The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សិស្សសាលា​ក្រុង​ញូវយ៉ក ១,១ លាន​នាក់​នឹង​ញ៉ាំ​អាហារ​អត់​សាច់​រាល់ថ្ងៃ​ចន្ទ

សិស្សសាលា​ក្រុង​ញូវយ៉ក ១,១ លាន​នាក់​នឹង​ញ៉ាំ​អាហារ​អត់​សាច់​រាល់ថ្ងៃ​ចន្ទ

Content image - Phnom Penh Post
គោលនយោបាយ​អាហារ​តាម​សាលារៀន​គឺ​ជំរុញ​ការកាត់បន្ថយ​បរិភោគ​សាច់​។

សិស្សសាលា​ក្រុង​ញូវយ៉ក ១,១ លាន​នាក់​នឹង​ញ៉ាំ​អាហារ​អត់​សាច់​រាល់ថ្ងៃ​ចន្ទ

ក្រុងញូវយ៉ក: អភិបាលក្រុង ប៊ីល ដេប្លាស៊ីអូ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ផ្ដើម​ពី​ខែ​កញ្ញា​សិស្ស​សាលា​ក្រុង​ញូវយ៉ក ១,១ លាន​នាក់​នឹង​បរិភោគ​អាហារ​គ្មាន​សាច់​រៀងរាល់​ថ្ងៃ​ចន្ទ​។

លោក ដេ ប្លាស៊ីអូ មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា​៖ «​ការកាត់​សាច់​ពី​របប​អាហារ​នឹង​ជួយ​បង្កើន​សុខភាព​អ្នក​ក្រុង​ញូវយ៉ក និង​កាត់បន្ថយ​បញ្ហា​បំពុល​បរិស្ថាន​ពី​ឧស្ម័ន​ផង​ដែរ​»​។

កម្មវិធី​ដែល​ចាប់ផ្ដើម​ពី​សាលារៀន ប្រូកលីន ១៥ ទីតាំង​ជិត​ ១ ​ឆ្នាំ​មុន​ដោយ​ការផ្ដល់​របប​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់​បួស​រៀងរាល់​ថ្ងៃ​ចន្ទ​នឹង​ពង្រីក​ទៅ​បណ្តាញ​សាលា​ទាំងអស់​។

Content image - Phnom Penh Post
ក្រៅពី​ការដាំ​ដើមឈើ ការកាត់បន្ថយ​អាហារ​សាច់​ក៏​រួមចំណែក​ជួយ​បរិស្ថាន​។

លោក ម៉ាក ចាមប៊័រ ជា​នាយក​ខុទ្ទកាល័យ​សាលាក្រុង​ផ្នែក​ចីរភាព​បរិស្ថាន​បាន​និយាយ​ថា​៖ «​ការកាត់បន្ថយ​សាច់​ពី​របប​អាហារ​គឺជា​វិធីសាស្ដ្រ​ដ៏ល្អ​បំផុត​មួយ​ដែល​បុគ្គល​នីមួយៗ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​លើ​ភពផែនដី​របស់​យើង​»​។

សាលារៀន​រដ្ឋ​រាប់រយ​ក្នុង​ក្រុង​សានហ្វ្រានស៊ីស្កូ និង​សាលារៀន​ឯ​រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​ផ្ដល់​ឲ្យ​សិស្ស​នូវ​អាហារ «​ថ្ងៃ​ចន្ទ​គ្មាន​សាច់​» រួច​ទៅ​ហើយ​។ សេចក្តី​ព្រាង​ច្បាប់​របស់​បក្ស​ប្រជាធិបតេយ្យ​ថ្មី​ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា ថែម​ទាំង​បាន​ស្នើឲ្យ​សិស្ស​សាលារដ្ឋ​ចាប់​យក​ជម្រើស​អាហារ​មាន​តែ​បន្លែ ផ្លែឈើ មិន​មាន​សាច់​ផង​ដែរ​។

ចេមស៍ អូដដូ ចៅសង្កាត់ Staten Island បាន​និយាយ​ថា​៖ «​សម្រាប់​អ្នក​សើចចំអក​ចំពោះ​យុទ្ធសាស្ដ្រ​នេះ ខ្ញុំ​សូម​ផ្ដល់​ការណែនាំ​ងាយៗ​មួយ​ចំនួន​។ ចូរ​ក្រឡេក​មើល​ការសិក្សា​បែប​វិទ្យាសាស្ដ្រ និង​មើល​ទិន្នន័យ​នានា​ព្រម​ទាំង​មើល​ការឡើង​ទម្ងន់​របស់​កុមារ​។ មើល​អ្នកជំងឺ​ទឹកនោមផ្អែម​តាំងពី​ក្មេង មើល​តួលេខ​ជាក់ស្ដែង​ថា កុមារ​អាយុ​ពី ១២ ទៅ ១៤ ឆ្នាំ ៦៥ ​ភាគរយ​កើត​ជំងឺ​ខ្លាញ់​ក្នុង​ប្រមាត់​ទៅ​ហើយ​»​។

លោក​បន្ដ​ថា​៖ «​អ៊ីចឹង​ប្រហែល​ជា​លោក​អ្នក​យល់ឃើញ​ថា យើង​មិន​អាច​ធ្វើ​អ្វីៗ​ដដែលៗ​រហូត​នោះ​ទេ​រួមទាំង ការទទួល​យក​នូវ​គំនិត ថ្ងៃ​ចន្ទ​អត់​សាច់​ផង​ដែរ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍