ភ្នំពេញ: ឱកាស​ជ្រក​ក្រោម​ដំបូង​ផលិតកម្ម​ធំ ហង្ស​មាស អ្នក​មេម៉ាយ​ចំណាយ​មាត់​ញាតិ ទាំង​សាច់​ខ្ចី​វ័យ​ក៏​ក្មេង អ្នកនាង សុខ ស្រី​នាង ហាក់​ឡើង​កូដ​ខ្លាំង ថែម​ពី​ចេញ​បទ​ចម្រៀងថ្មីៗថត​សម្តែង​សុទ្ធតែ​ជាមួយ​តារាចម្រៀង​កម្រិតកំពូលៗក្នុង​ទ្រនំ និង​ផ្សព្វផ្សាយ​ស្ព​តធំៗផងដែរ​។

ក្នុង​ភា​មមាញឹក​នឹង​ឱកាស​ការងារ​សិល្បៈ​នេះ អ្នក​មេម៉ាយ​ចាយ​សម្រស់​ក្រមុំ​មិន​ដូរ​រូប​ ក៏​ទទួលបាន​តំណែង​តួឯកភាពយន្ត​លើកដំបូង ដែល​ផ្ត​ល់ពី​ផលិតកម្ម​ហង្ស​មាស ខណៈ​នាង​ក៏​លាន់មាត់​លើ​ឱ​កាស​ភ្លក្ស​ការងារ​ថ្មី​នេះដែរ។

ពី​ការ​លាន់មាត់​នឹង​​ការងារ​សិល្បៈ ផ្ទុយ​ភាព​ត្រេ​ត​ត្រអាល​របស់​​អ្នកសិល្បៈ​ទាំងពួង​នោះ អ្នក​មេម៉ាយ​ចំណាយ​មាត់​ញាតិ​ទាំង​សម្រស់​នៅ​ក្មេងខ្ចី​ល្វក់ ដែល​កំពុង​ទទួលបាន​ភាពលេច​ធ្លោ​ក្នុង​នាទី​ជា​តារាចម្រៀង​ទ្រនំ​ហង្សមាស​ក្នុង​បទ «ហត់​ទេ​ស្រលាញ់​គេ​ម្នាក់ឯង» អ្នកនាង សុខ ស្រី​នាង បាន​ពោលថា៖​ «ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ដែល​ត្រូវ​ទ្រនំ​ថ្មី​លើកស្ទួយ​ឲ្យ​ធ្វើជា​តួឯកភាពយន្ត​រឿង រា​ជនី​ភូមិគ្រឹះ តែ​ការសម្តែង ភាពយន្ដ​មិនមែន​ងាយស្រួល​ឡើយ»។

បង្ហាញ​ពី​ឱ​កាស​ភ្លក្ស​ការងារ​សម្តែង​ភាពយន្ត​លើ​ដំបូង ដែល​ផលិតកម្ម​រៀបចំ​ឲ្យ​នោះ តារាចម្រៀង មាន​ងារ​អ្នក​មេម៉ាយ​ចំណាយ​មាត់​ញាតិ មានកំណើត​មកពី​ ខេត្តបន្ទាយមានជ័យ ​រូបនេះ​ពន្យល់ថា៖ «ព្រោះ​មាន​ឈុត​ខ្លះ​ខ្ញុំ​ត្រូវ​ថត​យប់​ម៉ោង ៣ រំលង​អា​ទ្រាធ​រហូតទល់​ភ្លឺ​ក៏មានដែរ ដែល​មុននេះ​ខ្ញុំ​នៅ​ជា​តារាចម្រៀង​មិន​ធ្លាប់​សម្តែង​ដល់​ស្មើ​នេះ ហើយក៏​មាន​ឈុតខ្លះៗខ្ញុំ​ក៏​មិន​ធ្លាប់​ទទួល​សម្តែង​ដែរ»។

តារាចម្រៀង​ចំណូលថ្មី​ផលិតកម្ម​រស្មីហង្សមាស អ្នកមេម៉ាយ សុខ ស្រីនាង។ រូបថត ហ្វេសប៊ុក

តែ​យ៉ាងណា​តារា​ចំណូល​ថ្មី​របស់​ហង្សមាស​ក៏​ជា​អ្នក​មេម៉ាយ​សាច់​ខ្ចី ដែល​កំពុង​ទទួលបាន​ការលើកស្ទួយ​ពី​ផលិតកម្ម​ឲ្យ​ថត​សម្ដែង ​MV ជាមួយ​កំពូលតារា​ចម្រៀង​ល្បី​ប្រចាំ​ទ្រនំ​លោក ព្រាប សុវត្ថិ និង ជា​តួ ឯក​រឿង «រាជ​នី​យ​ភូមិគ្រឹះ» ជាមួយ​អ្នកនាង ​សុគន្ធ នីសា ជាដើម​​នោះ អ្នកនាង សុខ ស្រីនាង ក៏​បាន​លើក​ឡើង​ផង​ដែរ​​ថា៖ «ក៏​ជា​ការងា​សិល្បៈ​ថ្មី​មួយទៀត ដែល​មក​បង្រៀន​ឲ្យ​ខ្ញុំ​មានការ​អភិវឌ្ឍ​ឡើង​មួយកម្រិត​ទៀត​ដែរ ហើយ​ទោះ​ពិបាក់​យ៉ាងណា ក៏​ព្យាយាម​ធ្វើឲ្យ​បានល្អ​តប​តាម​ការឲ្យ​តម្លៃ​ពី​ក្រុមហ៊ុន​ដែរ»។

អ្នកនាង សុខ ស្រី​នាង បាន​ឲ្យដឹងទៀតថា៖ «រឿង «រាជ​នី​យ​ភូមិគ្រឹះ» នោះ​ថត​ចប់​នៅ​ចុងខែ​មីនា ​ឬ​ដើមខែ ​មេសា​ ឆ្នាំ ២០១៨ នេះហើយ។ ខ្ញុំ​រវល់​ច្រើន​ទៅលើ​ការថត​ភាពយន្ដ​ និង​ច្រៀង​ចុះ​ខេត្ត​សឹង​រាល់​សប្ដាហ៍​អ៊ីចឹង​ប្រាក់ចំណូល​ក៏បាន​ច្រើន​គូរ​សម​ដែរ។ ខ្ញុំ​សប្បាយចិត្ត​ដែល​បងប្អូន​មានការ​គាំទ្រ​ខ្ញុំ​ដូច​នៅពេលនេះ តែ​ខ្ញុំ​មិនទាន់​ប្រាកដថា​នឹង​ឈានទៅ​ថត​រឿង​ទី ២ ទេ គឺ​ចាំមើល​ទៅតាម​ពេលវេលា​សិន»៕

អ្នកនាង​ សុខ ស្រីនាង ហាក់​ទទួល​បាន​ជោគជ័យ​ទាំង​លើ​ឆាកតន្ត្រី និង​ការ​ថត​ភាពយន្ត។ រូបថត ហ្វេសប៊ុក

តារាចម្រៀង​ចំណូលថ្មី​ផលិតកម្ម​រស្មីហង្សមាស អ្នកមេម៉ាយ សុខ ស្រីនាង។ រូបថត ហ្វេសប៊ុក

តារាចម្រៀង​ចំណូលថ្មី​ផលិតកម្ម​រស្មីហង្សមាស អ្នកមេម៉ាយ សុខ ស្រីនាង។ រូបថត ហ្វេសប៊ុក