The Phnom Penh Post Search

Search form

វិចិត្រករ​អូស្ដ្រាលី ​ប្រើ​រាងកាយ​ខ្លួន​ឯង​ជំនួស​ក្រដាស​ តាក់តែង​គំនូរ​ល្អ​វិចិត្រ​

Content image - Phnom Penh Post

វិចិត្រករ​អូស្ដ្រាលី ​ប្រើ​រាងកាយ​ខ្លួន​ឯង​ជំនួស​ក្រដាស​ តាក់តែង​គំនូរ​ល្អ​វិចិត្រ​

ក្រុង​ស៊ីដនី: ចូរជីណា រីលែន ជាអ្នក​ផាត់​មុខ​ និង​សរសេរ​ប្លុក​សម្ផស្ស​មក​ពី​ក្រុង​ប្រ៊ីសបាន ប្រទេស​អូស្ដ្រាលី បាន​បង្កើត​ស្នាដៃសិល្បៈ​ដ៏​ចម្លែក​ដោយ​ការ​ប្រើ​រាងកាយ​របស់​នាង​ផ្ទាល់​ជា​ផ្ទាំង​ក្រដាស​។

យើង​តែងតែ​ធ្លាប់​បាន​ឃើញ​សិល្បៈ​លើ​រាងកាយ​ តែ​អ្វីដែល​លក្ខណៈ​ខុស​ប្លែក​ពី​​ស្នាដៃ​ជាង​គំនូរ​មាន​ទេព​កោសល្យ​ដទៃ​នោះ គឺ​ថា នាង​គូរ​លើ​រាង​កាយ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​បាច់​ប្រើ​ម៉ូដែល​។

នាង​ត្រូវ​ប្រើ​កញ្ចក់​ ព្រមទាំង មាន​ដៃ​នឹង​ល្អ និង​ភាព​អំណត់​ខ្ពស់​។ ប៉ុន្ដែ​តើ​នាង​ត្រូវ​គូរ​នៅ​លើ​ខ្នង​បាន​យ៉ាង​ដូច​ម្ដេច​ ដោយ​ការ​មើល​តាម​កញ្ចក់​? នាង​ជា​វិចិត្រករ​មាន​ជំនាញ​ចំពោះ​បញ្ហា​នេះ​។

នាង រីលែន ទទួល​បាន​ភាព​ល្បី​ល្បាញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ចំពោះ​សិល្បៈ​នៃការ​គូរ​បបូរ​មាត់​ដ៏​តូច​ តែ​ក្រោយ​មក​នាង​នាំ​យក​សិល្បៈ​គំនូរ​លើ​រាងកាយ​ឲ្យ​កាន់​តែ​ល្បី​ល្បាញ​ដោយ​ការ​ប្រើ​រាងកាយ​ផ្នែក​ខាង​លើ​ និង​ក​ជា​ក្រណាត់​ចំពោះ​គំនូរ​ល្អ​វិចិត្រ និង​រំលេច​អស់​ភាព​លម្អិត​។

សិល្បៈ​គំនូរ​លើ​រាងកាយ​នេះ​ត្រូវ​បាន​យក​លំនាំទៅតាម​ប្រធាន​បទ​ផ្សេង​ៗ ចាប់​ពី​ភាពយន្ដ​ និង​កម្មវិធី​ទូរទស្សន៍​ល្បី​ៗ រហូត​ដល់​គំនូរ​ធម្មជាតិ និង​បុរាណ​។

Content image - Phnom Penh Post

នាង​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ពិភព​អុីនធឺណិត​ចំពោះ​ស្នាដៃ​ផាត់​មុខ និង​គំនូរ​លើ​រាងកាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​នៅតែ​បន្ដ​អនុវត្ដ​យ៉ាង​តិច​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។

គំនូរ​លើ​រាងកាយ​របស់ ចូរជីណា រីលែន ត្រូវបាន​បង្ហាញ​នៅ​លើ​ទស្សនាវដ្ដី​ពេញ​និយម​ ដូចជា Allure និង​ Cosmopolitan រហូត​ដល់​ទទួល​ងារ​ជា​អ្នក​ផាត់​មុខ​ជំនាញ​ថែម​ទៀត​។ នាង​ក៏​មាន​អ្នក​គាំទ្រ​លើ​អុីនស្ដាក្រាម​ជាង ៥ ម៉ឺន​នាក់​ ដោយ​នាង​បាន​បង្ហោះ​រូប​ភាព​គំនូរ​ថ្មី​ៗ​ ព្រមទាំង ការ​បង្ហាត់​បង្រៀន​ផាត់​មុខ​ផង​ដែរ៕ HR

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍