ភ្នំពេញ: កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​កញ្ញា​ សូរ្យ អេ​ន​ណា បាន​ហោះ​ទៅ បំពេញភារកិច្ច តំណាង​ជាតិខ្មែរ ដោយ​នាំយក​សម្លៀកបំពាក់ ច្នៃ​ពី​ក្រ​មា​ខ្មែរ គ្រង​ក្នុង​ដំណើរ​ម៉ូ​ដែល បង្អួត​សាសន៍​ដទៃ ក្នុង​ពិធី​ដើរ​ម៉ូដ​ក្នុង​កម្មវិធី Winter Olympic Game2018 លើ​ដែនដី​ប្រទេស​កូរ៉េខាងត្បូង។​ ប្លែក​ពី​ម៉ូដ​ច្នៃ​ពី​ក្រ​មា​ខ្មែរ នៅក្រៅ​ឆាក​បង្ហាញ​ម៉ូ​ដែល កញ្ញាសូរ្យ អេ​ណា ក៏​ធ្វើ​មហាជន​ខ្មែរ ភ្ញាក់ផ្អើល​នឹង​រូប​កៀក​កើយ​​នឹង​បុរស​កូរ៉េ​ភ្លែត​ដែរ។

មិន​ធ្លាប់មាន​លេចឮ​ទេ​កន្លងមក​ថា នាង សូរ្យ អេ​ណា និង​ជា​ប្រធាន​ក្រុមហ៊ុន​ម៉ូ​ដែល តារា​រះ​ថ្មី​កម្ពុជា មាន​ដៃ​គូ​ទំនាក់ទំនង​បុរស​នៅ​ប្រទេស​កូរ៉េ ហើយក៏​មិនមាន​ដំណឹង​ដែរ ថា អេ​ណា បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់ ក្រោយពី​រង​អាស្រូវ​ស្នេហ៍​ត្រីកោណ ដែល​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​គូស្នេហ៍ ទម្លាយ​ជា​សាធារណៈ ​កាលពី​អំឡុង​ដើមឆ្នាំ ២០១៧។

ស្រាប់តែ ដំណើរ​ទៅ​ដើរ​ម៉ូដ​នៅ​ប្រទេស​កូរ៉េ ភ្លាម​តារា​ស្រី​រូបនេះ​ក៏​លេច​រូបភាព​គៀកកើយ​បុរស​កូរ៉េ​ភ្លែត​បង្ហោះ​ក្នុង​បណ្ដា​ញ​សង្គម។

អ្វីដែល​ធ្វើឲ្យ​ទស្សនិកជន​ចម្លែក​​ក្នុង​ចិ​ត្ដ​គឺ បាន​ថតរូប​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បង្ហោះ​រូបនោះ​តែមួយ​សន្លឹក​​ដោយ​មិនបាន​ដាក់បញ្ចូល​រូបអ្នក​ដទៃ​ឡើយ​ មើលទៅ​ពិ​ជា​ផ្អែមល្ហែម​ណាស់ សូម្បីតែ​អ្នកគាំទ្រ​នាង​នៅ​ស្រុក​ខ្មែរ​ក៏​សរសើរ​ថា អ្នក​ទាំងពីរ​ពិត​សម​គ្នា​ដែរ។

តារាម៉ូដែល​កញ្ញា សូរ្យ អេនណា ក្នុង​ឈុត​ហែល​ទឹក។ រូបថត ហ្វេសប៊ុក

ចុះ សូរ្យ អេ​ន​ណា វិញ​យល់​យ៉ាងណាដែរ? ចំពោះ​បុរស​ម្នាក់​នោះ ប្រសិនបើ​បាន​រាប់អាន​មើល​ចិ​ត្ដ​ថ្លើម​គ្នា​មែន​អ្នកគាំទ្រ​នាង​ពិតជា​សប្បាយ​ចិ​ត្ដ​មិន​ខាន ព្រោះ​ខាង​ស្រី​ក៏​ស្អាត បុរស​ក៏​សង្ហា។

តែ​យ៉ាងណា កញ្ញា សូរ្យ អេនណា​ ដែល​ហាក់​នៅ​រអា​រ​នឹង​រឿងអាស្រូវ ស្នេហ៍​អតីត​កាល នាង​មិនបាន​សារភាព​ពី​រូបភាព​គៀកកើយ​បុរស​កូរ៉េ​នោះឡើយ ដោយ​នាង​ថា៖ «រឿង​ស្នេហា​នេះ ដូចជា​មិន​ចង់​និយាយ​រំឭក​វា​ទេ»។

កញ្ញា សូរ្យ អេណា បាន​បន្ថែម​ទៀត​ថា៖ «​ចំណែក​រូបភាព​នេះដែរ មិនមាន​អ្វី​ទៅជា​ស្នេហា​ទេ​បង ពូក​យើង​ជួបគ្នា​​ពេលធ្វើការ​នៅ​កម្ម​វី​ធី Winter Olympic Game 2018 ហើយ​យើង​ក៏​រូប​កម្សាន្ត​ទុកជា​អនុស្សាវរីយ៍»​។

ទន្ទឹម​នឹង​ការ​បង្ហាញ​ភាពសប្បាយ ​និង​ភាពជោគជ័យ​លើ​ទឹកដី​កូរ៉េ នាង​ក៏បាន​បន្តថា៖​ «កុំ​រំឭក​រឿង​ស្នេហា​អី​ពេលនេះ ខ្ញុំ​មិន​ចង់​គិត​វា​ទេ គិត​រឿង​ការងារ​នោះ​ប្រសើរ​ជាង ​ចឹ​ង​ជុំវិញ​រឿង​​បុរស​ថតរូប​ជាមួយ​និយាយបាន​ត្រឹមតែ​ថា មិត្ត​ភ​ក្កិ​នៅ​កូរ៉េ»​៕

តារាម៉ូដែល កញ្ញា សូរ្យ អេនណា។ហុង មិនា