The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិចិត្រសាល​ទទឹម បើក​ពិព័រណ៍​រូបថត​ទម្រង់​សិល្បៈ​សម្តែង​បែប​សហសម័យ​នា​ចុង​សប្តាហ៍​នេះ​




វិចិត្រសាល​ទទឹម បើក​ពិព័រណ៍​រូបថត​ទម្រង់​សិល្បៈ​សម្តែង​បែប​សហសម័យ​នា​ចុង​សប្តាហ៍​នេះ​

Content image - Phnom Penh Post
ស្នាដៃ​រូប​ថត​​លោក ប៉ៃ ប៊ុនណារ័ត្ន សម្រាប់ពិព័រណ៍ «រំឭក» នាចុងសប្តាហ៍នេះ។ ហហហ្វេសប៊ុក

វិចិត្រសាល​ទទឹម បើក​ពិព័រណ៍​រូបថត​ទម្រង់​សិល្បៈ​សម្តែង​បែប​សហសម័យ​នា​ចុង​សប្តាហ៍​នេះ​

ភ្នំពេញ៖ បណ្តុំ​​រូបថត​​នៃ​​ការ​សម្តែង​សិល្បៈ​បែប​​សហសម័យ​មាន​ចំនួន​​​ជាង​ ១០ ផ្ទាំង​ នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​​ក្នុង​វិចិត្រសាល​សិល្បៈ​ទទឹម​ នៅ​​​ថ្ងៃទី ​១២ ខែ ​កញ្ញា ឆ្នាំ ​២០២០ នេះ​តទៅ​ដែល​ជា​​ស្នាដៃ​​រួម​គ្នា​ រវាង​ក្រុម​សិល្បៈ​​​​សុភីលីន និង​លោក​ ប៉ៃ ប៊ុនណារ័ត្ន​ ក្រោម​​​​​​​ប្រធានបទ​ថា ​«រំឭក» ដោយ​បន្ត​រហូត​ដល់​ថ្ងៃទី ​១២ ខែ ​មករា ឆ្នាំ ​២០២១​។​

បើ​តាម​លោក គង់ តារា​ ដែល​ជា​អ្នក​​គ្រប់គ្រង​​​​​នៅ​វិចិត្រសាល​ទទឹម បាន​​​ឲ្យ​ដឹង​ពី​​គោល​បំណង​នៃ​ការ​បើក​សម្ពោធ​​តាំង​​ពិព័រណ៍​សិល្បៈ​​ ដែល​​មាន​ប្រធានបទ​​រួម​​ «រំឭក» នេះ​ថា៖ ​«ពិព័រណ៍​នេះ ​មាន​គោលបំណង​រំឭក​ឡើង​វិញ​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត ​សោកនាដកម្ម​ ដែល​បាន​កើត​មាន​មុន និង​អំឡុង​ពេល ​ដែល​សម័យ​ខ្មែរ​ក្រហម​កាន់​អំណាច។ ការ​ចងចាំ​​ពី​ការ​ទម្លាក់​​គ្រាប់​​បែក ​សាសនា ​សាលារៀន​ ត្រូវ​បាន​បំផ្លាញ និង​​ឧក្រិដ្ឋកម្ម​អតីតកាល​​ដ៏​សំខាន់​ៗ​ដូចជា​​ ការ​បង្ខំ​ឲ្យ​​​​រៀប​អាពាហ៍ពិពាហ៍ ​ហិង្សា​​​​​​​​ផ្លូវ​ភេទ ​ហិង្សា​មនុស្ស​ជាតិ ដោយសារ​ពួក​ខ្មែរ​​ក្រហម​។ ​ហើយ​​ពិព័រណ៍​ «រំឭក​» នេះ​​គឺ​​​ជា​ក្រុម​ដែល​​បង្ហាញ​​​​ចំនួន ២​ ​ស៊េ​រី​រូបថត​​បែប​សម្តែង​​តាម​ទម្រង់​សិល្បៈ​សហសម័យ ដោយ​ក្រុម​សិល្បៈ​​សុភីលីន និង​លោក​ ប៉ៃ ប៊ុនណារ័ត្ន​»។​ ​

លោក​បាន​បន្ត​ថា៖ «​ពិព័រណ៍​មាន​ឈ្មោះ​​ថា «​រំឭក» ​​ដោយ​ក្រុម​​សិល្បៈ​​សុភីលីន និង​លោក ប៉ៃ ប៊ុនណារ័ត្ន នេះ​​នឹង​ធ្វើ​ការ​​​បើក​សម្ពោធ​នៅ​​ថ្ងៃ​សៅរ៍​ទី ​១២ ខែ ​កញ្ញា ឆ្នាំ ​២០២០ នា​វេលា​​​​​ម៉ោង ៥ ល្ងាច ដល់​ ៨ យប់ បន្ត​​រហូត​ទៅ​ដល់​ថ្ងៃទី ១២ ខែ ​មករា ឆ្នាំ ​​២០២១​ ខាង​​មុខ​នេះ ខណៈ​រូបថត​​​​​ត្រូវ​ដាក់​តាំង​នោះ​ អាច​មាន​ចន្លោះ​​​ប្រហែល​ជា ១០ ទៅ ១២ ផ្ទាំង​»។​

Content image - Phnom Penh Post
ទិដ្ឋ​ភាព​សម្តែង​របាំ​របស់​ក្រុម​សិល្បៈ​សុភីលី​ន ត្រូវ​បាន​ផ្តិត​រូប​ថត​សម្រាប់​ការតាំង​ពិព័រណ៍ឈ្មោះ «រំឭក»​ ។ រូបថត Nobuyuki Arai

គួរ​បញ្ជាក់​ថា ក្រុម​សិល្បៈ​សុភីលីន (​អតីត​​​ក្រុម​​សិល្បៈ​ខ្មែរ) ​គឺ​ជា​ក្រុម​របាំ ​និង​​ក្រុម​ភ្លេង​បុរាណ​​ដ៏​ល្បីល្បាញ​លំដាប់​​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​រោង​មហោស្រព​សិល្បៈ​ខ្មែរ​ ក្នុង​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។ ​ក្រុម​នេះ​​ក៏​បាន​​​ក្លាយ​ជា​ស្ថាប័ន​​អន្តរជាតិ​ដ៏​សំខាន់​មួយ សម្រាប់​ការ​ច្នៃ​ប្រឌិត ​ការ​​អប់រំ ផ្លាស់​ប្តូរ និង​ការ​អនុវត្ត​តាមរយៈ​​ការ​​សម្តែង​របាំ​។ ​​ក្រុម​​សិល្បៈ​សុភីលីន​ នេះ​​មាន​ជំនាញ​ក្នុង​ការ​អភិវឌ្ឍ ​បង្កើត​ក្បាច់​រាំ​ និង​​ដឹកនាំ​ការ​​សម្តែង​​ដោយ​លោក​​ស្រី ​សុភីលីន ជាម​ សាភីរ៉ូ​ និង​​អ្នក​​របាំ​ដទៃ​ទៀត​​ក្នុង​​ការ​សម្តែង​ស្នា​ដៃ​​​​​ផ្សេងៗ នៅ​លើ​ឆាក​សំខាន់ៗ​ ជុំវិញ​​ពិភព​លោក​។

ចំណែក​​​ឯ​លោក​ ប៉ៃ ប៊ុនណារ័ត្ន ដែល​កើត​​ឆ្នាំ ១៩៨៩ មាន​ស្រុក​កំណើត​នៅ​​ឯ​​​​​ខេត្ត​បាត់ដំបង បាន​បញ្ចប់​បរិញ្ញាបត្រ​​ព័ត៌មានវិទ្យា​​​ពី​សាកលវិទ្យាល័យ​​​ឯកទេស​នៃ​កម្ពុជា។ នា​ពេល​​បច្ចុប្បន្ន​នេះ​​​ គាត់​ធ្វើ​ការងារ​នៅ​ផ្នែក​ព័ត៌មានវិទ្យា​ និង​រចនា ​នៅ​ក្រុមហ៊ុន​វិនិយោគ​​​​​​​ទុន​​​​មួយ និង​ជា​អ្នក​ថតរូប​ឯករាជ្យ ១ ​រូប​ផង​ដែរ។

លោក ប៊ុនណារ័ត្ន បាន​បញ្ចប់​ថ្នាក់​រូបថត​​​បែប​សហសម័យ​ និង​បែប​​​ឯកសារ​​​នៅ​​គម្រោង​សិល្បៈ​ស-ស កាល​ពី​​ឆ្នាំ ២០១៨ ហើយ​​ការងារ​សិល្បៈ​របស់​​លោក​ឈ្មោះ​ថា «ទឹក​ចិត្ត​ក្នុង​​តំបន់​​រំដោះ​ (១៩៧០-១៩៧៤)» នា​​​​ឆ្នាំ ២០១៨ បាន​ចូលរួម​ពិព័រណ៍​បញ្ចប់​​ថ្នាក់​រូបថត​បែប​សហសម័យ និង​​បែប​ឯកសារ​ឈ្មោះ​​​ថា​ «​សហ» ​នៅ​ក្នុង​គម្រោង​សិល្បៈ​ស-ស កាល​ពី​​ឆ្នាំ ២០១៨ ផង​ដែរ​។ ហើយ​នា​ពេល​​បច្ចុប្បន្ន ​លោក​ ប៉ៃ ប៊ុនណារ័ត្ន ​កំពុង​តែ​​ស្រាវជ្រាវ និង​ធ្វើ​​ការងារ​ ដែល​​​​ទាក់ទង​​នឹង​រឿង​រ៉ាវ​បែប​ប្រវត្តិសាស្រ្ត​​កម្ពុជា​។

ទទឹម គឺ​ជា​វិចិត្រសាល​សិល្បៈ​សហសម័យ​​មួយ​ ដែល​បាន​ផ្តល់​ឱកាស​សម្រាប់​​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ​​វ័យ​​​ក្មេង​​គ្រប់​វិស័យ​ សម្រាប់​​បង្ហាញ​​សមត្ថភាព​ផ្នែក​​សិល្បៈ​។ ដោយ​ឡែក​ទទឹម​មិន​ត្រឹមតែ​ជា​វិចិត្រសាល​សិល្បៈ​ប៉ុណ្ណោះ​ទេ​​ ថែម​ទាំង​ជា​អាហារដ្ឋាន​មាន​​បម្រើ​ជូន​នូវ​សេវាកម្ម​ភេសជ្ជៈ​គ្រប់​ប្រភេទ ម្ហូប​អាហារ​នានា​មាន​​លក្ខណៈ​​គ្រួសារ​ និង​​​បង្អែម​បែប​អ្នក​ស្រុក​​ទៀត​ផង​ដែរ ដោយ​មាន​អាសយដ្ឋាន​​នៅ​ផ្ទះ​លេខ​ ១៨១ នៃ​ផ្លូវលេខ​​ ៤២៦ នៅ​ក្នុង​សង្កាត់​ទួលទំពូង ខណ្ឌ​បឹងកេងកង​៕​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។