The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បី អេដវីន បង្កើត​របរ​ថ្មី​​​​សន្សំ​ប្រាក់​រៀបការ​នឹង​អតីត​ប្រពន្ធ​ថៅកែ​កុន ​LD




ល្បី អេដវីន បង្កើត​របរ​ថ្មី​​​​សន្សំ​ប្រាក់​រៀបការ​នឹង​អតីត​ប្រពន្ធ​ថៅកែ​កុន ​LD

Content image - Phnom Penh Post
តារាសម្តែង​ប្រុសលោក អេដវីន និង​គូស្នេហ៍​ ជា​អតីត​ប្រពន្ធ​ថៅកែកុន​ផលិតកម្ម LD។ រូបថត ហ្វេសប៊ុក​

ល្បី អេដវីន បង្កើត​របរ​ថ្មី​​​​សន្សំ​ប្រាក់​រៀបការ​នឹង​អតីត​ប្រពន្ធ​ថៅកែ​កុន ​LD

ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ​​​ ស្រាប់​តែ​លេច​​ឮ​ដំណឹង​​ថា តារា​​សម្តែង​​ប្រុស​រូប​សង្ហា​ ​សាច់ដុំ​ធំ ​ដែល​​មាន​​​ឈ្មោះ​ពិត​ យិត មាសឧស្សាហ៍ ហៅ​ អេដវីន កំពុង​​តែ​បង្កើត​មុខ​របរ​ថ្មី​ក្រៅ​សិល្បៈ ​ដើម្បី​​សន្សំ​ប្រាក់​ទុក​រៀបការ​ជាមួយ​នឹង​ម្ចាស់​ចិត្ត​ជា​​មេម៉ាយ​កូន​ ​២ អតីត​ជា​ប្រពន្ធ​​ថៅកែ​កុន​​ផលិតកម្ម ​LD។

បើ​យោង​តាម​ប្រភព​នៃ​សង្គម​អ្នក​​សិល្បៈ​បាន​បង្ហើប​​ថា កាល​ពី​ថ្ងៃទី ​១១ ខែ ​តុលា ឆ្នាំ ​២០២០ នេះ​ គេ​ឃើញ​​លោក ​អេដវីន និង​គូស្នេហ៍​​ ដែល​​អតីត ​គឺ​ជា​ប្រពន្ធ​របស់​ថៅកែ​កុន​ផលិតកម្ម​ LD អ្នកនាង Panhchaka June បង្ហើប​ពី​គម្រោង​​បើក​​​ហាង​​​លក់​សាច់អាំង​​​មួយ​កន្លែង​​ ស្ថិត​នៅ​​ក្នុង​​រាជធានី​ភ្នំពេញ​។

ការ​បង្កើត​​​មុខ​របរ​​​ថ្មី​នេះ​ក៏​ល្បី​ថា ​លោក អេដ វីន និង​គូស្នេហ៍ ​ត្រូវ​ការ​រក​ប្រាក់​​ចំណូល​​ ដើម្បី​សន្សំ​​​​លុយ​ទុក​​​​រៀបការ​​​ជាមួយ​​គ្នា​ នា​ពេល​ខាង​មុខ​ ក្រោយ​ពី​ចំណង​ស្នេហា​ជាមួយ​នឹង​អតីត​ភរិយា​លោក ​លៀក លីដា ជា​​ថៅកែ​ផលិតកម្ម LD ខណៈ​ចំ​ពេល​លោក​ក៏​កំពុង​តែ​មាន​​​​ក្ដី​​​សុខ ជាមួយ​ស្រី​ស្នេហ៍​ថ្មី ​តារា​​សម្តែង​​​រាង​​​ខ្ពស់​​ស្រឡះ​ កញ្ញា សាឡាត់ ស្រីឡាង ផង​ដែរ​នោះ​។

ខណៈ​លោក​ អេដវីន បុរស​មាន​រូបរាង​សង្ហា​សាច់ដុំ​ធំៗ​នោះ​ក៏​ធ្លាប់​លេច​ឮ​ថា​ មាន​ស្រ្តី​ជា​អ្នក​មាន​​ទ្រព្យ​ធន​​​ជា​ច្រើន​ចង់​ភ្ជាប់​ស្នេហ៍​មិន​តិច​ដែរ​ តែ​​លោក​មិន​ខ្វល់​ និង​​ចង់​ចៀស​នូវ​​ពាក្យ​ពោល​​ថា​ ជា​មនុស្ស​ប្រុស​មាន​ស្រ្តី​​ឧបត្ថម្ភ ឬ​​​ចិញ្ចឹម​​ ហើយ​បែរ​ជា​មក​​ភ្ជាប់​ស្នេហ៍ នឹង​អតីត​​ប្រពន្ធ​ថៅកែ​កុន​ LD ​ជាស្រ្តី​​មេម៉ាយ​​​កូន ​២ ទៅ​វិញ។​

ទោះបី​ជា​មិន​បាន​​ទទួល​ការ​បញ្ជាក់​ពី​លោក អេដវីន ថា នឹង​មាន​គម្រោង​ចូល​រោងការ​​​ពេល​ណា និង​​​ការ​​បើក​ហាង​លក់​សាច់អាំង​នោះ ​ជា​ការ​ដាក់​​ទុន​រួម​គ្នា ឬ​ក៏​​ម្នាក់​ឯង​នោះ​ឡើយ​ ដោយសារ​ ​ភ្នំពេញ ​ប៉ុស្តិ៍​ ​មិន​​​អាច​ទំនាក់ទំនង​លោក​​បាន​តាម​ទូរស័ព្ទ​។

បើ​តាម​សារ​បញ្ជាក់​ក្តី​ស្នេហ៍​ដ៏​ស្មោះ​ស្ម័គ្រ​របស់​​លោក យិត មាសឧស្សាហ៍ ហៅ​ អេដវីន នោះ​​គឺ​​ពិតជា​មាន​​ន័យ​​ជ្រៀលជ្រៅ​​ណាស់ ដោយ​លោក​​បាន​បង្ហើរ​ថា៖ «ស្រឡាញ់​គ្នា​ចាំ​បាច់​ទាល់​តែ​មាន​ផ្ទះ ​ឡាន​​ មាស​​​ប្រាក់ ធ្វើ​អីណ៎​ ឱ្យ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់​ យល់​ចិត្ត​គ្នា ទុក​ចិត្ត​គ្នា មិន​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​បាន​ហើយ​ នៅ​ជាមួយ​គ្នា​យក​ទៅ​ណា​អស់។ រៀន​ស្រឡាញ់​គ្នា​ បែប​ចាស់​ចិត្ត​ចាស់​គំនិត​ តិច​ទៅ​ណ៎​អូនៗ​​​ណ៎ ចាំ​​​ដល់​ពេល​ណា​ទៀត​ Panhchaka June​។

អត់បាន​និយាយ ​ហើយ​ក៏​អត់​បាន​គិត​ទុក​មុន​ដែរ​ ព្រោះ​យាយ​ប៉ិហ្នឹង ​នឹក​ឃើញ​ចង់​ញាំ​សាច់​អាំង ​ហើយ​ក៏​បែក​គំនិត​បើក​កូន​ហាង​សាច់​អាំង​មួយ ​គ្រាន់​អាំង​​សាច់​ឱ្យ​​យាយប៉ិ​​ហ្នឹង​​ហូប ចាំ​មក​ជួយ​សាក​សា្នដៃ​កំលោះ​ចុង​ភៅ​ម្នាក់​នេះ​ផង​ណា​ រសជាតិ​​ដាក់​បេះដូង​ យក​មក​​ធ្វើ​​បើ​មិន​ជឿ​សួរ​តែ​យាយ​ប៉ិ​ Panhchaka June ហ្នឹង​​ទៅ​ដឹង​បាន​ហើយ​»៕​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។