The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សិល្បៈ​សៀក​ក្រុង​ម៉ុងត្រេអាល់ ​ចាប់​យក​បច្ចេកវិទ្យា​ទំនើប

សិល្បៈ​សៀក​ក្រុង​ម៉ុងត្រេអាល់ ​ចាប់​យក​បច្ចេកវិទ្យា​ទំនើប

Content image - Phnom Penh Post
ការ​សម្ដែង​តោង​ខ្សែ​បែបប្រពៃណី​ និង​បន្ថែម​បច្ចេកវិទ្យា។ រូបថត AFP

សិល្បៈ​សៀក​ក្រុង​ម៉ុងត្រេអាល់ ​ចាប់​យក​បច្ចេកវិទ្យា​ទំនើប

ក្រុង​ម៉ុងត្រេអាល់៖ ទីក្រុង​របស់​កាណាដា​នេះ​​ ដែល​ដឹកនាំ​ក្រុមហ៊ុន​ Cirque du Soleil បាន​នឹក​ឃើញ​​ដល់​សិល្បៈ​សៀក​ជា​ថ្មី​ ដោយ​លើក​នេះ​ផ្ដោត​លើ​ជំនាញ​​គំនូរ​ជីវចល​ និង​ផលិតផល​វីដេអូ​ហ្គេម​ពី​ខេត្ដ Quebec​។

ក្នុង​ខណ្ឌ​កំពង់ផែ​ចំណាស់ ចន្លោះ​ស្ពាន​ធំ​មួយ​ដែល​ឆ្លង​ទន្លេ​ Saint Lawrence និង​កង​រង្វង់​យក្ស Ferris ​រោង​ពីរ៉ាមីដ​ពណ៌​ស​ដ៏​ចម្លែក ​២​ បាន​ផុស​រូប​រាង​ឡើង ជា​រោង​សៀក​ប្រចាំ​សតវត្សរ៍​ទី ២១​។

រោង​សៀក​ទាំង​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ចុង​ក្រោយ​របស់​លោក Guy Laliberte ស្ថាបនិក​ក្រុមហ៊ុន​ Cirque du Soleil ដែល​ក្រោយ​មក​បាន​លក់​ឲ្យ​អ្នក​វិនិយោគ​ចិន និង​អាមេរិក ក្នុង​ឆ្នាំ ​២០១៥ បាន​ផ្ដើម​ជំនួញ​ថ្មី Lune Rouge (ព្រះ​ចន្ទ​ក្រហម​)។

ក្រុមហ៊ុន​នោះ​​ជា​ខ្នង​បង្អែក​​រោង​សៀក​ពីរ៉ាមីដ​ចម្លែក PY1 ជា​កម្មវិធី​ដែល​​បញ្ចូល​ការ​សម្ដែង​​រវាង​របាំ​អាក្រូបាត និង​បច្ចេកវិទ្យា​ទំនើប​ជាមួយ​សំឡេង​រំញ័រ ឡាស៊ែរ វីដេអូ​ប្រូជេកទ័រ ៣៦០ ដឺក្រេ និង​ក្រាហ្វិក​ប្លែកៗ​​ជា​ច្រើន​ទៀត​។

Content image - Phnom Penh Post
ការ​សម្ដែង​សៀក​ក្នុង​មហោស្រព​សៀក​នៅ​ក្រុង​ម៉ុងត្រេអាល់ កាលពី​ខែកក្កដា​កន្លងទៅនេះ។ រូបថត AFP

កម្មវិធី​សម្ដែងសៀក​ដំបូង «​Through the Echoes» រៀប​រាប់​មហាជន​អំពី​ក្រុម​ការងារ​ក្នុង​ការ ​«​តំណាល​អំពី​ការ​កកើត​ចក្កវាឡ​រហូត​ដល់​ពេល​បច្ចុប្បន្ន​»​ ។

ស្ថិត​នៅ​កណ្ដាល​រោង​សៀក ត្រូវ​បាន​បំពាក់​អេក្រង់​យក្ស​ចំនួន ៤​ ទិស​សម្រាប់​បង្ហាញ​រូបភាព​បង្កប់​អត្ថន័យ​ បន្ថែម​ដោយ​សំឡេង​តំណាង​អំពី​ប្រវត្ដិការ​កកើត​ចក្កវាឡ​តាមរយៈ​រលក​សំឡេង​នៃ​តន្ដ្រី​ប៉ុប​អេឡិចត្រូ។

ពី​ក្រោយ​ការ​សម្ដែង​សិល្បៈ​សៀក ទីតាំង PY1 ពេល​នេះ បាន​ប្រែ​ក្លាយ​ជា​ក្លិប​តន្ដ្រី​ឌីស្កូ​បែប​អនាគត​កាល​។ នៅ​ពេល​ព្រឹក​វា​ត្រូវ​បាន​ប្រើ​ជា​ស្ទូឌីយោ​យោគៈ​ដ៏​ធំ​ល្វឹងល្វើយ។

Content image - Phnom Penh Post
ការ​សម្ដែងសិល្បៈ​សៀក​ក្រុង​ម៉ុងត្រេអាល់​​កន្លង​ទៅ​ដែល​មានលក្ខណៈ​ប្រពៃណីនៅឡើយ។ រូបថត AFP

នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ រោង​សៀក​ពីរ៉ាមីដ​ពណ៌​ស ៦០០ កៅអី នឹង​ត្រូវ​រើ​ពី​ក្រុង​ម៉ុងត្រេអាល់ ទៅ​កាន់​ក្រុង​ម៉ៃអាមី ជា​ទី​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ទស្សនា​បាន​គយគន់​តួ​សម្ដែង​ និង​ចង្វាក់​ភ្លេង​ភ្លើង​ពណ៌​លោត​ញ័រ​រញ្ជូយ​។

ម៉ុងត្រេអាល់ ទីក្រុង​មាន​ប្រជាជន​ ៤ លាន​នាក់ បាន​បង្កើត​ស្ទូឌីយោ​វីដេអូ​ហ្គេម​ដ៏​អស្ចារ្យ ១៤០ រួម​ទាំង យីហោ​យក្ស​ពិភព​លោក Ubisoft​។

លោក Guibert ថ្លែង​ថា​៖ «យើង​ចាប់​ផ្ដើម​បំបែក​រនាំង​រវាង​ជំនួញ សិល្បៈ​សៀក ​រោង​មហោស្រព និង​វីដេអូ​ហ្គេម ​​និង​ច្របាច់​បញ្ចូល​ស្នាដៃ​ទាំង​នេះ​ដើម្បី​បង្កើត​ជា​ទម្រង់​នៃ​ការ​កម្សាន្ដ​ថ្មី​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍