ក្រុងឡុងដ៍ :សិល្បករអង់គ្លេស អានណា ប្រោនស្ដេដ បានទុកលុយកាក់ ១០ ម៉ឺនគ្រាប់ក្នុងសួនទឹកសាធារណៈត្រូវបានបោះបង់ចោលមួយនៅខេមប្រ៊ីដ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងបំណងស្វែងយល់ពីសណ្ដានមនុស្ស។ ជាលទ្ធផល ប្រាក់កាក់ទាំងនោះត្រូវបានលួចយកអស់ត្រឹមតែមួយថ្ងៃ។
កាក់ទាំងនោះ មានតម្លៃ ១០០០ ផោន (១៣០០ ដុល្លារ) ត្រូវបានទុកចោលនៅសួនទឹកឯ Quayside នៃក្រុង ខេមប្រ៊ីដ នៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍ និងទំនងជាត្រូវបានគេយកអស់រយៈពេល ៤៨ ម៉ោង។
យ៉ាងណាមិញ នៅម៉ោង ៩ ព្រឹក ថ្ងៃអាទិត្យ កាក់ចំនួន ៩៩ ភាគរយត្រូវបានយកចេញពីសួនទឹក ទោះបីជាមានស្លាកសញ្ញាបញ្ជាក់ប្រាប់ថា សួនទឹកនេះមានបំពាក់កាមេរ៉ាសុវត្ថិភាពយ៉ាងណាក៏ដោយ។ ប្រាក់កាក់ ១,៦៦ ផោន នៅសេស់សល់ តែក្រុមអ្នករៀចចំមិនចាត់ទុកជាទង្វើចោរកម្មនោះទេ ដោយសារវា «ជាអ្វីដែលមនុស្សត្រូវការ»។
ប្រាក់ទាំងនោះត្រូវបានទុកនៅសួនទឹកដើម្បីស្ទង់ពីកម្រិតប្រតិកម្មរបស់មនុស្សពេលបានឃើញវា តែអ្នកស្រី អានណា ប្រោនស្ដេដ សារភាពថា អ្នកស្រី មានការភ្ញាក់ផ្អើលដែលប្រាក់ទាំងនោះត្រូវបានយកអស់លឿនយ៉ាងនេះ។
អ្នកស្រីចង់ស្វែងយល់ថា តើមនុស្សនឹងប្រើលុយនោះសម្រាប់បួងសួង ឬយកជាប្រយោជន៍ផ្ទាល់ខ្លួន និងគ្រោងបរិច្ចាគទាំងអស់បើសេស់សល់ទៅកាន់អង្គការមនុស្សធម៌
នាយកផ្នែកសិល្បៈ ដានីញ៉ែល ភិត បាននិយាយថា៖ «យើងមនចាត់ទុកការយកប្រាក់កាក់ទាំងនោះជាទង្វើចោរកម្មឡើយ ពីព្រោះប្រាក់នោះគឺសម្រាប់មនុស្សយកពេលពួកគេឃើញវា ដែលជាផ្នែកមួយនៃគម្រោងរបស់យើង។
ការពិសោធនេះជាលទ្ធផលកើតចេញពីការរំញោចអារម្មណ៍ ដែលជាសណ្ដានរបស់មនុស្ស»។
កាក់ ១០០០ ផោននោះមានទម្ងន់សរុប ៣៥៦ គីឡូក្រាម ហើយវាគ្មានអ្វីគួរឲ្យយល់នោះទេ ដែលអ្នកខ្លះមិនអាចអត់ទ្រាំមិនយកមិនបាន៕ HR
ប្រភព www.odditycentral.com