The Phnom Penh Post Search

Search form

សាសា បដិសេធ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

Content image - Phnom Penh Post

សាសា បដិសេធ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

ភ្នំពេញ: ក្រោយ​ពី​ផ្ទុះ​ដំណឹង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​រ៉ឺម៉ក​ម៉ូតូ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​នៅ​ខេត្ត​បាត់ដំបង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​នោះ​ អតីត​ពិធីការិនី​ទូរទស្សន៍​ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅ សាសា កាលពី​រសៀល​ថ្ងៃ​ចន្ទ​នេះ​ បាន​សរសេរ​បកស្រាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា ​រថយន្ត​បង្ក​ហេតុ​នោះ​គឺជា​របស់​មិត្តភក្ដិ​នាង​នៅ​ខេត្ត​បាត់ដំបង​ទេ។

អតីត​ពិធីការិនី សាសា ដែល​កំពុង​តតាំង​បណ្ដឹង​ជាមួយ​សេដ្ឋី​អចលទ្រព្យ​អតីត​ឧកញ៉ា សុខ ប៊ុន ក្រោយពី​ធ្លាយ​វីដេអូ​រង​ហិង្សា​វាយដំ​យ៉ាង​ព្រៃផ្សៃ ​រហូត​ឈាន​ដល់​ការ​គម្រាប​ដោយ​អាវុធ​កាលពី​ដើម​ខែ​កក្កដា​ ផ្អើល​អស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក​មក​នោះ​នាង​បាន​អះអាង​ថា នាង​កំពុង​ស្ថិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​អំឡុង​ពេល​កើត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​នាង​នឹង​វិល​មក​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​ដើម្បី​ធ្វើការ​បកស្រាយ​ឲ្យ​បាន​កាន់តែ​ច្បាស់​នេះ។

កញ្ញា សាសា បាន​សរសេរ​បកស្រាយ​របៀប​ហួស​ចិត្ត​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា៖ «ឱ​អស់​លោក​អ្នក​កាសែត​អើយ​ឈប់​ធ្វើឲ្យ​ខ្ញុំ​ល្បី​ទៅ​ឡាន​នោះ​ជា​ឡាន​មិត្ត​របស់​ខ្ញុំ​នៅ​បាត់ដំបង​ទេ!»។

ដោយ​សារ​ទូរស័ព្ទ សាសា មិន​អាច​ទំនាក់ទំនង​បាន​ភ្នំពេញប៉ុស្ដិ៍ ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧកញ៉ា អ៊ុតធី ជា​ឪពុក​របស់​នាង។

ឆ្លើយ​តប​ក្នុង​សំនៀង​ភ្ញាក់​ផ្អើល​លោក​បាន​លាន់​មាត់​ថា៖ «ខ្ញុំ​មិន​បាន​ជ្រាប​ដំណឹង​នេះ​ឡើយ»។

នា​រសៀល​ថ្ងៃ​ទី ០៣ ខែ​សីហា ភ្នំពេញ ប៉ុស្តិ៍​​ បាន​ទូរស័ព្ទ​ដើម្បី​សាកសួរ​បញ្ជាក់​ដល់​មន្រ្តី​ប៉ូលីស​ចរាចរណ៍​ពី​ដំណើរ​រឿង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​នៅ​ត្រង់​ចំណុច​ក្បែរ​មន្ទីរពេទ្យ​វិសាលសុខ​ស្ថិត​នៅក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​រវាង​រថយន្ត​ដ៏ទំនើប​មួយ​គ្រឿង​ម៉ាក Porsche ដែល​មាន​គេ​អះអាង​ថា​ ជា​រថយន្ត​របស់​កញ្ញា សាសា អតីត​ពិធិការនី​ទូរទស្សន៍​ស៊ីធីអិន​ជាមួយ​នឹង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ទឹកកក​ កាលពី​វេលា​ម៉ោង ១១ និង ៥០ នាទី​យប់​នា​ថ្ងៃ​ទី​ ០២​ ខែ​សីហា​ឆ្នាំ ២០១៥ នោះ​ដែរ។

លោក​ ឈាង រ៉ុង មន្ត្រី​ប៉ូលីស​ការិយាល័យ​ចរាចរណ៍​នៅ​ក្រុង​ បាត់ដំបង ​បាន​ឲ្យ​ដឹង​ពី​កំណត់​ហេតុ​គ្រោះថ្នាក់​ខាង​លើ​ថា៖ «គ្រោះថ្នាក់​រវាង​រថយន្ត​ទំនើប​ម៉ាក Porsche នោះ​មាន​មែន​តែ​ម្ចាស់​រថយន្ត​ជា​មនុស្ស​ប្រុស​ដែល​មាន​ឈ្មោះ​ ថា ឡូតូ វ័យ ៣២ ឆ្នាំ​ ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​រតនៈ និង​ជន​រងគ្រោះ​បើក​រឺម៉ក​ម៉ូតូ​ដឹក​ទឹកកក​នោះ​ឈ្មោះ ទុយ មោង វ័យ ៤២ ឆ្នាំ​ជា​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង។ ដំណោះ​ស្រាយ​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ខាង​ម្ចាស់​រថយន្ត​សង​ថ្លៃ​ខូចខាត​ដល់​ជនរងគ្រោះ​ដែល​មាន​ម៉ូតូ​ម៉ាក​សាន់យ៉ាន់​ក្នុង​តម្លៃ ៣ លាន​រៀល»។

គួរ​រំឭក​ផង​ដែរ​ថា​ប៉ុន្មាន​ខែ​មុន​នេះ កញ្ញា សាសា ក៏​ធ្លាប់​ត្រូវ​បាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​នាង​បាន​បើក​រថយន្ត Porsche ពណ៌​ស​បុក​ជនបរទេស​បាក់​ដៃ​នា​រាត្រី​ថ្ងៃ​ទី ១៥ ខែ​ឧសភា ​ឆ្នាំ ២០១៥ នៅ​ម្ដុំ​បឹងត្របែក​​ ខណ្ឌ​ចំការមន​ដែល​កាល​ណោះ​នាង​បាន​បង្ហោះ​វីដេអូ​បកស្រាយ​ថា នាង​មាន​ទទួល​ទាន​គ្រឿង​ស្រវឹង​តិចតួច​មែន ប៉ុន្តែ​តាម​ការ​ពិត​គឺ​រថយន្ត​របស់​នាង​ទេ​ដែល​ត្រូវ​ម៉ូតូ​ជនបរទេស​កំពុង​ស្រវឹង​នោះ​បុក​ពី​ចំហៀង៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​