The Phnom Penh Post Search

Search form

សាសា បើកហាង​ថ្មីនៅ​ឯភ្នំពេញ​ ក្រោយ​ផ្ទុះ​រឿង​បំណុល​ទិញឡាន

Content image - Phnom Penh Post
សាសា បង្ហោះ​សារបើក​ភោជនីយ​ដ្ឋានថ្មីមួយ​ទៀត​នៅឯ​ក្រុង​​ភ្នំពេញ នាពេល​ថ្មីៗ​នេះ។ ហ្វេសប៊ុក​

សាសា បើកហាង​ថ្មីនៅ​ឯភ្នំពេញ​ ក្រោយ​ផ្ទុះ​រឿង​បំណុល​ទិញឡាន

ភ្នំពេញៈ រាសី​មនុស្ស​ពិតជា​ងើប​លិចមិន​ទៀងទាត់​មែន ខណៈ​កាលពី​ចុងឆ្នាំ ២០១៦ ទើប​កន្លង​ផុតទៅ ហើយ​ឆ្នាំថ្មី​ឆ្នាំ ២០១៧ ឈានចូល​មិនទាន់បាន​មួយខែ​ផង ក៏ស្រាប់​តែមាន​រឿង​ដែល​មិន​នឹកស្មាន​ដល់ និង​ភ្ញាក់ផ្អើល​សាថ្មី​ម្តងទៀត​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​ស៊ីធីអិន ដែលមាន​ឈ្មោះ​ដើម​កញ្ញា ឯក សុជាតា ហៅ​កញ្ញា សាសា បានបើក​ភោជនីយដ្ឋាន​មួយថ្មី​ទៀត​នៅភ្នំពេញ​យ៉ាង​ជ្រងោៗ​តែម្តង។

បើតាម​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មាន​គណនី​ឈ្មោះ​បាប៊ូ​កាហ្វេ និងមាន Profile ជារូបថត​របស់​កញ្ញា សាសា ពិតៗមាន​ទឹកមុខ​ញញឹម​ស្រស់​បង្ហោះសារ​ប្រកាស​ផ្សព្វផ្សាយ​ដំណឹង​ហៅអញ្ជើញ​ភ្ញៀវ ឲ្យ​ទៅជួយ​ញ៉ាំ​ម្ហូបអាហារ នៅ​ភោជនីយដ្ឋាន​នោះ​ជាភាសា​អង់គ្លេស ដែល​សម្រួល​ជាខ្មែរ​ថា៖ «សាយ័ណ្ហសួស្តី​ណាចា!ជួបគ្នា​រាល់រាត្រី នៅឯ​ភោជនីយដ្ឋាន បា​ប៊ូកាហ្វេ នៅ​ទីក្រុង​ភ្នំពេញ ជិត​ក្លិប ៥៥ » ដោយមាន​ភ្ជាប់​ជាមួយ​នឹង​រូបភាព​មុខម្ហូប​នានា និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ពីរខ្សែ​ទៀតផង។

តាម​គណនី​ដដែល ក៏​រៀបរាប់​ឲ្យដឹង​ពីមុខ​ម្ហូប​ពិសេសៗ​នៅ​ហាង​ថ្មី​របស់​កញ្ញា សាសា ផងដែរ​គឺមាន​ចំនួន​មិនក្រោម ៥០ មុខ​នោះទេ ខណៈ​នាងក៏​សរសេរ​បន្តថា៖ «ចង់​សាក​ម្ហូបថ្មី​ទេ? បើ​ចង់នោះ​យើង​មានមុខ​ម្ហូប​ច្រើន​ដូចជា សម្ល​ង៉ាំង៉ូវ ផាត់​កាផៅ ស្ពៃតឿ​ឆាម្ទេស ឆ្អឹងជំនីរ​ជ្រូក​អាំង​អំបិលម្ទេស បុក​ពោតពង​ទាប្រៃ កំពឹស​លីងនឹង​អំបិលម្ទេស ងាវ​ទ្រង់គ្រឿង បង្គា​ទ្រង់គ្រឿង បុកកាពិ​ត្រីឆ្អើរ បុកកាពិ​ត្រីប្លាធូ បាយឆា 79 បាយ​ឆាបាប៊ូ មឹកលាក់​ខ្លួន ញាំមីសួ​កូនកាត់ គាវ​ខ្ចប់​ផ្សិតមូល ជើងមាន់​អាំង​អំបិលម្ទេស ភ្លាបង្គា​ក្ទម្ពទេស ភ្លា​អយស្ទ័រ​ក្ទម្ពទេស បុកកំពឹស​អម្ពិល​ខ្ចី មាន់លីង​គល់​ស្លឹកគ្រៃ បុកស្វាយ​ក្តាមប្រៃ ទឹកគ្រឿង និងសម្ល​ជាច្រើន​មុខទៀត» និងបើក​បម្រើ​ចាប់ពី​ម៉ោង ៨ កន្លះព្រឹក​ទៅដល់​កណ្តាលយប់​ជ្រៅ​គឺម៉ោង ១២ យប់។

កាលពី​នៅ​ចុងខែ​ធ្នូឆ្នាំ ២០១៦ កន្លង​ផុតទៅ​ថ្មីៗ​ក៏មាន​រឿង​នឹកស្មាន​មិនដល់​បានកើត​ឡើងលើ​កញ្ញា សាសា ដោយ​នាង​ត្រូវបាន​ខាង​គ្រឹស្ថាន​មីក្រូហិរញ្ញវត្ថុ ពិភពថ្មី​បានចេញ​សេចក្តី​ប្រកាសប្រាប់​អត្តសញ្ញាណ​នាងចំៗ​តែម្តង ដើម្បី​ឲ្យទៅ​ដោះស្រាយ​រឿង​បំណុល​ជាលើក​ចុងក្រោយ ដែលមាន​រយៈពេល​មួយ​សប្តាហ៍ ខណៈ​នាងបាន​ទៅខ្ចីប្រាក់​ទិញ​រថយន្ត​ទំនើប​ម៉ាក Porsche តាមវិធី​បង់រំលស់​តាំងពី​ឆ្នាំ ២០១២ មកនោះ។

សារប្រកាស​នោះមាន​រំលេចចេញ​ជាមួយនឹង​រូបថត​កញ្ញា សាសា យ៉ាងច្បាស់​ក្រឡែត​តែម្តង ដែល​ទទូច​ដើម្បី​ឲ្យ​នាងទៅ​ដោះស្រាយ​រឿង​ក្នុងនាម​ជាកូន​បំណុល ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ថា៖ «អតិថិជន​ឈ្មោះ ឯក សុជាតា ឈ្មោះ​ក្នុងសិល្បៈ សាសា អាយុ ២៩ ឆ្នាំ កាន់លិខិត​ឆ្លងដែន​ព្រះរាជា​ណាចក្រកម្ពុជា​លេខ S00-13007។ បាន​បង់​រំលស់​រថយន្ត Porsche ឆ្នាំ ២០១២ ពណ៌ ស ពាក់ស្លាក​លេខ​ភ្នំពេញ 2AD-7888 ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យើងខ្ញុំ»។

គ្រឹះស្ថាន សូម​ប្រកាស​អញ្ជើញ​កញ្ញា ឯក សុជាតា ចូលមក​ដោះស្រាយ​ជាមួយ​គ្រឹះស្ថាន​ជាបន្ទាន់ ពាក់ព័ន្ធ​នឹងករណី​ដែល​កញ្ញា​មិនបាន​បំពេញ​នូវកាតព្វកិច្ច​ដែលជា​ភាគី​កូនបំណុល​ជូន​មកដល់​គ្រឹះស្ថាន។

គ្រឹះស្ថាន​ទុក​រយៈពេល ៧ ថ្ងៃគិត​ចាប់ពី​ថ្ងៃទី ១៩ រហូតដល់​ថ្ងៃ ទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ ជាកំហិត ប្រសិនបើ​មិន​ដូច្នោះ​ទេ​នៅខាង​គ្រឹះស្ថាន​នឹង​អនុវត្ត​តាមច្បាប់​ជាមិនខាន​នោះ​ឡើយ។

គឺថា​សេចក្តីប្រកាស​អញ្ជើញ​នេះ ចាត់ទុកជា​ការជូន​ដំណឹង​ជាលើក​ចុងក្រោយ»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​