ស្រាប់​​​​តែ​​ពពោះ​កូន​​ស្រី ​១ ​រូប​​ទៀត ហើយ​ភរិយា​របស់​លោក​ក៏​លើក​ឡើង​ថា ខ្លួន​ចង់​មាន​កូន​ទាន់​នៅ​ក្មេង ដើម្បី​​ងាយ​​ស្រួល​​​រក​ស៊ី​ធ្វើ​ការ​នៅ​​ថ្ងៃ​ខាង​មុខ។

ដោយ​ឡែក​​លើក​នេះ អ្នក​នាង ​លឹម សុគន្ធារី ហៅ ឈីឈី​​ ដែល​ជា​ថៅកែ​ស្រី​លក់​ផលិតផល​​រក្សា​​សម្រស់​ដ៏​ល្បី​ និង​មាន​​​ប្រាក់​ចំណូល​ច្រើន​​ដោយ​​​ទិញ​​ផ្ទះ​​​ដ៏​ប្រណីត​​នៅ​ក្នុង​បុរី​​ប៉េងហួត​តម្លៃ​ជិត ២០ ម៉ឺន ដុល្លារ ​ជា​កាដូ​ឱ្យ​កូន​​​ប្រុស​ដំបូង​នោះ​ ​ក៏​មក​បង្ហើប​តាម​សារ​ប្រាប់​ពី​​ក្តី​ប្រាថ្នា​ចង់​បាន​កូន​ទី​៣​ នេះ។​ ភរិយា​តារា​ចម្រៀង​ប្រុស​សំឡេង​ស្រទន់ ចូល​​ចិត្ត​​ទុក​​សក់​វែង លោក កែវ វាសនា បាន​សរសេរ​លេង​​សើច​ផង​ និង​ទំនង​បែប​ជា​ការ​ពិត​ផង​ដែរ​ថា​៖ «​ចាំ​​មាន​កូន​មួយ​ទៀត ​យើង​នឹង​រៀបការ​ម្តង​​ទៀត ​ហើយ​ឱ្យ​កូន​ទាំង ៣​ យើង​ធ្វើ​កូន​កន្ធាយ ​តែ​ពេល​នេះ​ទើប​មាន​កូន​ ២ ទេ!»។

គួរ​រំឭក​ដែរ​ថា តារា​ចម្រៀង កែវ វាសនា និង​អ្នក​នាង លឹម សុគន្ធារី បាន​​រៀប​​​អាពាហ៍ពិពាហ៍​យ៉ាង​អធិកអធម​កាលពី​ថ្ងៃ​ទី ​១១ ខែ ​ឧសភា ឆ្នាំ ​២០១៦​ នៅ​គេហដ្ឋាន​ខាង​ស្រី​ ឯ​ខេត្ត​បន្ទាយមានជ័យ​។ ក្រោយ​​​ពី​រៀបការ​មិន​បាន​ប៉ុន្មាន ​​​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​នេះ​បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ តម្លៃ​ខ្ទង់​ ២០ ម៉ឺន​ដុល្លារ​​​ត្រៀម​​ស្វាគមន៍​កំណើត​កូន​ដំបូង​នៅ​បុរី​ប៉េងហួត​បឹងស្នោ។ ​​

ជាមួយ​នឹង​​ជីវភាព​ដ៏​ហ៊ឺហា ដោយ​ប្រើ​​រថយន្ត​​ទំនើបៗ​​សុទ្ធតែ​​ម៉ាក​ឡង់គ្រីស័រ និង​ឡិចស៊ីស ទាំង​ប្ដី​ប្រពន្ធ​នោះ​ តារា​ចម្រៀង​ប្រុស​មក​​ពី​ខេត្ត​កំពង់ឆ្នាំង​​​រូប​នេះ ក៏​​​បាន​ប្រកាស​​​ពង្រីក​ជំនួញ​បន្ថែម​ ​ដើម្បី​ស្វាគមន៍​​កំណើត​កូន​ស្រី​ទី​២ ​លោក​ដែរ។

ចំពោះ​​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​រយៈពេល ​៤ ​ឆ្នាំ​នេះ តារា​ចម្រៀង​ប្រុស ​ដែល​កាល​ពី​ដើម​ឡើយ​នៅ​​ផលិតកម្ម​សាន់ដេ​ហើយ​​​​​បាន​ដូរ​​ទៅ​​​ទ្រនំ​​ថ្មី​​ថោន មួយ​រយៈ​ និង​​ជា​ចុង​ក្រោយ​វិល​មក​​រក​ទ្រនំ​ចាស់​សាន់ដេ​​ វិញ​ ​លោក កែវ វាសនា និង​ភរិយា​ មាន​​កូន​ប្រុស​ទី​១ ឈ្មោះ​ Chu Fu​ វ័យ ​៣ ឆ្នាំ កើត​នៅ​ឆ្នាំ ​២០១៧ និង​​កូនស្រី​ទី​២ ឈ្មោះ ស្នា ឈីអ៊ីង​ វ័យ ​២ ឆ្នាំ កើត​នៅ​ឆ្នាំ ​២០១៨​៕​

អត្ថបទគួរចាប់អារម្មណ៍