The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សិល្បៈ​គំនូរ​ដុត​ស្លឹក​ត្នោត ​ស្នាដៃ​វិចិត្រករ​ទឹកដី​សៀមរាប​អង្គរ




សិល្បៈ​គំនូរ​ដុត​ស្លឹក​ត្នោត ​ស្នាដៃ​វិចិត្រករ​ទឹកដី​សៀមរាប​អង្គរ

គំនូរ​ដុត​ស្លឹកត្នោត​ដំបូង​របស់​លោក​លក់​បាន​តែ​ ៣០០០ ​រៀល​ខណៈ​បច្ចុប្បន្ន​មាន​តម្លៃ​រហូត​ដល់​ ៣០ ​ដុល្លារ​។
គំនូរ​ដុត​ស្លឹកត្នោត​ដំបូង​របស់​លោក​លក់​បាន​តែ​ ៣០០០ ​រៀល​ខណៈ​បច្ចុប្បន្ន​មាន​តម្លៃ​រហូត​ដល់​ ៣០ ​ដុល្លារ​។ រូបថត Sam Walker

សិល្បៈ​គំនូរ​ដុត​ស្លឹក​ត្នោត ​ស្នាដៃ​វិចិត្រករ​ទឹកដី​សៀមរាប​អង្គរ

សៀមរាប: ជា​ទេពកោសល្យ​សិល្បៈ​​ដ៏កម្រ​វិចិត្រករ​ខេត្ដ​សៀមរាប​អាយុ​ ៣៥ ​ឆ្នាំ​បាន​ប្រើ​ដែក​ដុត​កម្ដៅ​មក​ឆ្លាក់​ជា​គំនូរ​​ស្លឹកត្នោត​។

ចំណាយ​ពេល​ជាច្រើន​នៃ​ជីវិត​ក្នុង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​គូរ​គំនូរ​ប្រេង​មក​ជា​ការ​ដុត​ឆ្លាក់​គំនូរ​លើ​ស្លឹក​លោក រឿម ប៊ុនហាក់ បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​រកឃើញ​វិធី​ថ្មី​នេះ​ពីព្រោះ​​វា​ជា​គំនិត​សិល្បៈ​ដ៏ស្រស់ស្អាត​»។

ជា​វិធីសាស្ដ្រ​ងាយៗ​ស្លឹក​ត្នោត​ត្រូវ​បាន​បិទ​ភ្ជាប់​នឹង​បន្ទះ​ក្ដារ​ដោយ​កាវ​រួច​ប្រើ​ដែក​ដុត​កម្ដៅ​មក​ចោះ​ជា​ក្បាច់​រចនា​តាម​ជំនាញ​របស់​ខ្លួន​។ លោក ប៊ុនហាក់ បាន​ប្រើ​វត្ថុ​នេះ​មក​ឆ្លាក់​លើ​ក្រណាត់​ដោយ​បង្កើត​ជា​រូប​ប្រាសាទ​អង្គរវត្ដ​រហូត​ដល់​រូប​មនុស្ស​។

ស្នាដៃ​របស់​លោក​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ដោយ​គំនូរ​នីមួយៗ​​អាច​មាន​តម្លៃ​រហូត​ដល់ ៣០ ដុល្លារ​ដែល​​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​ហាង​លក់​វត្ថុអនុស្សាវរីយ៍​ក្រុង​សៀមរាប។ គំនូរ​ដុត​ឆ្លាក់​លើ​ស្លឹក​ត្នោត​ដែល​ប្រើ​​ពេល​​ ៣ ​​ម៉ោង​ត្រូវ​បាន​លក់​​ឲ្យ​ភ្ញៀវទេសចរ​ក្នុង​តម្លៃ ២៨ ដុល្លារ​។

លោក ប៊ុនហាក់ ដែល​ស្នាដៃ​ដំបូង​របស់​ខ្លួន​បាន​ឈ្នះ​ការ​ប្រកួត​ឧបត្ថម្ភ​ដោយ​​អ៊ុនតាក់​កាលពី​ឆ្នាំ​ ១៩៩៣ ឲ្យ​ដឹង​ថា ​ដំបូង​លោក​មាន​គំនិត​​​នេះ​ពេល​រស់នៅ​ជាមួយ​ឪពុកមា​ក្រោយពី​បង្ខំ​ចិត្ដ​បិទ​ស្ទូឌីយោ​គំនូរ​ប្រេង​។

ក្នុង​ពេល​ជួយ​កិច្ចការ​សម្អាត​ផ្ទះ​​ឪពុកមា​លោក​តែងតែ​ប្រមូល​សំរាម​ដុត​ដែល​លោក​ចូលចិត្ដ​ធ្វើ​ជា​ប្រចាំ​ដោយសារ​តែ​វា​អាច​ជួយ​កាត់​ស្រេ្តស​របស់​លោក​បាន​។

លោក រឿម ប៊ុនហាក់ ប្រើ​ដែក​ក្ដៅ​ដុត​​ស្លឹកត្នោត​បង្កើត​ជា​គំនូរ​។
លោក រឿម ប៊ុនហាក់ ប្រើ​ដែក​ក្ដៅ​ដុត​​ស្លឹកត្នោត​បង្កើត​ជា​គំនូរ​។ រូបថត Sam Walker

ដោយ​ផ្ដើម​សម្គាល់​ពី​សក្ដានុពល​នៃ​សិល្បៈ​​ភ្លើង​នៅពេល​លោក​សម្លឹង​មើល​វា​លោក​បាន​រំឭក​៖ «​ខ្ញុំ​បាន​ឃើញ​អំពី​គំរូ​ក្បាច់​ដែល​ឆេះ​។ អណ្ដាត​ភ្លើង​បង្កើត​បាន​ជា​រូបភាព​ផេះ​។ កាល​នោះ​ខ្ញុំ​បាន​​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​បង្ហើយ​គំនូរ​មួយ​ផ្ទាំង​ពីព្រោះ​ខ្ញុំ​គ្មាន​សម្ភារ​​គ្រប់គ្រាន់​។ ប៉ុន្ដែ​វា​ផុត​ផ្លែផ្កា​ជា​គំនូរ​អង្គរវត្ដ​ដ៏​ស្រស់​ស្អាត​»។

លោក ប៊ុនហាក់ បាន​លក់​គំនូរ​ដុត​ដំបូង​ក្នុង​ឆ្នាំ​ ២០០៧ ឲ្យ​មជ្ឈមណ្ឌល​កម្សាន្ដ​ភូមិ​វប្បធម៌​កម្ពុជា​តម្លៃ​ត្រឹម​តែ ៣ ​ពាន់​រៀល​ដោយ​យល់​ថា​ខ្លួន​នៅ​មិន​ជំនាញ​លើ​គំនូរ​ច្នៃ​ប្រឌិត​ថ្មី​នេះ​។

បច្ចុប្បន្ន​លោក​អាច​រក​ចំណូល​បាន ២០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ពី​លើ​កម្រៃ​បង្រៀន​​ភ្ញៀវទេសចរ​ ៨ ​នាក់​។

ឱប​ជាប់​នូវ​ជំនឿ​ចិត្ដ​ចំពោះ​វិស័យ​គំនូរ​លោក​រំពឹង​ថា​នឹង​អាច​អភិវឌ្ឍ​ខ្លួន​​លើស​ពី​គំនូរ​ដោយ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​វិចិត្រសាល​ផ្ទាល់​ខ្លួន​មួយ​។

លោក ប៊ុនហាក់ បាន​បន្ថែម​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​មាន​លទ្ធភាព​បើក​វិចិត្រសាល​ផ្ទាល់​ខ្លួន​ដើម្បី​អភិរក្ស​ស្នាដៃ​ដើម​ និង​ចែក​រំលែក​បទពិសោធ​​ដល់​ក្មេងកំព្រា​មុន​ពេល​ខ្ញុំ​ស្លាប់​»។

គំនូរ​ដុត​ស្លឹកត្នោត​របស់​លោក ប៊ុនហាក់ ត្រូវ​បាន​ដាក់​លក់​នៅ​សមាគម​សិប្បកម្ម​អង្គរ​លើ​វិថី​លេខ​ ៦០ ចម្ងាយ​ ២០០ ​ម៉ែត្រ​ខាង​កើត​ស្ពាន​នាគ​ក្នុង​ក្រុង​សៀមរាប៕ HR

អត្ថបទគួរចាប់អារម្មណ៍