ក្រុង​គួឡាឡាំពួ: សាកលវិទ្យាល័យ​ម៉ាឡេស៊ី​មួយ​កំពុង​ពិចារណា​ប្រើ​រ៉ូបូត​គ្រង​ឈុត​ទទួល​សញ្ញាបត្រ​ចូល​រួម​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​ជំនួស​មនុស្ស ​​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ តែ​ក្រុម​និស្សិត​មិន​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​បែប​នេះ​ឡើយ។

វីដេអូ​ឃ្លីប​មួយ​ស្ដីពី​ផែន​ការ​រៀបចំ​ពិធី​ចែក​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​មួយ បាន​បង្ហាញ​រូបភាព​រ៉ូបូត​ ២ គ្រឿង​ កម្ពស់​ត្រឹម​ចង្កេះ​មនុស្ស​ត្រូវបាន​ប្រគល់​សញ្ញាបត្រ​ដោយ​មន្ដ្រី​សាកលវិទ្យាល័យ​ជាន់​ខ្ពស់។

មុខ​និស្សិត​ត្រូវបាន​បង្ហាញ​នៅលើ​អេក្រង់​បំពាក់​លើ​ក្បាល​រ៉ូបូត។

​រ៉ូបូត​ ២ គ្រឿង​ កម្ពស់​ត្រឹម​ចង្កេះ​មនុស្ស​ត្រូវបាន​ប្រគល់​សញ្ញាបត្រ​ដោយ​មន្ដ្រី​សាកលវិទ្យាល័យ​ជាន់​ខ្ពស់។ រូបថត AFP

ជំនួយ​ការ​សាស្ដ្រា​ចារ្យ​ អេងគូ ហ្វាដលី ហាសាន ស៊ីយេដ អាប់ឌុលឡា ជា​អ្នក​ដឹក​នាំ​ក្រុម​នៅ​សាកល​វីទ្យាល័យ ​Sultan Zainal Abidin University ដែល​ផលិត​រ៉ូបូត​នេះ បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា គំនិត​នេះ​នឹង​អនុញ្ញាត​ឲ្យ​និស្សិត​ចូលរួម​ពីធី​ទទួល​សញ្ញាបត្រ​ពីចម្ងាយ។

សាស្ដ្រាចារ្យ​មក​ពី​សាកលវិទ្យាល័យភាគ​ឦសាន្ដ​រដ្ឋ​ធេរ៉េងហ្គានូ បាន​ប្រាប់ AFP ថា​៖ «​យើង​នឹង​បង្ហាញ​មុខ​និស្សិត​នៅ​លកើ​​ក្បាល​រ៉ូបូត​តាម​រយៈ​វីដេអូ​ខល​»។

យ៉ាងណាមិញ និស្សិត​មិន​ភ្ញាក់​ផ្អើល​ចំពោះ​គំនិត​នេះ និង​បាន​ស្នើ​សុំ​សាកលវិទ្យាល័យ​ពន្យា​ពេល​រៀបចំ​ពិធី​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា និង​វិច្ឆិកា​ខាង​មុខ។

គំនិតប្រើរ៉ូបូតនេះគ្រាន់តែផែនការនារបច្ចុប្ន្ន ហើយសាកលវិទ្យាល័យនឹងរៀបចំព្រឹត្ដិការណ៍សំខាន់នេះឲ្យបានសមរម្យនៅថ្ងៃក្រោយ។ រូបថត AFP

នើហាស្វានី សាអេដ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​វិទ្យាស្ថាន​នេះ​ថា​៖ «​ខ្ញុំ​មាន​បំណង​រង់​ចាំ​មួយ ពីរ បី ឬច្រើន​ឆ្នាំ​ទៀត​ តែ​សុំ​កុំ​រៀបចំ​ពិធី​បែប​នេះអី​»។

យ៉ាងណាមិញ អេងគូ ហ្វាដលី បាន​និយាយ​ថា គំនិត​ប្រើ​រ៉ូបូត​នេះ​គ្រាន់តែ​ផែនការ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​សាកលវិទ្យាល័យ​នឹង​បន្ដ​ប្រឹង​ប្រែង​រៀបចំ​ព្រឹត្ដិការណ៍​សំខាន់​នេះ​ឲ្យ​បាន​សមរម្យ។

ម៉ាឡេស៊ី​បាន​ខិត​ខំ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ថ្មី ដោយ​មាន​ចំនួន​អ្នក​ឆ្លង​ជិត ៨០០០ នាក់​ និង​អ្នក​ស្លាប់ ១១៥ នាក់៕ AFP/HR