ក្រុងសេអ៊ូល: របាយការណ៍ដែលថាសមាជិកក្រុមចម្រៀង ZEST បានប្រព្រឹត្តបទល្មើសរំលោភនារីវ័យខ្ទង់ម្ភៃឆ្នាំម្នាក់នោះ ត្រូវបានទីភ្នាក់ងារ Zenith Star បដិសេធ។
អ្នកនាំពាក្យឲ្យប៉ុស្ដិ៍ប៉ូលិសតំបន់កាងណាម កាលពីថ្ងៃទី៥ ខែមីនាបានឲ្យដឹងថា សមាជិកក្រុម ZEST ត្រូវបាននារីម្នាក់ប្ដឹងពីបទរំលោភហើយប៉ូលិសកំពុងធ្វើការតាមដាន។ ប៉ុន្តែទីភ្នាក់ងារ Zenith Star បានច្រានចោលដំណឹងនេះថា មិនពិត ហើយក៏ មិនមានសមាជិក ZEST ណាមួយត្រូវបានប៉ូលិសកោះហៅឡើយ៕