ភ្នំ​ពេញ:​ តា​រា​សម្តែង​ស្រីរាង​ស្រ​ឡូន​​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ ធ្លាប់​ល្បី​មាន​ទំ​នាក់​ទំ​នង​ស្នេ​ហា​ជា​មួយ​តារា​អ៊ីនធើណិត​ លោក​ សឹក​ សិ​លា​ នៅ​ពេលនេះ ​​កំ​ពុង​តែ​បាន​ធ្វើ​ឲ្យ​ម​ហា​ជន​ភ្ញាក់ផ្អើល​ស្រឡាំង​កាំង​ ដោយ​សារ​តែ សាឡាត់ ស្រីឡាង ស្រាប់តែ​ត្រូវ​បាន​​​ភ​រិ​យា​របស់​លោក​ លៀក​ លី​ដា ម្ចាស់​ផលិត​កម្ម ​​​LD Picture បាន​បង្ហោះ​សារ​ព្រលះ​​ចំ​ៗ​ថា​ ជា​នារី​ដណ្ដើម​​​ប្ដីគេ។

​​គណនី​ហ្វេស​ប៊ុក​មាន​ឈ្មោះ​ថា​ «​Panhchaka June​»​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភ​រិ​យា​លោក​ លៀក​ លីដា​ បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​ហ្វេស​ប៊ុក​រៀប​រាប់​ពី​ការ​ផិត​ក្បត់​របស់​ស្វា​មី​ខ្លួន​ជាមួយ​​តា​រា​សម្តែង​ល្បី​ឈ្មោះ​ ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្ស​និក​ជន​ក្នុង​រឿង ​«មន្ត​ស្នេហ៍​​ក្រ​មុំ​បាយ​ឆា​» កញ្ញា​ សា​ឡាត់​ ស្រី​​ឡាង​ ដោយ​មាន​ទាំង​ការ​ទិញ​រថយន្ត​​ និង​ផ្ទះ​ឲ្យ​តា​រា​ស្រី​រូប​នេះ​ទៀត​ផង​។

ភ​រិ​យា​របស់​លោក​ លៀក​ លី​ដា​ បាន​បង្ហោះ​សារ​ដំ​បូង​ទាក់​ទង​នឹង​ទំ​នាក់​ទំ​នង​ស្នេហា​របស់​ស្វា​មី​ជា​មួយ​តា​រា​ស្រី​វ័យ​ក្មេង​គ្រង​តំ​ណែង​តួរ​ឯក​ជា​ច្រើន​រឿង​ថា​៖ ​«​Srey Lang Salath នៅសុខសុខឲ្យគេស្អប់​ ចង់ពេញមួយប្រទេស​ បើអញ​ Post យប់មិញ​មានគេមកអង្វវរឲ្យអញថយៗ​ ខ្លះ​ អញថយតិចៗហើយ​ តែនាងឯងនេះ​ ប្រភពមកពីណា​ អញកាលជាប្រពន្ធអញមិនដែរហៅប្តីពេញពេញមាត់ផង........​»។

កញ្ញា សាឡាត់ ស្រីឡាង ត្រូវ​បាន​​ភរិយា​លោក លៀក លីដា ទម្លាយ​រឿង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្វាមី​អ្នក​នាង​។

ចំ​ណែក​ឯ​សារ​ចុង​ក្រោយ​វិញ​ គឺ​បាន​ត្រឹម​តែ​រង​ចាំ​ការ​តប​ត​ពី​ភាគី​ម្ខាង​ទៀត​ គឺ​លោក​ លៀក​ លី​ដា​ និង​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ ព្រម​ទាំង​រង​ចាំ​ពាក្យ​បណ្តឹង​របស់​តា​រា​ស្រី​ល្បី​ឈ្មោះ​កញ្ញា​ ស្រី​ឡាង​ និង​ធ្វើ​ការ​ឡាយ​វី​ឌី​អូ​បក​ស្រាយ​ជុំ​វិញ​ចម្ងល់​ទាំង​ឡាយ​របស់​ម​ហា​ជន​ទាក់​ទង​នឹង​រឿង​បញ្ហា​គ្រួ​សារ​មាន​ការ​ផិត​ក្បត់​របស់​ស្វា​មី​ផង​ដែរ​។

ចំ​ពោះ​តា​រា​ស្រី​ដែល​មាន​ភាព​លេច​ធ្លោរ​ក្នុង​រ​យៈ​ពេល​ចុង​ក្រោយ​ប៉ុន្មាន​ឆ្នាំ​នេះ​ និង​មាន​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​ជា​ច្រើន​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ មិន​ទាន់​ឃើញ​មាន​ការ​តប​ត​អ្វី​ទៅ​កាន់​ភ​រិ​យា​លោក​ លៀក​ លី​ដា​ ម្ចាស់​ផលិត​កម្ម​​​​ LD Picture ទេ​​។

​​ភ្នំ​ពេញ ​ប៉ុស្តិ៍​ ក៏​មិន​ទាន់​អាច​បាន​ការ​បក​ស្រាយ​ពី​​ សាឡាត់ ​ស្រី​ឡាង​ ដូច​គ្នា​ ដោយ​សារ​តែ​លេខ​ទូរ​ស័ព្ទ​ដែល​ធ្លាប់​ទាក់​ទង​មិន​អាច​ធ្វើ​ការ​ទំ​នាក់​ទំ​នង​បាន តែ​​​នាង​បែរ​ជា​មាន​តែ​ការ​ឡាយ​វី​ឌី​អូ​ប​ដិ​សេធ​រឿង​ទំ​នាក់​ទំ​នង​ស្នេហា​ជា​មួយ​លោក​ សឹក​ សិ​លា​​។

លោក លៀក លីដា បាន​ចូលរោង​ការ​ជាមួយ​ភរិយា​ជា​អ្នកជំនួញ ​​កាលពី​ថ្ងៃទី ១ ​​ខែ​មីនា ឆ្នាំ ២០១៥ ដោយ​មាន​វត្តមាន​តារា​សិល្បៈ​ចូលរួម​ជា​ច្រើន​នាក់។ ចំណង​ស្នេហា​ជិត ៤ ឆ្នាំ​របស់​លោក និង​ភរិយា​​ បាន​បង្កើត​​តំណក់ឈាម​កូនស្រី​ដ៏គួរ​ឲ្យ​ស្រឡាញ់​ពីរ​នាក់៕

ភរិយា​លោក លៀក លីដា ថា​គ្រា​ពពោះ​បែក​ពីស្វាមី បាន​​​តារាសម្ដែង នេត សុចរិយា កំដរផ្ដល់ភាពកក់ក្ដៅ​។ រូបថត ហ្វេសប៊ុក

តារាសម្ដែង សាឡាត់ ស្រីឡាង និង​លោក លៀក លីដា។ រូបថត ហ្វេសប៊ុក