ក្រុងឡូសអេនជឺលេសៈ សារព័ត៌មាន National Enquirer ថ្មីៗនេះបានចុះផ្សាយថា តារាចម្រៀងស្រី នាង ថៃល័រ ស្វីហ្វ បានសុំឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនរៀបចំការណាត់ជួបរវាងនាង និងអតីតតួប្រុសរឿងកប៉ាល់ទីតានិកលោក លេអូណាដូ ឌីកាព្រីយោ ដើម្បីឆក់យកបេះដូងតារាប្រុសវ័យ៤០រូបនេះធ្វើជាមិត្តប្រុស។ ផ្ទុយទៅវិញ វេបសាយHollywoodLife.com បានទទួលដំណឹងពីប្រភពជិតដិតនឹងតារាស្រីវ័យ២៥រូបនេះថា រឿងនេះមិនពិតនិងពុំអាចទៅរួចឡើយ៕ PR