The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ​រចនាប័ទ្ម​​សហសម័យ​ផុស​ កណ្ដាល​រាជធានី​

សណ្ឋាគារ​រចនាប័ទ្ម​​សហសម័យ​ផុស​ កណ្ដាល​រាជធានី​

Content image - Phnom Penh Post
ភោជនីយដ្ឋាន Salt N'Pepper​ Gastropub មាន​បម្រើ​អាហារ​បរទេស​តម្លៃ​សមរម្យ​។ ហុង មិនា

សណ្ឋាគារ​រចនាប័ទ្ម​​សហសម័យ​ផុស​ កណ្ដាល​រាជធានី​

ភ្នំពេញ: ខណៈ​សណ្ឋាគារ​ថ្មីៗ​កំពុង​រំលេច​រូប​រាង​ផ្គង់​ផ្កង់​តម្រូវ​ការ​អតិថិជន ប្រភេទ​សណ្ឋាគារ​រចនាប័ទ្ម​សហសម័យ​ និង​ទំនើប​បែប​បស្ចិម​ប្រទេស​មិន​សូវ​ជា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នោះឡើយ​​នៅរាជ​ធានី​ភ្នំពេញ។​

ទើប​បើក​សម្ពោធ​ដំណើរ​ការ​ប្រមាណ​ជា ២ ខែ ​សណ្ឋាគារ​ពណ៌​ស​ធំ​ស្កឹមស្កៃ Sun & Moon Urban Hotel បាន​រំលេច​ខ្លួន​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​តែម្ដង ដោយ​ស្ថិតនៅ​កាច់ជ្រុង​ផ្លូវ ១៣៦ និង ១៥ ម្តុំផ្សារ​កណ្តាល ១។​​

រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យករ​ល្បី​គឺ Adrien Desport Architects (ADA) ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​ការ​សាងសង់​សណ្ឋាគារ​ស្ដង់ដារ​​ពិភពលោក Sun&Moon Urban Hotel ត្រូវ​បាន​រំលេច​ម៉ូដបញ្ចូល​គ្នា​បែប​សិល្បៈ។

Content image - Phnom Penh Post
ស្តេក​សាច់គោ​អូស្ត្រាលី​មួយ​ចាន​តម្លៃ ១៨ ដុល្លារ​​។ ហុង មិនា

កញ្ញា​ នូវ មាន​សំបូរ ជំនួយ​ការ​អ្នក​គ្រប់គ្រងសណ្ឋាគារ ​នេះ​បាន​ថ្លែង​ថា៖ «សណ្ឋាគារ​នេះ​គឺមាន​ភាពខុស​ប្លែក​ពី​សណ្ឋាគារ​​ដទៃទៀត ទាំង​ទីតាំង​ចំកណ្តាល​ក្រុង និង​ការ​រចនា​ឡើង​គឺ​បែប​ទាន់​សម័យ ឆើតឆាយ ​និង​ទំនើប ហើយ​ខ្ញុំ​អាច​និយាយថា​ ជា​សណ្ឋាគារ​​ទីមួយ​ដែលមាន​ស្ដង់ដា​រ​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​​សណ្ឋាគារ​យើង​មាន​លក្ខណៈ​ទាក់ទាញ មាន​បរិយាកាស​ល្អ​​ផ្ទៃ​ធំទូលាយ​អាច​ស្រូប​យក​ខ្យល់​បរិ​សុទ្ធ​ល្អ​ទៀតផង»​។

បន្ទប់ស្នាក់​ចំនួន ៨០ និង​​អាផាតមិន​​នៅ​ក្នុងសណ្ឋាគារ​នេះ មានការ​រចនា​បែប​ទំនើប​​ដោយ​ប្រើពណ៌​ស ប្រផេះ​ខ្ចី និង​ទឹក​ក្រូចឆើត។​ ​ចំ​កណ្ដាល​អគារ​ក៏​មាន​សួន​​រុក្ខជាតិ​បៃតង​​ ដែល​អាច​ឲ្យ​ភ្ញៀវ​ដើរលេង​​ ទោះ​ជា​ស្ថិត​នៅ​ក្នុង​ទីក្រុង​មិន​សូវ​សម្បូរដីទំនេរ​ក្ដី។

Content image - Phnom Penh Post
រចនាប័ទ្ម​ទំនើប​នៅ​ក្នុង​សណ្ឋាគារ Sun & Moon​​។ ហុង មិនា

កញ្ញា​បាន​ឲ្យដឹង​ទៀត​ថា៖ «សម្រាប់​តម្លៃ​បន្ទប់ Delux ចន្លោះ​ពី ៨០ ទៅ ១០០ ដុល្លារ រីឯ​បន្ទប់ Suite តម្លៃពី ១៣០ ទៅ ១៥០ ដុល្លារ»។សណ្ឋាគារ​ក៏​មាន​ភោជនីយដ្ឋាន​បែប​អឺរ៉ុប ឈ្មោះថា​ ​Salt N'Pepper Gastropub ជា​ការ​រួម​បញ្ចូល​គ្នា​បី​ប្រទេស​បារាំង អង់គ្លេស និង​អ៊ីតាលី។ភ្ញៀវ​មក​ទទួលទាន​អាហារ​នៅទីនេះ​មិន​ចាំ​បាច់​បារម្ភ​ពី​តម្លៃ​សេវា ឬ​ពន្ធ​លើ​តម្លៃបន្ថែម​នោះទេ ដោយសារ​​តែ​តម្លៃ​ម្ហូប​ត្រូវ​បាន​គិតបូក​​បញ្ចូល​តម្លៃ​ទាំង​នេះ​រួច​ជា​ស្រេច។

សម្រាប់​អាហារ​បរទេស​​មាន​ដូច​ជា​ ស្តេក​សាច់គោ​អូស្ត្រាលី​តម្លៃ​ ១៨​ ដុល្លារ ស្តេក​សាច់​គោ​​ធម្មតា​ ១៣​ ដុល្លារ ឆ្អឹង​ជំនីរ​ជ្រូក​អាំង​ម្រេច​ ១២,៥ ​ដុល្លារ សាលាដ​​ចាប់ពី ៦ ដុល្លារ ប៉ាស្តា​អ៊ី​តាលី​ ចាប់ពី ៨ ដុល្លារ ព្រម​ទាំង​​​ជម្រើស​អាហារ​បរ​ទេស​ជា​ច្រើន​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍

  • ម៉ិកស៊ិក​ ច្រានចោល​បំណង​ធ្វើ​អធិការកិច្ច​របស់​អាមេរិក

    ក្រុងម៉ិកស៊ីកូៈ ប្រទេស​ ម៉ិកស៊ិក​ កាលពី​ថ្ងៃ​សៅរ៍​បាន​ច្រានចោល​ការប៉ុនប៉ង ដែល​ធ្វើឡើង​នៅក្នុង​សភា​របស់​អាមេរិក​ដែល​នឹង​បញ្ជូន​មន្ត្រី​អធិការកិច្ច​អាមេរិក​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល​ក្នុង​រោងចក្រ​របស់​ប្រទេស​ម៉ិកស៊ិក ដើម្បី​ធានាថា ម៉ិកស៊ិក​គោរព​បទប្បញ្ញត្តិ​ការពារ​កម្មករ​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាងជើង​ថ្មី​។

  • លោក Jordi ចាកចេញ​ពី​ក្លិប​ចិន​ Chongqing

    ក្រុង​ស៊ាងហៃ៖ គ្រូ​បង្វឹក​លោក​ Jordi Cruyff បាន​ចាកចេញ​ពី​ក្លិប​ចិន​ Chongqing Lifan ក្រោយ​ពី​មិន​ទទួល​បាន​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​រដូវកាល​ក្រោយ​។​

  • SME មួយ​ចំនួន​គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​នា​ដើម​ឆ្នាំ​ក្រោយ

    ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា នឹង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ២-៣ ​នឹង​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​របស់​ផ្សារមូលបត្រ​កម្ពុជា​ (CSX) នៅ​ដើម​ឆ្នាំក្រោយ​ដែល​នឹង​ជា​ការផ្លាស់ប្តូរ​មួយ​ផ្សេងទៀត​សម្រាប់​ផ្សារហ៊ុន​នៅ​កម្ពុជា​។

  • លោក​​ អូម៉ារ​​​​ អាល់-បាសៀរ ប្រឈម​ការ​​ចោទ​ប្រកាន់​ជា​ច្រើន​ ​នៅ​អំឡុង​​​ពេល​គ្រប់គ្រង​អំណាច

    ក្រុង​ខារទុំ៖ ពី​ទាហាន​រហូត​ដល់​​ក្លាយ​ជា​​ជន​អ៊ិស្លាម​និយម​ និង​ប្រជាជន​និយម​ និង​ជន​សង្ស័យ​ឧក្រិដ្ឋ​សង្គ្រាម​ មេ​ដឹកនាំ​លោក ​អូម៉ារ​ អាល់-បាសៀរ​ ​ដែល​ត្រូវ​គេ​​បណ្តេញ​ចេញ​ពី​តំណែង​របស់​ប្រទេស ​ស៊ូដង់​ បាន​បង្ហាញ​​ឲ្យ​​ឃើញ​ការ​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​ក្នុង​អំឡុង​​ពេល​គ្រប់គ្រង​អំណាច​ក្នុង​​កណ្តាប់​ដៃ​ដែក​អស់ ​៣ ​ទសវត្សរ៍ ​របស់​លោក​នោះ​។​