ក្រុងកូប៉ិនហាក៖ រយៈពេល ៣០ ឆ្នាំ ​ក្រោយ​ពី​ដាណឺម៉ាក ក្លាយ​ជា​ប្រទេស​ដំបូង​អនុញ្ញាត​ឲ្យ​រៀបការ​ភេទ​ដូច​គ្នា​​ស្រប​​តាម​សហភាព​​​​ច្បាប់​ ដោយ​ពិភព​លោក​កាន់​តែ​អាច​ទទួល​យក​នូវ​ទំនោរ​នេះ។ ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ ​១៩៨៩ វា​ក្លាយ​ជា​ទំនោរ​បែប​ថ្មី​។

លោក Ivan Larsen បាន​រំឭក​ថា៖ «​វា​ជា​កម្មវិធី​ដែល​រៀបចំ​ឡើង​រៀងរាល់​ថ្ងៃ​នៅ​សាលា​ក្រុង​ភ្នំពេញ​។ ប៉ុន្ដែ​សម្រាប់​យើង ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្រ្ត​ បុរស ​២ នាក់ ​អាច​ទទួល​យក​នូវ​បទពិសោធ​នេះ​»។

លោក Ivan Larsen បាន​ជួប​ដៃគូ​ជា​ចិត្ដវិទូ Ove Carlsen កាល​ពី​ជាង ៣០ ឆ្នាំ​មុន​។ កាល​ពី​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ​១៩៨៩ ដាណឺម៉ាក បាន​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​សហភាព​​ស៊ីវិល​ លោក Larsen ដែល​ជា​លោក​ឪពុក​នៅ​ព្រះវិហារ​ដាណឺម៉ាក​ ​បាន​រៀបការ​ជាមួយ​ដៃគូ​ស្រប​ច្បាប់​។

នៅ​ពេល​អ្នក​ទាំង ២ ត្រៀម​ប្រារឰ​ពិធី​ខួប​អាពាហ៍ពិពាហ៍​ ពួក​គេ​បាន​រំឭក​ប្រាប់​ពី​ប្រវត្ដិ​ស្នេហា​ដល់ AFP ថា​៖ «យើង​ត្រូវ​បាន​គេ​ប្រាប់​ថា យើង​អាច​ហៅ​ភ្ញៀវ ២៥ នាក់ ​មក​កាន់​សាលា​ក្រុង​នេះ​។ យើង​មានតែ​ ៣ នាក់​»។

ទោះបីជា​វា​ផ្ទុយ​ស្រឡះ​ដែល​ប្ដីប្រពន្ធ​​ស្រឡាញ់​ភេទ​ដូចគ្នា​​​ផ្សេង​ទៀត​ព្យាយាម​បិទ​បាំង​សកម្មភាព​ប្រចាំ​ថ្ងៃ​ទាំង​ស្រុង​ ​​លោក Ivan និង​លោក Ove រីករាយ​នឹង​ការ​បើក​ទូលាយ​ពី​ជីវិត​​ឯកជន​ជា​ប្រវត្តិសាស្ត្រ​​។

លោក Ove Carlsen បាន​និយាយ​ថា​៖ «​យើង​គិត​ថា វា​ពិត​ជា​សំខាន់​ក្នុង​ការ​ជជែក​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស ​ដាណឺម៉ាក ​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ថា វា​មិន​អី​ទេ (​ស្រឡាញ់​ភេទ​ដូច​គ្នា) ហើយ​វា​អាច​ទៅ​រួច​»។​

មុន​​​ឆ្នាំ ​១៨៦៦ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​ ​ដាណឺម៉ាក ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ ហើយ​ពួក​គេ​ត្រូវ​រស់នៅ​ដោយ​លាក់​បាំង​រហូត​ដល់​ឆ្នាំ​ ១៩៩៣​៕ AFP/HR