The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សកម្មជន​ស្ដ្រី​ថ្កោលទោស​ ការយក​សម្ផស្ស​រាងរៅ​នារី​ស្រី​ទាក់​ចិត្ដ​ទេសចរ​មក​ អ៊ូហ្គង់ដា

សកម្មជន​ស្ដ្រី​ថ្កោលទោស​ ការយក​សម្ផស្ស​រាងរៅ​នារី​ស្រី​ទាក់​ចិត្ដ​ទេសចរ​មក​ អ៊ូហ្គង់ដា

Content image - Phnom Penh Post
គណៈកម្មការ​ត្រៀម​រៀបចំ​ការប្រកួត​បវរកញ្ញា​រាង​ស្អាត​។ រូបថត AFP

សកម្មជន​ស្ដ្រី​ថ្កោលទោស​ ការយក​សម្ផស្ស​រាងរៅ​នារី​ស្រី​ទាក់​ចិត្ដ​ទេសចរ​មក​ អ៊ូហ្គង់ដា

ក្រុងកំប៉ាឡា: ក្រុម​សកម្មជន​នារី​អ៊ូហ្គង់ដា​បាន​រិះគន់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ឲ្យ​ប្រើ «​នារី​រាង​ខ្ទើត​» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​ប្រជាជាតិ​អាហ្វ្រិក​ខាង​កើត​មួយ​នេះ​។

រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ហ្គូដ្រេហ្វ គីវ៉ាន់ដា បាន​បើក​យុទ្ធនាការ​កាលពី​ថ្ងៃ​ពុធ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​មាន​ការចូលរួម​ពី​សំណាក់​នារីៗ​ស្រស់ស្អាត​ជាច្រើន​នាក់​។

លោក គីវ៉ាន់ដា បាន​ប្រាប់​ថា​៖ «​អ៊ូហ្គង់ដា សម្បូរ​ស្រី​ស្អាត​ច្រើន​។ សម្រស់​របស់​ពួកគេ​ពិតជា​គ្មាន​ផ្ទឹម និង​ប្លែក​ពី​នារី​ដទៃ​។ នោះ​ជា​មូលហេតុ​ដែល​យើង​សម្រេច​ប្រើប្រាស់​សម្ផស្ស​នេះ​ជា​ធ្នាក់​ទាក់​ភ្ញៀវទេសចរ បន្ទាប់ពី​ប្រទេស​នេះ​ក៏មាន​សម្រស់​ធម្មជាតិ ភាសា និង​អាហារ​វិសេស​ផងដែរ​»​។

គម្រោង​ប្រើ​សម្រស់​នារី​ជា​នុយ​មួយ​ផ្នែក​គឺ​ការរៀបចំ​ការប្រកួត​បវរកញ្ញា Miss Curvy Uganda ក្នុង​ខែ​មិថុនា​នេះ​។

លោក គីវ៉ាន់ដា បាន​បន្ដ​ថា​៖ «​អ្នក​គ្រង​មកុដរាជិនី​គឺ​ត្រូវ​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​ដោយ​ប្រើ​សម្ផស្ស​ដើម្បី​ទាក់​ចិត្ដ​ទេសចរ​»​។

ស្ដ្រី​អ៊ូហ្គង់ដា មាន​ការខឹងសម្បា​ចំពោះ​សំណើ​នេះ និង​បាន​បង្ខំ​ឲ្យ​លោក គីវ៉ាន់ដា ចុះ​ចេញ​ពី​ដំណែង​។

អ្នកស្រី រីតា អាស៊ីរ៉ូ ជា​នាយិកា​ប្រតិបត្ដិ​នៃ​បណ្ដាញ​ស្ដ្រី​អ៊ូហ្គង់ដា​បាន​ឲ្យ​ដឹងថា​៖ «​ពិតជា​យ៉ាប់​មែន​។ ចង់​គិត​ថា យក​ស្ដ្រី​ជា​នុយ​ទាក់ទាញ​ផ្លូវភេទ​។ ពិតជា​ទង្វើ​ឆ្កួត​លលា​មែន​។ យើង​ត្រូវតែ​ថ្កោលទោស​»​។

សហគ្រិន និង​ជា​សកម្មជន​អ៊ូហ្គង់ដា អ្នកស្រី ព្រីមរ៉ូស នីយ៉ុនហ្ស៊ី មូរុនហ្គី បាន​ដាក់​ញត្តិ​តាម​អនឡាញ​មួយ​ដើម្បី​បញ្ឈប់​យុទ្ធនាការ​របស់​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ថា បង្អាប់​តម្លៃ​ស្ដ្រី​៕ HR

អត្ថបទគួរចាប់អារម្មណ៍