ក្រុងឡូសអេនជឺលេស: នេះជាលើកដំបូងហើយដែលសាលាស្ទូឌីយោថតកុនមានសណ្ឋានជាទីព្រលាន យន្តហោះ Air Hollywood នៅឯទីក្រុងឡូសអេនជឺលេសសហរដ្ឋអាមេរិក បើកវគ្គពិសេសមួយសម្រាប់បង្ហាត់សត្វសុនខដោយវាអាចរួមដំណើរជាមួយម្ចាស់បានមិនឲ្យភ័យខ្លាចនាពេលធ្វើដំណើរតាមយន្តហោះ។
គំនិត បង្កើតសាលាបង្ហាត់បង្រៀនសត្វសុនខនេះបានកើតឡើង បន្ទាប់ពីលោក តាឡាត កាបតាន ម្ចាស់សាលាស្ទូឌីយោថតកុន Air Hollywood បានឃើញ ម្ចាស់និងឆ្កែមានឥរិយាបថទទីមទទាមពេលឆ្លងកាត់ព្រលានយន្តហោះ ម្តងៗ។
ក្នុងវគ្គសិក្សានេះ សត្វឆ្កែ និងម្ចាស់វាត្រូវបានគេបង្ហាត់នូវដំណាក់កាលនានាមុនពេលត្រូវឡើង យន្តហោះដូចជាពេលឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យកាយប្រព័ន្ធ ពិនិត្យ និងពេលជិះយន្តហោះជាដើម។ សាលាស្ទូឌីយោថតកុនAir Hollywood ក៏បានបង្វឹកសត្វឆ្កែទាំងនោះឲ្យមានភាពស្និទ្ធស្នាល មានឥរិយាបថល្អពេលជិះយន្តហោះ និងចេះមើលខុសត្រូវ ឬការពារម្ចាស់របស់វាថែមទៀតផង ជាពិសេសជនពិការតែម្ដង៕