ក្រុងឡូសអេនជឺលេស: ទស្សនាវដ្ដី Heat ផ្សាយថា កំលោះវ័យ៣១ឆ្នាំ ខាលវីន ហារីស បញ្ជូនយន្ដហោះឯកជនទៅទទួល ថៃល័រ ស្វីហ្វ វ័យ ២៥ ឆ្នាំ និងមិត្ដភក្ដិពីក្រុងញូវយ៉កមកឡាសវ៉េហ្គាសដើម្បីមើលលោកសម្ដែងកាលពីថ្ងៃទី៨ ខែមីនា នៅក្លិបហាក់កាសាន។
សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បានប្រាប់ថា ថៃល័រ កំពុងតែរាំនៅក្រោយឆាក ខណៈឌីជេ ខាលវីន កំពុងសម្ដែង ហើយនាងមិនអាចទប់អារម្មណ៍មិនសម្លឹងបុរសកំពូលស្នេហ៍។
អ្នកទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាគ្រាដំបូងក្រោយពីបញ្ចប់កម្មវិធីផ្ដល់ពានរង្វាន់ The BRITS កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ខាលវីន បានកាន់ដៃ ថៃល័រ ចាកចេញក្រោយពីបញ្ចប់កម្មវិធី៕