The Phnom Penh Post Search

Search form

សាសា បកស្រាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ជនបរទេស

សាសា ផ្ញើសារ​បកស្រាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​ជនបរទេស និង​រូប​បុក​គ្នា​។
សាសា ផ្ញើសារ​បកស្រាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​ជនបរទេស និង​រូប​បុក​គ្នា​។ រូបថត ហ្វេសប៊ុក

សាសា បកស្រាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ជនបរទេស

ភ្នំពេញ:បំបែក​​​ភាព​ស្ងាត់ជ្រងំ​​ពី​ការងារ​សិល្បៈ​ អតីត​ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ សាសា បង្ក​ការ​ភ្ញាក់ផ្អើល​ដ៏កក្រើក​ដោយ​ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​ជនជាតិ​បរទេស​បណ្ដាលឲ្យ​បាក់ដៃ ហើយ​ត្រូវ​គេ​ថា មិន​ទទួល​ខុសត្រូវ និង​​មិន​និយាយ​ជាមួយ​សមត្ថកិច្ច​ទៀត​។

ប៉ុន្តែ​តប​នូវ​ដំណឹង​នេះ សាសា ដែល​ទទួល​ស្គាល់​ថា នាង​ពិតជា​ជួប​គ្រោះ​អកុសល​​មែន តែ​នាង​បាន​បញ្ជាក់​តាម​សារ​សំឡេង​ក្នុង​​ហ្វេសប៊ុក​ថា មិនមែន​នាង​ជា​អ្នក​បង្ក​ទេ ហើយ​ក៏​មិនមែន​នាង​មិន​ទទួល​ខុសត្រូវ​នោះ​ដែរ​។

អតីត​ពិធីការិនី​​កញ្ញា សាសា។
អតីត​ពិធីការិនី​​កញ្ញា សាសា។ ឈឹម ស្រីនាង

បណ្តាញ​សង្គម​ផ្សព្វផ្សាយ​តៗ​គ្នា​ថា កញ្ញា សាសា បើក​រថយន្ត​ Porsche ពណ៌ស​បុក​ជនបរទេស​បាក់​ដៃ កាលពី​វេលា​ម៉ោង​ ១១ និង​ ៥០ ​នាទី​យប់ ថ្ងៃ​ទី​ ១៥ ខែ​ឧសភា ឆ្នាំ​ ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ៤៧៤ កែង​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន បង្ហាញ​មុខ​កញ្ញា សាសា ពេញៗ​មុខ​យ៉ាង​ច្បាស់​ក្រឡែត ជាច្រើន​សន្លឹក នៅ​​នឹង​កន្លែង​កើតហេតុ សារព័ត៌មាន​ក្នុង​ស្រុក​សរសេរ​ចំណង​ជើង​ធំៗ​ថា «​ពិធីការិនី សាសា បើក​រថយន្ត​បុក​ជនបរទេស ហើយ​មិន​និយាយ​ជាមួយ​សមត្ថកិច្ច​ទៀត» ដោយ​បាន​បរិយាយ​ថា កញ្ញា សាសា មិន​និយាយ​រក​ប៉ូលិស វាយឫក​ដាក់​​អ្នកកាសែត និង​​​និយាយ​ថា អ្នក​កាសែត​ស្រុក​ខ្មែរ​គ្មាន​អ្នក​ណា​ល្អ សរសេរ​តែ​រឿង​រិះគន់​តារា។

ក្នុង​សារ​បកស្រាយ​នោះ កញ្ញា សាសា ក៏​ទទួល​ស្គាល់​ថា នាង​ពិតជា​បាន​សេព​គ្រឿង​ស្រវឹង​មែន តែ​នាង​អះអាង​​ថា ជនជាតិ​បរទេស​ពី​នាក់​នោះ​ក៏​មាន​សេព​គ្រឿង​ស្រវឹង​ដែរ​។ ក្នុង​សារ​សំឡេង​នោះ សាសា រៀបរាប់​ថា៖ «កាលពី​ពីរ-បី​ថ្ងៃ​មុន ខ្ញុំ​បាន​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍ តែ​​មិន​មាន​ន័យ​ថា ខ្ញុំ​បើក​ឡាន​បុក​ម៉ូតូ ដូច​ដែល​សារព័ត៌មាន​ និង​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ថា ខ្ញុំ​បើក​បុក​គេ​នោះ​ទេ​»។

សាសា លាន់​មាត់​ថា៖ «គាត់​និយាយ​ចេញ​មក ដូច​គាត់​មិន​បាន​មើល​ទ្រង់ទ្រាយ​ឡាន​ខ្ញុំ​។ ឡាន​របស់​ខ្ញុំ ត្រូវ​គេ​បុក​ពី​ចំហៀង ចំ​ថ្ពាល់​ខាង​ឆ្វេង។ ដឹង​ហើយ​ថា ឡាន​ហ្នឹង​​ត្រូវ​ត្រង់​ណា បើ​បុក​តិចតួច​ក្នុង​ល្បឿន​ម៉ូតូ​យឺតៗ ឡាន​ប្រហែល​ជា​មិន​អាច​ក្រពឹត​ចូល​ទេ តែ​ម៉ូតូ​បើក​លឿន»។

សាសា ប្រាប់​ថា៖ ​«​ម៉ូតូ​ពីរ​ជិះ​ស្រប​គ្នា គាត់​ជិះ​បណ្តើរ​និយាយ​គ្នា​បណ្តើរ។ គាត់​មិន​មើល​មុខ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​គិត​ថា គាត់​មក​បុក​ខ្ញុំ​ដែរ»​​។

ប៉ុន្តែ​អតីត​ពិធីការិនី​រូប​នេះ​ទទួល​ស្គាល់​ថា នាង​បាន​​បើក​ឡាន​ក្នុង​ល្បឿន​លឿន តែ​​បកស្រាយ​ថា​៖ «​ផុត​ពី​ផ្លូវ​បេតុង ខ្ញុំ​បាន​បន្ថយ​ល្បឿន ហើយ​ម៉ូតូ​ជនបរទេស​បើក​លឿន។ ខ្ញុំ​ឃើញ តែ​ពេល​នោះ ខ្ញុំ​ក៏​មិន​គិត​ថា ​(ជនជាតិ​បរទេស​ទាំង​ពីរ​​) ​បើក​មក​ចូល​ឡាន​​ខ្ញុំ​ដែរ»​​។

សាសា បាន​បញ្ជាក់​ថា៖ «ក្រោយ​ពួកគេ​ជិះ​បុកឡាន ហើយ​ខ្ញុំ​ចុះ​ទៅ​និយាយ​ជនបរទេស​ពីរ​នាក់​នោះ​ក៏​ធុំ​ក្លិន​ស្រា​ហួង​ដែរ ហើយ​មិន​ដឹង​ថា និយាយ​យ៉ាង​ម៉េច បើ​និយាយ​អង់គ្លេស​ទៅ ក៏​ធ្វើ​ងីងើ និយាយ​បារាំង​ក៏​ងីងើ»។

យ៉ាងណា​មិញ កញ្ញា សាសា មិន​បាន​បញ្ជាក់​ថា ហេតុការណ៍​ត្រូវ​បញ្ចប់ ឬ​នៅ​នោះ​ទេ។

កញ្ញា សាសា បាន​បន្ដ​ថា៖​ «បងប្អូន​ ការពិត ខ្ញុំ​ទេ​ជា​អ្នក​រងគ្រោះ។ បរទេស​នោះ​បើក​ម៉ូតូ បុកឡាន​ខ្ញុំ តែ​ខ្ញុំ​ពេល​នោះ ត្រូវ​តែ​ចុះ​ទៅ​សម្របសម្រួល​បញ្ចប់​រឿង បើ​មិន​ធ្វើឲ្យ​ចប់​ពេល​នោះ​ភ្លាមៗ ឬ​ចាំ​ព្រឹក​ឡើង​បរទេស​នោះ​ប្តឹង​ខ្ញុំ​ថា ខ្ញុំ​បើក​បុក​គេ ខ្ញុំ​មិន​ជាប់គុក​ហើយ​ទេ​? ខ្ញុំ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។