ក្រុងម៉ិកស៊ីកូ: លោកយាយ ហ្គោ​ដា​លូ​ប៉េ ប៉ា​ឡា​ស្យុ​ង ឈរ​យ៉ាង​ហំ​ហាន​ក្នុង​ថ្នាក់​រៀន​វិទ្យាល័យ​នៅ​ម៉ិកស៊ិក ដែល​សម្រេច​ក្ដី​ស្រមៃ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​មុន​អាយុ ១០០ ឆ្នាំ។

លោក​យាយ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ថ្ងៃ​បើកប​វេសនកាល​ថ្នាក់​វិទ្យាល័យ​ដំបូង​ឯ​ភាគ​ខាងត្បូង​រដ្ឋ​ឆៃប៉ាស ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់។ នេះ​ជា​វេលា​អស្ចារ្យ​សម្រាប់​ជីវិត​ខ្ញុំ»។

ដោយ​ស្គាល់​ជា «ដូ​ណា លូ​ពី​តា» លោកយាយ​ត្រូវបាន​ស្វាគមន៍​ពី​សំណាក់​មិ​ត្ដ​ភក្ដិ​រួម​ថ្នាក់​នៅ​វិទ្យាល័យ​លេខ ២ ក្នុង​ក្រុង​រដ្ឋ​ទូសឡា ហ្គូទែរ៉េស។

លោកយាយ​ប្រសូត​ក្នុងភូមិ​ជនជាតិដើម​ភាគតិច និង​បាន​ចំណាយពេល​កុមារភាព​ជួយ​ការងារ​ក្នុង​កសិដ្ឋាន​ដំណាំ​ពោត និង​សណ្ដែក​ដោយ​គ្មាន​ឱកាស​បាន​ទៅ​រៀន​ឡើយ។

ដល់​ពេញវ័យ លោកយាយ​ចេញ​ធ្វើការ​ជា​អ្នកលក់​មាន់នៅ​ផ្សារ រៀបការ ២ ដង និង​មាន​កូន ៦ នាក់។ ពេល​ចម្រើន​វ័យ ៩២ ឆ្នាំ លោក​យាយ​សម្រេច​ចិត្ដ​ចូល​រៀន​ថ្នាក់​អក្ខរកម្ម។

លោកយាយ​និយាយ​ទាំងអស់​សំណើច​ថា៖ «ពេលនេះ ខ្ញុំ​អាច​សរសេរ​សំបុត្រ​ទៅកាន់​សង្សារ​បាន​ហើយ»។

នៅពេលដែល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ លោកយាយ​អាចដាក់​ពាក្យ​បម្រើ​ការងារ​ជា​គ្រូ​មតេយ្យ​សិក្សា​បាន៕