ក្រុង​ស៊ា​ង​ហៃ: ដោយមាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង​ស៊ាងហៃ ប្រទេស​ចិន​សណ្ឋាគារ​ក្នុង​ដី​ដំបូង​បំផុត​ក្នុង​លោក InterContinental Shanghai Wonderland ទីបំផុត​បាន​បើក​សម្ពោធ​កាល​ពី​ម្សិលមិញ។

កសាងឡើង​ក្បែរ​ឧទ្យាន​ជាតិ​ព្រៃភ្នំ​សេសា​ន និង​សួនផ្កា​ភ្នំ​ឈិន​សាន ស្ថិត​នៅ​លើ​ជ្រលង​អតីត​អណ្ដូងរ៉ែ សណ្ឋាគារ​បាន​បណ្ដែត​ខ្លួន​ឡើង ពី​ណ្ដូងរ៉ែ ដែល​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ក្រោម​ទឹក​ប្រាក់ ២៨៨ លាន​ដុល្លារ។

សណ្ឋាគារ​ក្រោម​ដី​រំលេច​នូវ​ប្រណីតភាព​ដ៏​ស្ងប់ស្ងាត់ រុក្ខជាតិ និង​សត្វ​ជាច្រើន​ប្រភេទ អាហារ​លំដាប់​ពិភពលោក ដើម្បី​ធានា​ស្វាគមន៍​ដំណើរ​កម្សាន្ដ​វិស្សមកាល ឬ​សន្និសីទ​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​កក់​ក្ដៅ។ សណ្ឋាគារ​ថ្មី​សន្លាង​នេះ មាន ៣៣៦ បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ធំៗ ដែល​សុទ្ធ​តែ​អាច​មើល​ឃើញ​ទេសភាព​អណ្ដូងរ៉ែ Shenkeng Quarry។

ក្រោយពី​ពន្យារពេល​ជាច្រើន​ឆ្នាំ ការ​ឌី​ហ្សា​ញ និង​វិស្វកម្ម​បានអនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​បន្ដ​រហូត​ដល់​ចប់​សព្វ​គ្រប់។

វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុម​វិស្វករ ដែល​ក៏បាន​សាង​សង់​អគារ Burj Al Arab ក្រុង​ឌូបៃ​ផង​ដែរ ហើយ​ការ​កសាង​ទាំង​ស្រុង​ត្រូវការ​ពេល​ជិត ១០ ឆ្នាំ និង​ប្រើ​វិស្វករ ស្ថាបត្យករ អ្នក​ឌីហ្សាញ និង​កម្មករ​ពាក់​ព័ន្ធ ៥ ពាន់​នាក់។

១៦ ជាន់​ក្នុងចំណោម​អគារ ១៨ ជាន់ ស្ថិតនៅក្នុង​ដី ហើយ​បន្ទប់​ស្នាក់​ក្រោម​គេ ២ ជាន់ កប់​ក្រោម​គេ​សុទ្ធ​សាធ ហើយ​លិច​កប់​ចូល​ក្នុង​ទឹក​ជម្រៅ ១០ ម៉ែត្រ។ ផ្នែក​កប់​ក្នុង​ទឹក​របស់​សណ្ឋាគារ​ក៏មាន​ភោជនីយដ្ឋាន អាង​ហែល​ទឹក និង​មជ្ឈមណ្ឌល​កីឡា​លើ​ទឹក​ផង​ដែរ។

ទិដ្ឋភាព​បៃតង​នៃ​សណ្ឋាគារ​មើលពីលើ​អាកាស​។ AFP

សកម្មភាព​ដ៏​រំជើបរំជួល​ដ៏​ច្រើន​នៅ​សណ្ឋាគារ​លើ​ទំហំ​ដី ៦១ ០០០ ម៉ែត្រ​ការ៉េ រួម​មាន ដូចជា ទម្លាក់​ខ្លួន​ពី​អាកាស ឡើង​ជញ្ជាំង​ភ្នំ រំអិល​ខ្លួន​តាម​ទឹក​ធ្លាក់​កញ្ចក់​ហូរ​ធ្លាក់​តាម​ជម្រាល​រណ្ដៅ។

ដើម្បី​ទាញយក​សម្រស់​ធម្មជាតិ​ជុំវិញ ទឹកធ្លាក់​គន់​ពី​រានហាល​បន្ទប់​នីមួយៗ​ត្រូវ​បាន​សាង​សង់​ឡើង។

ដោយ​រក្សា​នូវ​រចនាប័ទ្ម​រណ្ដៅ​អណ្ដូងរ៉ែ​ស្ទើរ​តែ​ទាំង​ស្រុង ស្ថាបត្យករ​បាន​កំហិត​ការ​កែច្នៃ​ទេសភាព​ធម្មជាតិ ឲ្យ​មាន​កម្រិត​ទាប​បំផុត។ សូម្បីតែ​ដំបូល​ក៏​បញ្ចូល​រចនា​ប័ទ្ម​បែប​ធម្មជាតិ​ផងដែរ។ ទិដ្ឋភាព​បៃតង​ស្រស់​បាន​បង្កប់​សណ្ឋាគារ​ប្រណីត​ទៅ​នឹង​បរិស្ថាន​ធម្មជាតិ។

ស​ណ្ឋ​គារ​រចនាប័ទ្ម​ក្នុង​រណ្តៅ​ដី​ដ៏​ប្លែក​នេះ​ទទួល​ការ​កក់​ទុក​ក្នុងតម្លៃ​មិន​ថោក​ទេ គឺ ៤៨៧ ដុល្លារ​ក្នុង ១ រាត្រី៕HR

ភ្ញៀវ​សណ្ឋាគារ​អាចមើលឃើញ​ទឹក​ធ្លាក់​ដ៏ស្រស់ត្រកាល​។ AFP