The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សម្លាញ់​ជើង ​៤ នៅ​អាកាសយានដ្ឋាន​​​អាល្លឺម៉ង់ ​ហិត​ឃើញ​លុយ​សុទ្ធ​លើស​កំណត់​




សម្លាញ់​ជើង ​៤ នៅ​អាកាសយានដ្ឋាន​​​អាល្លឺម៉ង់ ​ហិត​ឃើញ​លុយ​សុទ្ធ​លើស​កំណត់​

Content image - Phnom Penh Post
ឆ្កែ​ធ្វើ​ការហិតក្លិន​ក្នុង​សម្ភារ​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អាល្លឺម៉ង់​។ រូបថត AFP

សម្លាញ់​ជើង ​៤ នៅ​អាកាសយានដ្ឋាន​​​អាល្លឺម៉ង់ ​ហិត​ឃើញ​លុយ​សុទ្ធ​លើស​កំណត់​

ក្រុងប៊ែរឡាំង៖ សុភាសិត​ពោល​​ថា លុយ​ចេះ​និយាយ​ដែល​ចង់​សំដៅ​លើ​អ្នក​មាន​លុយ​​អាច​ជួល​ខ្មោច​កិន​ម្សៅ​ឲ្យ​តែ​ពេល​នេះ លុយ​ក៏​មាន​ក្លិន​ដែរ។

អាគី ជា​ឆ្កែ​ Shepherd បែលហ្ស៊ិក​ អាយុ ៩ ឆ្នាំ ប្រចាំ​ការ​នៅ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ក្រុង​ហ្វ្រែងឃើត ក្នុង​អាល្លឺម៉ង់ បាន​ហិត​ឃើញ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ពី​អ្នក​ដំណើរ​ប៉ុន្មាន​នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​។

ចន្លោះ​ចុង​ខែ​មិថុនា និង​ដើម​ខែ​កក្កដា អាគី ចាប់​បាន​អ្នក​ដំណើរ ១២ ​នាក់ ​ផ្ទុក​លុយ​សុទ្ធ​ជាង ២៩ ម៉ឺន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការិយាល័យ​គយ​នៅ​អាកាសយានដ្ឋាន​។

ក្នុង​ឧប្បត្ដិហេតុ​មួយ​ អាគី ច្រមុះ​ទិព្វ​បាន​ហិត​ឃើញ​លុយ​ជិត ៥២ ០០០ អឺរ៉ូ​ក្នុង​កាបូប​សៀត​ចង្កេះ​អ្នក​ដំណើរ​ម្នាក់​។ ក្រដាស​ប្រាក់​ផ្សេង​ទៀត​ត្រូវ​បាន​​រក​ឃើញ​ក្នុង​កាបូប​ដៃ កាបូប​ស្ពាយ​​លើ​ស្មា​ និង​ក្នុង​អាវ​ធំ​។

អ្នកស្រី អ៊ីសាបែល ហ្គីលមេន ជា​អ្នក​នាំពាក្យ​ការិយាល័យ​គយ​​និយាយ​​ថា​៖ «​ជាមួយ​អានុភាព​ច្រមុះ​ទិព្វ​របស់​ឆ្កែ ​១ ក្បាល​នេះ អាគី ​​ជួយ​កិច្ចការ​បុគ្គលិក​គយ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​​ពន្ធ​ ការ​លាង​លុយ​កខ្វក់​ និង​អំពើ​ភេរវកម្ម​អន្ដរជាតិ​»។

អ្នក​ដំណើរ​ទាំង ១២ នាក់ អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​។ អ្នក​ធ្វើ​ដំណើរ​ចេញ ឬ​ចូល​តំបន់​អឺរ៉ុប​ ត្រូវ​ប្រកាស​ចំនួន​លុយ​សុទ្ធ​ដែល​មាន​តម្លៃ​ចាប់​ពី ១ ០០០ អឺរ៉ូ​ឡើង​។

ក្នុង​ឆ្នាំ ​២០១៩ មន្ដ្រី​គយ​ក្នុង​ទីក្រុង​ហ្វ្រែងឃើត​​ចាប់​អ្នក​ដំណើរ​ស្ពាយ​លុយ​សុទ្ធ​​ ២៣,៦ លាន​អឺរ៉ូ​ ដោយ​មិន​​ប្រកាស​សាច់​ប្រាក់​។​ ឆ្កែ​ហិត​ក្លិន​របស់​​អាល្លឺម៉ង់ ក៏​មាន​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ផង​ដែរ​។

ក្រុម​​​ស្រាវជ្រាវ​​​រក​ឃើញ​​​ថា សម្លាញ់​ជើង ​៤ ​នេះ​អាច​រក​មេរោគ​កូវីដ ​១៩ លើ​សំណាក​​​មនុស្ស​ ដោយ​អាច​ថា នា​ពេល​អនាគត ពួក​វា​អាច​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ច្រក​ចេញ-​ចូល ឬ​ព្រឹត្ដិការណ៍​កីឡា​នានា៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។